ពីឆ្នាំ២០២១និងសព្វថ្ងៃ” វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងទាំងការចិញ្ចឹមជាលក្ខណៈគ្រួសារនិងពាណិជ្ជកម្ម”
ភ្នំពេញ:លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានថ្លែងថា សូមអរគុណសន្ដិភាពអរគុណសម្ដេច តេជោ ហ៊ុន សែន ជាមោទនភាពបំផុតដែលវិស័យចិញ្ចឹមសត្វនៅកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង និងអាចឈានជើងចូលទៅកាន់ទីផ្សារអន្ដរជាតិក្រោមគោលនយោបាយដឹកនាំប្រកបដោយគតិ បណ្ឌិតដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរា ជាណាចក្រកម្ពុជា ។
លោកអគ្គនាយកលើកឡើងថា ឈានចូលដល់ឆ្នាំ២០២១ វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងទាំងការចិញ្ចឹមជាលក្ខណៈគ្រួសារនិងពាណិជ្ជកម្ម ដែលធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ស្របតាមតម្រូវ ការហើយឈានទៅរកការនាំចេញទៅក្រៅប្រទេសភាពរីកចម្រើន។
ដោយមានការខិតខំប្រឹងប្រែងរបស់ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល...








