ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំលើកទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសច រណ៍និងអេកូទេសចរណ៍(គ.ជ.អ.អ)

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំលើកទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសច រណ៍និងអេកូទេសចរណ៍(គ.ជ.អ.អ)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសច រណ៍និងអេកូទេសចរណ៍(គ.ជ.អ.អ)នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២២នេះបានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១របស់ គ.ជ.អ.អ។ ក្នុងកិច្ចប្រជុំដ៏មានសារ:សំខាន់នេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីដែលជាសមាជិកក្រុមការងារអន្តរក្រសួងនិងក្រុមការងារថ្នាក់ខេត្តទូទាំង ២៤រាជធានី-ខេត្ត។ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធាន គ.ជ.អ. អ បានធ្វើបទអន្តរាគមន៍ដោយសង្ខេបអំពីរបៀបវារ:នៃកិច្ចប្រជុំនិងមូលបទសំខាន់ៗដែល គ.ជ.អ.អនឹងលើកយកមកពិនិត្យនិងពិភាក្សាគ្នានាព្រឹកនេះ។ ប្រធានលេខាធិការដ្ឋានបានធ្វើបទបង្ហាញអំពីដំណើរការប្រព្រឹត្តទៅសមិទ្ធផលសម្រេចបានផែនការសកម្មភាពបញ្ហាប្រឈមនិងការប្រកាសសមាជិក គ.ជ.អ .អ ថ្នាក់រាជធានី-ខេត្ត។ លោករដ្ឋមន្ត្រី វេង សាខុន ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ...
លោករដ្ឋមន្រ្តី វេង សាខុន ទទួលជួបពិភាក្សាការងារជាមួយ លោក Yazid BENSAID នាយកទីភ្នាក់ងារអភិវឌ្ឍបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍

លោករដ្ឋមន្រ្តី វេង សាខុន ទទួលជួបពិភាក្សាការងារជាមួយ លោក Yazid BENSAID នាយកទីភ្នាក់ងារអភិវឌ្ឍបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២២ ទទួលជួបពិភាក្សាការងារជាមួយលោក Yazid BENSAIDនាយកទីភ្នាក់ងារអភិវឌ្ឍបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ជំនួបនោះ ក្នុងគោលបំណងនៃកិច្ចជំនួបនេះដើម្បីពិនិត្យមើលពីវឌ្ឍនៈភាពនៃការងារអនុវត្តគម្រោងរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងទីភ្នាក់ងារអភិវឌ្ឍបារាំងនិងពិភាក្សាពីសក្តានុពលក្នុងការសហការអនុវត្តគម្រោងនាពេលអនាគតបន្ថែមទៀតជាពិសេសទិសដៅរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំងនិងទីភ្នាក់ងារអភិវឌ្ឍបារាំងដែលបានជួយគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងវិស័យនានានៅកម្ពុជាជាពិសេសវិស័យកសិកម្ម។ លោករដ្ឋមន្រ្ត...
តើអ្នកដឹងទេ ប្រទេសនៅទ្វីបអាហ្វ្រិចមួយណាដែលទិញអង្ករកម្ពុជាច្រើនជាងគេ?

តើអ្នកដឹងទេ ប្រទេសនៅទ្វីបអាហ្វ្រិចមួយណាដែលទិញអង្ករកម្ពុជាច្រើនជាងគេ?

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ប្រទេសហ្កាប៊ុងជាប្រទេសមួយនៅក្នុងទ្វីបអាហ្វ្រិចកណ្តាលដែលកម្ពុជាបាននាំអង្ករចេញទៅច្រើនជាងគេ។ ជាក់ស្តែងនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយប្រទេសហ្កាប៊ុងបានឈរនៅលំដាប់ទី៤ ដែលប្រទេសកម្ពុជាបាននាំចេញសរុបទៅកាន់ទីផ្សារអន្តរជាតិចំនួន ៩០ប្រទេស ស្មើរនឹងចំនួន ១៨៨ ១៩៨ តោន។ បន្ទាប់ពីប្រទេសម៉ាឡេស៊ីឈរនៅលំដាប់ទី៣ ស្មើនឹងចំនួន ២០៤ ៦៥៦ តោន ប្រទេសបារាំងឈរនៅលំដាប់ទី២ ស្មើនឹងចំនួន ៣៩៦ ៤៨៦ តោន និងប្រទេសចិន (មិនរាប់បញ្ជូលបរិមាណអង្ករលក់ទៅកាន់ទីក្រុងហុងកុង និងម៉ាកាវ) ឈរនៅលំដាប់ទី១ ស្មើរនឹងចំនួន ១ ១៦៤ ១៥២ តោន។ សម្រាប់ពាណិជ្ជកម្មអង្ករក្រអូបរយៈពេល២ខែដើមឆ្នាំនៃឆ្នាំ២០២២បាននាំអង្ករចេញទៅកាន់ប្រទេស​ហ្កាប៊ុងមានចំនួន២ ៥៩២ តោនដែលគិតជាទឹកប្រាក់មានចំនួន ២ ៤៣៤ ៩៦៦.១៧ ដុល្លារសហរដ្ឋអាមេរិក។...
បទអត្ថាធិប្បាយ៖ រុស្ស៊ីបើកច្រករបៀងមនុស្សធម៌នៅទីក្រុង Mariupolជាមួយបទឈប់បាញ់ ខណៈដែលលោក Putinទាមទារឲ្យទីក្រុងមួយនេះទម្លាក់អាវុធចុះ

