ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន: នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ កោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។ នៅក្នុងជំនួបនោះ សម្ដេចតេជោ​ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយនឹង​ នាយករដ្ឋមន្ត្រីឡាវសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបនៅទីក្រុងភ្នំពេញនាពេលកន្លងមក។ នាយករដ្ឋមន្ត្រីនៃទាំងពីរក៏បានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះដែលប្រទេសទាំងពីរបានប្រារព្វឡើងដូចគ្នា។ ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ពីការសន្យាក្នុងការផ្ដល់ជំនួយ ជាពិសេសជាជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រ ដែលបានដោះស្រាយដល់រដ្ឋាភិបាលឡាវរួចមកហើយនោះ។ ៊ឯកឧត្តមនា...
សម្តេចតេជោ ហ៊ុន សែន  អញ្ជើញទៅដល់អាកាសយានដ្ឋាន Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋាន Aso Kumamuto ទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុង Kumamuto ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៤ និង១៥នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនិងម៉ោង១២និង១៥ ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣មេសាស្អែក។ នៅអាកាសយានដ្ឋាន Aso Kumamuto ទីក្រុង Kumamuto ប្រទេស ជប៉ុន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា។ លោក ទុយ រី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រច...

តុលាការឃុំខ្លួនលោក ចាវ សុជាតិ អគ្គនាយកក្រុមហ៊ុនបុរី CS ពាក់ព័ន្ធករណីចេញសែកស្អុយ២៥ ម៉ឺនដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យី សុខវួចកាលពីពេលថ្មីៗនេះ បានបង្គាប់ឲ្យ ឃុំខ្លួន លោក ចាវ សុជាតិ អគ្គនាយកក្រុមហ៊ុនបុរី CS នៅក្នុងក្នុង ពន្ធនាគារ PJជាបណ្ដោះអាសន្នដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ពាក់ព័ន្ធករណីចេញសែកគ្មានប្រាក់ចំនួន២លើក សរុបជាង២៥ម៉ឺនដុល្លា ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ។ យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនត្រូវចោទឈ្មោះ ចាវ សុជាតិ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរលក់ដីឡូត៍ មានទីលំនៅ ភូមិភ្នំពេញថ្មី, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនត្រូវបានចោទឈ្មោះ ចាវ សុជាតិ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ:មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាននិងប្...
បទល្មើសរត់ពន្ធជ្រូករស់តាមច្រករបៀងឬច្រកក្រាំងលាវខេត្តស្វាយរៀងកំពុងកើតឡើងយ៉ាងអាណាធិបតេយ្យ

បទល្មើសរត់ពន្ធជ្រូករស់តាមច្រករបៀងឬច្រកក្រាំងលាវខេត្តស្វាយរៀងកំពុងកើតឡើងយ៉ាងអាណាធិបតេយ្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង៖ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ​​និងស្ថាប័នជំនាញរបស់ជាតិ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខំអនុវត្តវិធានការយ៉ាងម៉ឺងមាត់បង្រ្កាបករណីរត់ពន្ធសត្វជ្រូករស់ដោយ​ខុសច្បាប់ តាមច្រកព្រំដែនមួយចំនួនក៏ពិតមែន ប៉ុន្តែថ្មីៗនេះ ឈ្មួញទុច្ចរិតមួយក្តាប់តូច បានឃុបឃិតគ្នា និងមន្រ្តីថ្នាក់ក្រោមទំាំងបំពានច្បាប់ រួចធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ។ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយក្រុមការងារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះបានចុះប្រតិបត្តិការត្រួតពិនិត្យ លើករណីឈ្មួញលួចដឹកជ្រូករស់ចូកមកក្នុងប្រទេកម្ពុជាដោយខុសច្បាប់តាមច្រករបៀងនៃបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសជិតខាង។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាប់ថា ទោះបីជាអនុសាសន៍ដ៏ខ្ពង់ខ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 26 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 29 នាក់និងស្លាប់ គ្មាន

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 26 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 29 នាក់និងស្លាប់ គ្មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 26 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 29 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 26 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 136,172 នាក់ អ្នកជាសះស្បើយ= 132,880 នាក់ អ្នកស្លាប់= 3,056 នាក់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជូនដំណើរ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជូនដំណើរ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​​អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅ​​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជូនដំណើរ សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ នៅទីក្រុង Kumamoto ប្រទេសជប៉ុន។ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងក...
ប្រធានាធិបតីចិនលោក ហ្ស៊ី ជីនពីង ព្រមានប្រឆាំងផ្នត់គំនិតសង្រ្គាមត្រជាក់

