ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក លី វ៉ាន់ហុង ដឹកនាំក្រុមការងារនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៣ក្នុងឃុំមហាខ្ញូងស្រុកកោះសូទិនខេត្តកំពង់ចាម

លោក លី វ៉ាន់ហុង ដឹកនាំក្រុមការងារនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៣ក្នុងឃុំមហាខ្ញូងស្រុកកោះសូទិនខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម:ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំមហាខ្ញូង ដឹកនាំដោយលោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះបាន យកនូវទេយ្យទាន ដែលជាសទ្ធាជ្រះថ្លារបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងលោកស្រី ខៀវទេព រង្ស៊ីកាញារីទ្ធ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន០៣ មានវត្តរតនបុប្ផារាម វត្តមហាមង្គល និងវត្តរតនដីដុះ ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រូបថត៖ ខឹម សុវណ្ណារ៉ា...
មន្ត្រីជំនាញបង្រ្កាបបានប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២D-៦២៦៦ ដឹកកូនមាន់រស់ចំនួន១៨០ប្រអប់ស្មើនឹង១៨០០០ក្បាលដោយនាំចូលពីប្រទេសថៃមកកម្ពុជា

មន្ត្រីជំនាញបង្រ្កាបបានប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២D-៦២៦៦ ដឹកកូនមាន់រស់ចំនួន១៨០ប្រអប់ស្មើនឹង១៨០០០ក្បាលដោយនាំចូលពីប្រទេសថៃមកកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិត កម្មសត្វបានបញ្ជារឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង។ ការបង្កាបនោះនៅវេលម៉ោង២០និង០២ នាទីយប់នាថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangy ong istana ពណ៌សជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២D-៦២៦៦ ដឹកកូនមាន់រស់ចំនួន១៨០ ប្រអប់ស្មើនឹង១៨០០០ក្បាលដោយនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាតាមច្រកដូងស្រុកកំរៀងខេត្តបាត់ដំបងបម្រុងនឹងយកទៅចែកចាយនៅខេត្តសៀមរាបដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅលើផ្លូវជាតិលេខ១៦០ជិតផ្សារបវេលភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ក្រុមការងារបាននាំយកបទល្មើសនិងវត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីរ...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលបានទទួល ពានរង្វាន់«សៅសេមាធម្មចក្រ»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលបានទទួល ពានរង្វាន់«សៅសេមាធម្មចក្រ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញេីសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួល ពានរង្វាន់«សៅសេមាធម្មចក្រ»ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២៕...
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលបានទទួលពានរង្វាន់ «សៅសេមាធម្មចក្រ»

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលបានទទួលពានរង្វាន់ «សៅសេមាធម្មចក្រ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធា ធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលពានរង្វាន់«សៅសេមាធម្មចក្រ»ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រថៃឡង់ដ៍កាលថ្ងៃព្រហ ស្បតិ៍ទី២១ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងវរោកាសដ៏មហាមង្គលនេះ ទូលព្រះបង្គំខ្ញុំព្រះករុណា និងភរិយា សូមព្រះអនុញ្ញាតនមស្ការប្រគេនថ្វាយនូវសម្ភាវកថាប្រកបដោយសច្ចភាពជាវិជ្ជមានដ៏ល្អប្រត្យក្សបំផុតដោយមួយព្រះជន្មរបស់ព្រះអង្គតែងបដិបត្តិយ៉ាងខ្ជាប់ខ្ជួននូវព្រះវិន័យ និងព្រះសិក្ខាបទទ្រទ្រង់នូវភាពជាឧត្តមភេទ ព្រមទាំងចែករំលែកបណ្តុះបណ្តាលធនធានព្រះសង្ឃតម្រង់ទិស តាមផ្លូវពុទ្ធបាវចនាទាំងបី ជាគោលគ្រឹះដ៏រឹងមាំនៃព្រះពុទ្ធសាសនា អនុវត្តន៍គន្លងថេរវាទគ្រប់វត្តអារាម...
ឥឡូវនេះមានតម្រុយជ្រាបបានកាន់តែច្បាស់ហើយ រឿងឈើដឹកចេញពីទឹកដីខេត្តស្ទឹងត្រែងដោយឆ្លងចូលមកតាមផ្លូវជាតិលេខ៧៨ចាស់