បទអត្ថាធិប្បាយ៖ រុស្ស៊ីបើកច្រករបៀងមនុស្សធម៌នៅទីក្រុង Mariupolជាមួយបទឈប់បាញ់ ខណៈដែលលោក Putinទាមទារឲ្យទីក្រុងមួយនេះទម្លាក់អាវុធចុះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឲ្យមានបទឈប់បាញ់នៅទីក្រុង Mariupol ដើម្បីឲ្យជនស៊ីវិលមានឱកាសអាចជម្លៀសចេញពីទីក្រុងកំពង់ផែរងការឡោមព័ទ្ធរបស់ប្រទេសអ៊ុយក្រែនមួយនេះហើយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ការបាញ់ផ្លោង ទៅលើទីក្រុងកំពង់ផែ Mariupol របស់អ៊ុយក្រែន នឹងបញ្ចប់ទៅបាននៅពេលដែលទាហានអ៊ុយក្រែនព្រមទម្លាក់អាវុធចុះ ។ លោក Putin បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទរយៈពេល១ម៉ោង ជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីយប់ថ្ងៃអង្គារ ។ ក្រោយពេលលោក Putin បានយល់ព្រមពិចារណាលើផែនការជម្លៀសជនស៊ីវិលចេញពីទីក្រុងមួយនេះ បទឈប់បាញ់មួយមានរយៈពេលមួយថ្ងៃ ត្រូវបានប្រកាសដោយប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ច្រករបៀងមនុស្សធម៌ចេញពីទីក្រុង Mariupolទៅកាន់ទីក្រុង Zaporizhzhia ភាគអាគ្នេយ៍របស់ប្រទេសអ៊ុយក្រែន តាមច្រកទីក្រ...
ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង

ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ គណៈកម្មការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា គណៈកម្មការជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង នឹងរៀបចំជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូងចំនួន ០៥ (ប្រាំ)រូប ដែលរួមមាន អតីតចៅក្រម ចំនួន ១រូប បុគ្គលដែលមានចំណេះដឹងនិងបទពិសោធផ្នែកច្បាប់ ចំនួន ២រូប និងបុគ្គលដែលមានចំណេះដឹងនិងបទពិសោធផ្នែកសេដ្ឋកិច្ច ចំនួន ២រូប។ បេក្ខជនដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង ត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ៣៥ ឆ្នាំ និងត្រូវមានលក្ខណសម្បត្តិមួយចំនួនទៀត ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ០៦៥៩ ព.ណ.អ.កបប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីពីការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាប...
ប្រធានចារកម្មអង់គ្លេស៖ទាហានរុស្ស៊ីបដិសេធន៍មិនអនុវត្តន៍តាមបទបញ្ជាធ្វើសង្រ្គាមនៅអ៊ុយក្រែន

ប្រធានចារកម្មអង់គ្លេស៖ទាហានរុស្ស៊ីបដិសេធន៍មិនអនុវត្តន៍តាមបទបញ្ជាធ្វើសង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អូស្រ្តាលី៖ លោក ចេរ៉េមី ផ្លេមីង ប្រធានចារកម្មអង់គ្លេសបានអះអាងថា ទាហានរុស្ស៊ីដែលបាក់ទឹកចិត្តនៅក្នុងប្រទេសអ៊ុយក្រែន បានបដិសេធន៍មិនអនុវត្តន៍បទបញ្ជាបំផ្លិចបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់ខ្លួន ហើយថែមទាំងបានបាញ់ច្រឡំដោយចៃដន្យទម្លាក់យន្តហោះរបស់ខ្លួនថែមទៀតផង ។ លោក ផ្លេមីង គឺជាប្រធានទីភ្នាក់ងារចារកម្ម GCHQ ហើយលោកបាននិយាយបែបនេះ នៅក្នុងទីក្រុងកាន់បេរ៉ា ប្រទេសអូស្រ្តាលី នាថ្ងៃព្រហស្បតិ៍នេះ ។ លោកបាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) វាយតម្លៃខុសពីឱកាសរបស់លោក ឲ្យយោធាសម្រេចជោគជ័យឆាប់រហ័សនៅអ៊ុយក្រែន ។ លោក ផ្លេមីង បានធ្វើការព្រមានផងដែរថាវិមានក្រឹមឡាំងកំពុងតាមប្រម៉ាញ់គោលដៅវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត និងនាំយកទាហានស៊ីឈ្នូល ដើម្បីគាំទ្រយុទ្ធនាការយោធាជាប់គាំងរបស់ពួកគេ នៅអ៊ុយក្រែន ។ លោក បានកោតសរសើរផងដែរដល់ប្រតិបត្តិការព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែល...
ក្រុមហ៊ុនម៉េង សួគ៌ ប្តេជ្ញាប្រមូលទិញសត្វមាន់ពីកសិករក្នុងស្រុកនិងក្រៅស្រុកដើម្បីផ្គត់ផ្គង់ទីផ្សារ