ប្រធានាធិបតីចិនលោក ហ្ស៊ី ជីនពីង ព្រមានប្រឆាំងផ្នត់គំនិតសង្រ្គាមត្រជាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីក្រុងប៉េកាំង៖ ប្រធានាធិបតីចិនលោក ហ្ស៊ី ជីនពីង(Xi Jinping)បាននិយាយថា រដ្ឋាភិ​បាលរបស់លោកគាំទ្រការជជែកដោះស្រាយជម្លោះអន្តរជាតិ ប៉ុន្តែជំទាស់ទៅនឹងការប្រើប្រាស់ទណ្ឌកម្ម ។ អនុសាសន៍របស់លោក ហ្ស៊ី បានធ្វើឡើងនៅក្នុងសារវីដេអូដែលបានបង្ហាញនាថ្ងៃព្រហស្បតិ៍នេះ ក្នុងវេទិកាអន្តរជាតិស្តីពីខេត្តភាគខាងត្បូងហៃណាន ។ សម្តីរបស់លោក ហ្ស៊ី គឺជាការប៉ុនប៉ងចុងក្រោយរបស់ចិន ប្រកាសដំណោះស្រាយចំពោះការវាយលុករបស់រុស្ស៊ី ចូលអ៊ុយក្រែន ។ ទីក្រុងប៉េកាំង បានគាំទ្រទីក្រុងម៉ូស្គូ ដោយបដិសេធន៍មិនហៅជម្លោះថាជាការឈ្លានពាន ហើយ ពួកគេនិយាយថា រុស្ស៊ីត្រូវគេរករឿងមុន ដោយសារការពង្រីកសម្ព័ន្ធមិត្តអង្គការណាតូ ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្ស៊ី បាននិយាយថា ចិននៅតែប្តេជ្ញាចិត្តគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីប្រទេសទាំងអស់ ។ នៅក្នុងសារវីដេអូនេះដែរ លោក ហ្ស៊ី បានព្រមានប្រឆាំងផ្នត់គំនិតសង្រ្គាមត្រជាក់ ហើយលោកនិយាយថា “ឯកតោភាគីនិយម និង នយោបាយនិយមប...
សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤

សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងតាមទំព័រហ្វេសបុកសម្តេចនៅថ្ងៃទី២២នេះថា នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល...
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានផលិតកម្ម និង បសុព្យាបាល ដែលមានការសំរបសំរួលពីព្រះរាជអាជ្ញារង ស៊ន មុនី បានចុះមកខេត្តស្វាយរៀង បង្រ្កាបបទល្មើសជ្រូករស់តាមច្រករបៀង (ច្រកក្រាំងលាវ)

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានផលិតកម្ម និង បសុព្យាបាល ដែលមានការសំរបសំរួលពីព្រះរាជអាជ្ញារង ស៊ន មុនី បានចុះមកខេត្តស្វាយរៀង បង្រ្កាបបទល្មើសជ្រូករស់តាមច្រករបៀង (ច្រកក្រាំងលាវ)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានផលិតកម្ម និង បសុព្យាបាល ដែលមានការសំរបសំរួលពីព្រះរាជអាជ្ញារង ស៊ន មុនី បានចុះមកខេត្តស្វាយរៀងបង្រ្កាបបទល្មើសជ្រូករស់តាមច្រករបៀង (ច្រកក្រាំងលាវ) ដែលមានការនាំចូលជ្រូករស់យ៉ាងអាណាធិបតេយ្យ រាប់រយក្បាលរាល់ថ្ងៃ ដែលធ្វើអោយប៉ះពាល់ដល់ប្រជាកសិករ អ្នកចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសូមស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាមមេត្តាជួយពង្រឹង និងបង្រ្កាបបទល្មើសដែលបង្កឡើងដោយឈ្មួញទុច្ចរិតទាំងនេះផង។...
មន្ត្រីនគរបាល២នាក់ត្រូវជនល្មើសបាញ់ស្លាប់និងរបួសម្នាក់នៅ​​ក្នុង​ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀននៅស្រុកអង្គស្នូលខេត្តកណ្តាល

មន្ត្រីនគរបាល២នាក់ត្រូវជនល្មើសបាញ់ស្លាប់និងរបួសម្នាក់នៅ​​ក្នុង​ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀននៅស្រុកអង្គស្នូលខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កណ្តាល)៖ មន្ត្រីនគរបាល២នាក់ត្រូវជនល្មើសបាញ់ស្លាប់និងរបួសម្នាក់នៅ​​ក្នុង​ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀននៅស្រុកអង្គស្នូលខេត្តកណ្តាលនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។ មន្រ្តីបាន​និយយាថា មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖ ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។ មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗ។...