ឥឡូវនេះមានតម្រុយជ្រាបបានកាន់តែច្បាស់ហើយ រឿងឈើដឹកចេញពីទឹកដីខេត្តស្ទឹងត្រែងដោយឆ្លងចូលមកតាមផ្លូវជាតិលេខ៧៨ចាស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី÷ សេចក្តីថ្លែងការណ៍បង្ហាញថា ឥឡូវនេះមានតម្រុយជ្រាបបានកាន់តែច្បាស់ហើយ រឿងឈើដឹកចេញពីទឹកដីខេត្តស្ទឹងត្រែងដោយឆ្លងចូលមកតាមផ្លូវជាតិលេខ៧៨ចាស់ ដល់ភូមិក្របីជ្រុំ ស្រុកកូនមុំ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ច និងជំនាញចាប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ រួចបញ្ជូនមកដល់ខេត្តរតនគិរី បានត្រឹមមួយដង្ហើមចង្រិត ហើយត្រូវដោះលែងវិញនោះ គឺមានលោកប្រធានមន្ទីរម្នាក់ក្នុងខេត្តរតនគិរី បានចេញមុខរត់ការដោះតាមបញ្ជារបស់លោកជំទាវ ម្នាក់នៅភ្នំពេញ ដែលត្រូវជាភរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប នៃក្រសួងមួយអន្តរាគមន៍ ។ សូមបញ្ជាក់ ឈើមួយឡានវ៉េអង(V.1)នេះមិនមែនដឹកទៅកាន់ព្រំដែន នៃប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវនោះទេ គឺក្នុងគោលដៅដឹកទៅខេត្តក្រចេះ នឹងបន្តទៅណាផ្សេងទៀតនោះអត់ដឹងឡើយ ?។...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះជំរឿននិងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះជំរឿននិងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ម្ចាស់និងអ្នករដ្ឋបាល រោងចក្រ សហគ្រាស ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសជំរុញនេះដោយខ្លួនឯង មុននឹងអធិការពេទ្យការងារ និងអធិការការងារចុះជំរឿននាដើមខែសីហា ឆ្នាំ២០២២នេះ។ ការបន្តចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់របស់ក្រសួងសុខាភិបាល នៅតែជាជំរើសដ៏ល្អបំផុតក្នុងការការពារអាយុជីវិតរបស់អ្នក និងសមាជិកក្រុមគ្រួសារអ្នក។...
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តកិច្ចព្រមព្រៀងអាសិប

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តកិច្ចព្រមព្រៀងអាសិប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប )។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្លែងក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោកដែលគ្របដណ្តប់លើ៖(១)ប្រជាជនប្រមាណ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក។ ទី(២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលាន ដុល្លារអាមេរិកឬ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣)ទំហំពាណិជ្ជកម្មចំនួនប្រមាណ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។ ក្នុងឱកាសដែលកម្ពុជាជាសមា...
សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ទទួលពានរង្វាន់ “សៅសមាធម្មចក្រ”ពីព្រះរាជាណាចក្រថៃឡង់ដ៏

សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ទទួលពានរង្វាន់ “សៅសមាធម្មចក្រ”ពីព្រះរាជាណាចក្រថៃឡង់ដ៏

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ទ្រង់ទទួលពរ និងប្រកាសនីយប័ត្រ ថ្វាយពានរង្វាន់ “សៅសមាធម្មចក្រ” ពីសម្ដេចព្រះសង្ឃនាយក សម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃឡង់ដ៍ តាមរយៈស្ថានទូតព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ រូបថត៖ ទទក និងអត្ថបទ AKP...
មន្រ្តីអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.ចូលរួមសម្បថសច្ចាប្រណិធាននៅចំពោះតុលាការដើម្បីបំពេញនីតិវិធីជានគរបាលយុត្តិធម៌

មន្រ្តីអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.ចូលរួមសម្បថសច្ចាប្រណិធាននៅចំពោះតុលាការដើម្បីបំពេញនីតិវិធីជានគរបាលយុត្តិធម៌

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប .» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍ទី២១ ខែកក្កដា ឆ្នាំ២០២២ បានចូលរួមពិធីសម្បថសច្ចាប្រណិធាន ដើម្បីបំពេញនីតិវិធីជានគរបាលយុត្តិធម៌ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញដោយមានលោក លោកស្រីតំណាងក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាអធិបតី។ សមាសភាពចូលរួមពិធីសម្បថនេះរួមមាន៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប លោកអគ្គនាយករង លោកលោកស្រីប្រធាន អនុប្រធាននាយកដ្ឋានប្រធានអនុប្រធានការិយាល័យនៅថ្នាក់កណ្តាល និងសាខាក.ប.ប.រាជធានីភ្នំពេញ សរុបចំនួន៩៧រូប ។ សូមជម្រាបថា មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ២៨៥រូប ត្រូវបានផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ឱ្យអនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីការប្រកួតប...
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ(វិថីសម្ដេចសង្ឃរាជទេពវង្ស)និងផ្លូវលេខ១៤៨សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៩,៨១%

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ(វិថីសម្ដេចសង្ឃរាជទេពវង្ស)និងផ្លូវលេខ១៤៨សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៩,៨១%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកាលពី​ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២២​បាន​ដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងបាន​ អញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ​១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេសរបស់ក្រសួងដែលបានព្រមព្រៀងដែរយ៉ាងណា។ ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រុមការងារបច្ចេកទេសក្រសួង ដែលដឹកនាំដោយអគ្គនាយកដ្ឋានបច្ចេកទេស បានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេនេះដោយប្រើឧប...