ក្រុមហ៊ុនម៉េង សួគ៌ ប្តេជ្ញាប្រមូលទិញសត្វមាន់ពីកសិករក្នុងស្រុកនិងក្រៅស្រុកដើម្បីផ្គត់ផ្គង់ទីផ្សារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ប្រធានក្រុមហ៊ុនម៉េងសួគ៌បានប្តេជ្ញាថានឹងប្រមូលទិញសត្វមាន់ពីកសិករក្នុងស្រុកនិងក្រៅស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសកម្ពុជា ហើយការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងពិធីសម្ភោធមួយកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២២នេះ ក្នុងទឹកដីស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ដែលមានការចូលរួមពី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អភិបាល​ស្រុក​ខ្សាច់កណ្តាល លោក ប៊ុន ផេង ជាដើម​​ ។ លោក ទឹម សុខគួង ប្រធានក្រុមហ៊ុនម៉េង សួគ៌ បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវការថ្ងៃនេះគឺ ដើម្បីធ្វើអាជីវកម្ម អនុលោមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមចំណែកអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចផ្នែកកសិកម្មនៅកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងពេលដែលយើងកំពុងតែមានសុខសន្តិភាព។ លោកបានថ្លែងទៀតថា អ្វីដែលយើងមានមោទនភាពបំផុតនោះគឺ ប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៌មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្...
សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ

សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃទី៣១ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយសម្តេចចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានថ្លែងថា នៅពេលមានសង្គ្រាម ទើបមើលឃើញនូវតម្លៃសុខសន្តិភាព។ សម្រាប់ប្រទេសកម្ពុជា បានមើលឃើញពីសារៈសំខាន់នៃសុខសន្តិភាពតាំងពីឆ្នាំ១៩៧០។ កត្តាស​ន្តិភា​ពជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍអ្វីទាំងអស់។ សម្តេចតេជោហ៊ុន សេន បានមានប្រសាសន៍ទៅកាន់បងប្អូនជនរួមជាតិថា សម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ សម្រាប់ លោក​​ ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននាពេលខាងមុខ។...
សម្តេចតេជោ៖រយៈពេល៣ខែនាឆ្នាំនេះ ស្ថានភាពសង្គមគឺមានភាពខុសគ្នាឆ្ងាយដាច់ពីឆ្នាំ២០២១កន្លងទៅ

សម្តេចតេជោ៖រយៈពេល៣ខែនាឆ្នាំនេះ ស្ថានភាពសង្គមគឺមានភាពខុសគ្នាឆ្ងាយដាច់ពីឆ្នាំ២០២១កន្លងទៅ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្តេចតេជោបានមានប្រសាសន៍នៅថ្ងៃទី៣១ខែមីនានេះ​ថា រយៈពេល៣ខែនាឆ្នាំនេះ ស្ថានភាពសង្គមគឺមានភាពខុសគ្នាឆ្ងាយដាច់ពីឆ្នាំ២០២១កន្លងទៅ។ ដោយសារតែពេលនោះ ជាពេលលំបាកបំផុតដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ដែលពេលនោះយើងបានបង្ខំចិត្តដាក់ចេញវិធានការជាច្រើន ដើម្បីធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា រយៈពេល៩ខែគិតចាប់ពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជាជីកមាសបាន ២,២៧៥គីឡូចំនួននេះគិតត្រឹមមួយកន្លែងប៉ុណ្ណោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា នៅថ្ងៃទី៣០ ខែមីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបានបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន ២៣៦លានដុល្លារ។ ក្នុងរយៈពេលមួយ ខែមីនានេះ អាចបានចំណូលប្រមាណ៧០០លានដុល្លារ។ ចំណូល ខែមករាប្រមាណ២៨៨លាន ខែកុម្ភៈប្រមាណ២២៣លាន ខែមីនាប្រមាណ៧០០លាន។ សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លានដុល្លារ។ នៅថ្ងៃ...
សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាអោយពន្លឿនតម្លេីងប្រាក់សោធននិវត្តន៍

សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាអោយពន្លឿនតម្លេីងប្រាក់សោធននិវត្តន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ ចេញបញ្ជាអោយពន្លឿនតម្លេីងប្រាក់សោធននិវត្តន៍ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញបញ្ជា អោយរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវពន្លឿនតម្លើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សន៍ទាប ដើម្បីអោយមានកម្រិតលម្អៀងខុសគ្នាតិច ជាពិសេសបងប្អូន ដែលមានប្រាក់បៀវត្សន៍តិចជាង១លានរៀល នៅពេលដែលពួកគាត់បានចូលនិវត្សន៍រួចហេីយនោះ៕...