ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារ

អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖អ្នកជំនួញម្នាក់បាន​ដឹកដៃភរិយាយកថវិកានិង​គ្រឿងឧបភោគបរិភោគមួយចំនួន​ប្រគល់ជូន​​លោក បេន ដែលជាសកម្មជនការពារព្រៃឈើនិង សត្វព្រៃ ក្នុងភូមិ​សា​ស្ត្រខេត្តព្រះវិហារនៅថ្ងៃទី៣១ ខែមីនានេះ។​ អ្នកជំនួញខាងលើ​នេះគឺ ឈ្មោះ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និង​លោកជំទាវ នង ស្រីពេជ្រ ដែលអ្នកទាំងពីរ​កំពុងតែ​​កាន់​កាប់ជំនួញក្រុមហ៊ុន​​ ហាងបញ្ចាំ​​និង​អចលនទ្រព្យ​​​។​ លោកឧកញ៉ា វិចិត្រដារ៉ា លើក​ឡើងថា «ថ្ងៃនេះជាថ្ងៃ ខួបចំរើនវ័យរបស់ខ្ញុំ31/03/2022 ខ្ញុំសូមផ្លាស់​ប្តូរពី​ការជប់លាង ជួបជុំយកថវិកាចូលរួមរួមជាមួយលោកបេន មានមី កញ្ចប់៥ កេសទឹកក្រូចនិង ភេសជ្ជៈគោជល់៥កេសថវិការ៥០០ដុល្លា ជូនគាត់ ដែលជាសកម្មជនការពារព្រៃឈើនិងសត្វព្រៃ ក្នុង ភូមិសាស្ត្រខេត្តព្រះវិហារ ។ អ្នកជំនួញខាងលើ​បាន​​រំលឹកថា​ សូមអបអរសាទរដល់លោកបេន និងក្រុមគ្រួសារដែលត្រូវបាន​​ព្រះ​មហាក្សត្រសព្វព្រះរាជហឫទ័យផ្តល់ជូននៅសញ្ជាតិកម្ពុជាជូនគាត់ទាំងគ្រួសារផងដែរ​។...
វិភាគ៖ តើ​រុស្ស៊ី ​អាច​មានមុខមាត់លើឆាក​អន្តរជាតិ ​ដូចបណ្តា​ប្រទេស​ពូកែឈ្លានពាន​គេ ផ្សេងទៀត​ដែរ ​ឬទេ?

វិភាគ៖ តើ​រុស្ស៊ី ​អាច​មានមុខមាត់លើឆាក​អន្តរជាតិ ​ដូចបណ្តា​ប្រទេស​ពូកែឈ្លានពាន​គេ ផ្សេងទៀត​ដែរ ​ឬទេ?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ ក្រុមអ្នកវិភាគបាននិយាយថា ខណៈលោក វ្ល៉ាឌីមៀ ពូទីន កំពុងរងការរិះគន់ និងថ្កោលទោសពីអាមេរិក និងមេដឹកនាំបញ្ចឹមលោក ជុំវិញការឈ្លានពាន អ៊ុយក្រែន ដោយរុញលោកឲ្យនៅឯកោម្នាក់ឯងហាក់ដូចជាមិនអាចទៅរួចទេ ដោយសារតែអំណាចយុទ្ធសាស្ត្ររបស់រុស្ស៊ី។ អ្នកវិភាគប្រចាំទូរទស្សន៍ អាល់ ហ្សាហ្ស៊ីរ៉ា (Al Jazeera) របស់ប្រទេសកាតា បានលើកឡើងថា សង្គ្រាម​នៅ​អ៊ុយក្រែន​ បានរុញប្រធានាធិបតី​រុស្ស៊ី​ លោក វ្ល៉ាឌីមៀ ពូទីន ឲ្យ​ទៅ​ជា​មនស្សថោកទាប ជាពិសេស ​នៅបញ្ចឹមប្រទេស។​ ផ្ទុយទៅវិញ អំពើឃោរឃៅទៅលើប្រទេសអ៊ុយក្រែន ពីសំណាក់កងទ័ពរុស្ស៊ី ធ្វើឲ្យលោក ពូទីន លេចមុខមាត់កាន់តែខ្លាំងនៅក្នុងចំណោមមេដឹកនាំបញ្ចឹមប្រទេស។ សហរដ្ឋអាមេរិកកំពុងព្យាយាម ដករដ្ឋាភិបាលទីក្រុងមូស្គូ ចេញពីប្លុកប្រទេស G20 ព្រមទា​ងកំពុងតែបបួលសម្ព័ន្ធមិត្ត ដើម្បីព្រួតគ្នាបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយនាំគ្នាឈប់ប្រើប្រេង និងឧស្ម័ន នាំចូលពីរុស្ស៊ី។ លើសពីនេះ ក្រុមប្រទេសជាសមាជិកអ...
អាមេរិក៖ក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោកត្រូវតែជ្រើសរើសរវាងការធ្វើជំនួញនៅរុស្ស៊ីឬនៅប្រទេសលោកខាងលិច

អាមេរិក៖ក្រុមហ៊ុនធំៗបំផុតនៅលើពិភពលោកត្រូវតែជ្រើសរើសរវាងការធ្វើជំនួញនៅរុស្ស៊ីឬនៅប្រទេសលោកខាងលិច

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ​៖ មន្រ្តីកំពូលមួយរូបរបស់សហរដ្ឋអាមេរិកបាននិយាយប្រាប់ BBCថា ក្រុមហ៊ុនធំៗបំផុតរបស់ពិភពលលោក មាននូវជម្រើសមួយ ត្រូវជ្រើសរើសថាតើពួកគេ ត្រូវធ្វើជំនួញនៅរុស្ស៊ី ឬនៅតាមបណ្តាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ។ លោក វ៉ាលី អាដេយ៉េម៉ូ (Wally Adeyemo) អនុរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ក្រុមហ៊ុន អាចជ្រើសរើសជួយរុស្ស៊ី ដែលវាយប្រហារមកលើអ៊ុយក្រែន ឬបន្តធ្វើមុខជំនួញជាមួយសម្ព័ន្ធមិត្តលោកខាងលិចទាំង ៣០ប្រទេស ដែលបានដាក់ទណ្ឌកម្មមកលើពួកគេ ។ លោកនិយាយថា សម្ព័ន្ធមិត្តអ៊ុយក្រែន បានប្តេជ្ញាចិត្តរួចហើយថា នឹងដាក់ទណ្ឌកម្មរុស្ស៊ី បន្ថែមទៀត ។ លោកបានព្រមានផងដែរដល់ជនអាណាធិបតេយ្យរុស្ស៊ី ថាពួកយើងនឹងមកយកធនធានរបស់អ្នក ។ ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បញ្ជាឲ្យទាហានរុស្ស៊ី វាយលុកមកលើអ៊ុយក្រែនមក ក្រុមហ៊ុនលោកខាងលិចជាច្រើន បានឆ្លើយតបជាមួយនឹងការបិទប្រតិបត្តិការរបស់ពួកគេ ឬដកសេវាកម្មរបស...
បទអត្ថាធិប្បាយ៖សញ្ញាវិជ្ជមានលេចចេញជារូបរាងឡើងនៅជំនួបរវាងក្រុមគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី

បទអត្ថាធិប្បាយ៖សញ្ញាវិជ្ជមានលេចចេញជារូបរាងឡើងនៅជំនួបរវាងក្រុមគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyyបាននិយាយថាកិច្ចចរចាជាមួយគណៈប្រតិភូរុស្ស៊ីបានផ្តល់សញ្ញាវិជ្ជមានមួយចំនួន ប៉ុន្តែបានព្រមានថារុស្ស៊ីមិនអាចជឿទុកចិត្តបានទាំងស្រុងនោះទេ ។ ប្រទេសរុស្ស៊ីបានប្រកាសបន្ទាប់ពីកិច្ចចរចាកាលពីថ្ងៃអង្គាររវាងគណៈប្រតិភូអ៊ុយក្រែន និង​រុស្ស៊ី​នៅ ក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីថា ខ្លួននឹងកាត់បន្ថយប្រតិបត្តិការយោធានៅជិតរដ្ឋធានីគីវ របស់ប្រទេស អ៊ុយក្រែន និងទីក្រុងChernihiv ភាគខាងជើង ។ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានបង្ហាញការសង្ស័យចំពោះសេចក្តីប្រកាសរបស់ប្រទេសរុស្ស៊ី។ នៅក្នុងសុន្ទរកថាវីដេអូ កាលពីយប់ថ្ងៃអង្គារ លោក Zelenskyy និយាយថាសកម្មភាព ក្លាហាន និងមានប្រសិទ្ធភាពរបស់កងទ័ពអ៊ុយក្រែន បានបង្ខំឱ្យរុស្ស៊ីកាត់បន្ថយសកម្មភាពរបស់ខ្លួន នៅជុំវិញទីក្រុងគីវ និងទីក្រុង Chernihiv ។ លោក Zelenskyy និយាយថា អ្នកចរចារបស់អ៊ុយក្រែននឹងមិនសម្របសម្រួលលើដែនអធិបតេយ្យភាព និងបូរណភាពទឹក...
ជំនួបចរចាស្វែងរកសន្តិភាពនៅអ៊ុយក្រែនរយៈពេល២ថ្ងៃ បានចាប់ផ្តើមហើយនៅក្នុងប្រទេសទួរគី

ជំនួបចរចាស្វែងរកសន្តិភាពនៅអ៊ុយក្រែនរយៈពេល២ថ្ងៃ បានចាប់ផ្តើមហើយនៅក្នុងប្រទេសទួរគី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទួរគី៖គណៈប្រតិភូប្រទេសរុស្ស៊ីនិងអ៊ុយក្រែមានជំនួបចរចារយៈពេល២ថ្ងៃនៅក្នុងអគាររដ្ឋាភិបា​លទូរ​គី ជិតវិមានអូតូម៉ង់ Dolmabahce នាសតវត្សរ៍ទី ១៩ ស្ថិតនៅលើឆ្នេរសមុទ្របូស្ប៉ូរ៉ាស់ (Bosporus) ស្ថិតក្នុងទីក្រុងអ៊ីស្តានប៊ុល ប្រទេសទួរគី នាថ្ងៃអង្គារនេះ ។ កិច្ចប្រជុំដំបូងៗរវាងភាគីប្រទេសទាំង២ដែលបានរៀបចំជំនួបតទាល់ឬតាមVideo Conferen​c​e នោះ គឺមិនមានការរីកចម្រើនណាមួយនោះទេលើការបញ្ចប់សង្រ្គាមអូសបន្លាយពេល១ ខែកន្លងមកនេះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងពលរដ្ឋអ៊ុយក្រែនជាង ១០លាននាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្នុងនោះពលរដ្ឋជិត ៤លាននាក់ រត់ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ។ ទោះបីជាយ៉ាងណាក៏ដោយ អតីតអ្នកតំណាងចក្រភពអង់គ្លេសប្រចាំនៅអង្គការអូតង់ លោក ភីធឺ រីកកេតស៍(Peter Ricketts) បាននិយាយថា លោកនៅតែសង្ស័យចំពោះលទ្ធភាពនៃបទឈប់បាញ់រវាងក្រុមគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី ស្របពេលដែលកិច្ចប្រជុំស្វែងរកសន្តិភាពដើម្បីបញ្ចប...
ពលរដ្ឋអ៊ុយក្រែនជិត ៥ពាន់នាក់ស្លាប់នៅក្នុងទីក្រុងកំពង់ផែ Mariupol ខណៈអង្គការលើកលែងទោសអន្តរជាតិ ចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម

ពលរដ្ឋអ៊ុយក្រែនជិត ៥ពាន់នាក់ស្លាប់នៅក្នុងទីក្រុងកំពង់ផែ Mariupol ខណៈអង្គការលើកលែងទោសអន្តរជាតិ ចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖យោងតាមអ្នកនាំពាក្យអភិបាលក្រុង Mariupolបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា មនុស្ស​ជិត ៥ពាន់ នាក់ រួមទាំងកុមារ ២១០ នាក់ បានស្លាប់ក្នុងទីក្រុងឡោមព័ទ្ធមួយនេះ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចូលលុកលុយកាលពីខែមុន ។ អ្នកនាំពាក្យរូបនេះបានដកស្រង់ទិន្នន័យពីការិយាល័យអភិបាលក្រុងថាអគារប្រហែល៩០​ភាគរយក្នុងទីក្រុងកំពង់ផែមួយនេះ ត្រូវបានខូចខាត និងប្រហែល ៤០ភាគរយ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។ គេមិនទាន់ច្បាស់ភ្លាមៗទេថាតើចំនួនអ្នកស្លាប់ត្រូវបានគណនាឬរាប់ដោយរបៀបណានោះទេ ។ លោក Vadym Boichenko អភិបាលក្រុង Mariupol បាននិយាយថា ជនស៊ីវិល ១៦ម៉ឺននាក់នាក់ នៅជាប់ក្នុងទីក្រុងដោយគ្មានម៉ាស៊ីនកំដៅ និងអគ្គិសនីប្រើប្រាស់បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាច្រើនសប្ដាហ៍មកនេះ ។ លោកបាននិយាយនៅក្នុងទូរទស្សន៍ជាតិថាស្ថានភាពក្នុងទីក្រុងនៅតែលំបាក ។ ប្រជាពលរដ្ឋកំពុងរងទុក្ខហួសពីបន្ទាត់គ្រោះមហន្តរាយមនុស្សធម៌ទៅ...
រូបភាពផ្កាយរណបថ្មី បង្ហាញពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន

រូបភាពផ្កាយរណបថ្មី បង្ហាញពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ រូបភាពផ្កាយរណបដែលបានបង្ហាញកាលពីថ្ងៃសៅរ៍ ឃើញដឺប៉ូស្តុកប្រេងឆាបឆេះជាអគ្គិភ័យនោក្នុងភូមិ កាលីនូវកា ប្រទេសអ៊ុយក្រែន ក្រោយរងការវាយប្រហារពីកងកម្លាំងរុស្ស៊ី ។ ផ្សែងខ្មៅដ៏ខ្មួរខ្មាញ់ ត្រូវបានគេមើលឃើញនៅពីលើដឺប៉ូមួយនេះ ស្ថិតនៅភាគខាងនិរតីទីក្រុងគីវ ។ អគារជាច្រើន រងការឆាបឆេះផងដែរនៅក្នុងសង្កាត់ អ៊ីពីន និងហូរ៉េនកា ក៏ដូចជាប៉មអង់តែនទូរទស្សន៍ នៅក្នុងសង្កាត់ អ៊ីហ្ស៊ីម ។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Kalynovkaក្បែរទីក្រុងគីវ បានរៀបរាប់នៅពេលដែលឃ្លាំងស្តុកប្រេង ឥន្ធនៈមួយកន្លែងនៅក្នុងតំបន់ត្រូវបានអគ្គិភ័យឆាបឆេះដោយការបាញ់ផ្លោងរបស់រុស្ស៊ី។ ផ្សែងអាចត្រូវបានគេមើលឃើញចេញពីឃ្លាំងស្តុក បន្ទាប់ពីការផ្ទុះដ៏ខ្លាំង។ប្រជាពលរដ្ឋបាននិយាយថាវាគឺជាការបាញ់ផ្លោងដោយមីស៊ីល។ ស្ត្រីម្នាក់និយាយថា ដំបូងឡើយនាងបានឮសំឡេងអ្វីមួយកំពុងហោះ វាឮខ្លាំង ពេលនោះនាងបានរត់ ទៅកាន់ទីជម្រក ក្នុងពេលមានការផ្ទុះកើតឡើង។ ទោះបីជាមានការបាញ់ផ្លោង...
មិត្តភាពកម្ពុជា-កូរ៉េត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង

មិត្តភាពកម្ពុជា-កូរ៉េត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួងនៅ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះថា អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯក​ទេស និងបុគ្គលិកទាំងអស់ក៏ត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឆ្នាំនេះជាខួប២៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងសាធារណៈរដ្...
សម្តេចតេជោបញ្ជាក់ថា«ជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ»

សម្តេចតេជោបញ្ជាក់ថា«ជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅ​​ថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២២នេះបានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ការសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៉ី មិនមែនដោយសារកម្ពុជា មិនទាន់មាននាវាមុជទឹក មិនទាន់មានយន្តហោះមិចសម្រាប់ទម្លាក់គ្រាប់បែក មិនទាន់មានកាតព្វកិច្ចយោធា និងកម្ពុជាសម្បូរណ៍ដោយយោធាក្បាលពោះធំនោះទេ។ សម្តេចតេជោបានបន្តទៀត​​ថា មិនថារុស្ស៉ីឬប្រទេសណាដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃគឺកម្ពុជាប្រឆាំងជាដាច់ខាត។ការប្រឆាំងរបស់កម្ពុជាបែបនេះ គឺផ្អែកលើច្បាប់អន្តរជាតិ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។ សម្តេចតេជោបានថ្លែងថា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមានឡើយ។ សម្តេចតេជោសង្ឃឹមថា មិត្តរុស្ស...
ចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជា

ចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមគោរពអញ្ជើញដល់បងប្អូនដែលកុំពង់ប្រកបមុខរបចិញ្ចឹមសត្វ និងធ្វើការងារក្នុងវិស័យសត្វ (ឧ. បុគ្គលិកធ្វើការក្រុមហ៊ុនថ្នាំ និងចំណីសត្វ ឫ កសិកដ្ឋានចិញ្ចឹមសត្វ)ដែលមិនទាន់បានបំពេញពាក្យសុំចូលជាសមាគម ហើយមានបំណងចូលជាសមាជិកសមាគមដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វកម្ពុជាឲ្យបានរីកចម្រើន និងធានាឲ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារដល់ប្រជាជនកម្ពុជា សូមទាក់ទាក់មកសមាគមអ្នកចិញ្ចឹមកម្ពុជា លេខទូស័ព្ទ ០១២៥៨៧៧៦៧ ០១២៩៣៩១៥២ សូមអគុណ!...