ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មហាយក្សចិន​​ចាប់​ផ្តើម​​ប្រាប់​ឱ្យមានពហុភាគីនិយមពិតប្រាកដក្នុងការដោះស្រាយបញ្ហានៃការមិនរីកសាយភាយ

មហាយក្សចិន​​ចាប់​ផ្តើម​​ប្រាប់​ឱ្យមានពហុភាគីនិយមពិតប្រាកដក្នុងការដោះស្រាយបញ្ហានៃការមិនរីកសាយភាយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
ប៉េកាំង ៖ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួកាលពីថ្ងៃអង្គារបានឲ្យដឹងថា មហាយក្សចិន​​ចាប់​ផ្តើម​​អំពាវនាវឱ្យមានពហុភាគីនិយមពិតប្រាកដក្នុងការដោះស្រាយបញ្ហា នៃការមិនរីកសាយភាយ។ សារព័ត៌មាន​ខាងលើ​បានដកស្រង់សម្តី ដោយ​ លោក Zhang Jun បានប្រាប់កិច្ចពិភាក្សា បើកចំហ ស្តីពីការពិនិត្យឡើងវិញ យ៉ាងទូលំទូលាយអំពីស្ថានភាពនៃអង្គការសហប្រជាជាតិថា “ការមិនរីកសាយ គឺជាបញ្ហាប្រឈមសកល ។ដើម្បីដោះស្រាយបញ្ហានេះ កិច្ចសហប្រតិបត្តិការ ពហុភាគី និងការដឹកនាំរបស់អង្គការ សហប្រជាជាតិគឺចាំបាច់។ ការអនុវត្តដំណោះស្រាយ ១៥៤០ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលជាដំណោះស្រាយដំបូង ដែលចងកាតព្វកិច្ចលើ រដ្ឋសមាជិកអង្គការ សហប្រជាជាតិទាំងអស់ ដើម្បីចាត់វិធានការ និង អនុវត្តវិធានការប្រកប ដោយប្រសិទ្ធភាពប្រឆាំង នឹងការរីកសាយ នៃអាវុធប្រល័យលោក (WMDs) មធ្យោបាយដឹកជញ្ជូន និង សម្ភារៈពាក់ព័ន្ធ។ លោកបានអំពាវនាវ ឱ្យប្រកាន់ខ្ជាប់នូវ “ពហុភាគីនិយមពិតប្រាក...
លោកឧកញ៉ា ឡូវ ហ៊ឹង និងឧកញ៉ា ជា លាងហុង ឧកញ៉ា ឡូវ ហ្គេចម៉ី អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណ្ណតិទី៥

លោកឧកញ៉ា ឡូវ ហ៊ឹង និងឧកញ៉ា ជា លាងហុង ឧកញ៉ា ឡូវ ហ្គេចម៉ី អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណ្ណតិទី៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម:លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោនិងឧកញ៉ា ជា លាង ហុង អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥នៅក្នុងមូលដ្ឋានភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២២នៅក្នុងបរិវេណវត្តខ្ទឹងស្ថិតក្នុងភូមិខ្ទឹងឃុំទងត្រឡាច ស្រុកស្រីន្ធរ ខេត្តកំពង់ចាម។ លោកឧកញ៉ាជា លាងហុង បានមានប្រសាន៍ផ្តាំផ្ងើនិងអំពាវនាវអោយប្រជាពលរដ្ឋអញ្ជើញទៅបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥អោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណះបក្សប្រជាជនកម្ពុជាឃុំទងត្រឡាច ដែលស្ថិតក្នុងលំដាប់លេខរៀងទី១ មានរូបថតទេវតាបាច់ផ្កាសម្គាល់ឋិតក្នុងចំណោម គណ:បក្សចូលរួមបោះឆ្នោតចំនួន២គណះបក្សដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែដែលមានសុពលភាព អត្តសញ្ញាណបណ្ណបម្រើអោយការបោះឆ្នោត ពិនិត្យមើលឈ្មោះនិងទិន្នន័យអោយ បានច្បាស់លាស់ផងដែរ។ លោកឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ក្នុងពិធីដង្ហែក្...
អគ្គនាយកដ្ឋាន​ ក.ប.ប.​ រៀបចំពិធីប្រគល់ ទទួលប្រព័ន្ធគ្រប់គ្រងចំណេះដឹង​ និងទិន្នន័យ​ Knowledge and Data Management System

អគ្គនាយកដ្ឋាន​ ក.ប.ប.​ រៀបចំពិធីប្រគល់ ទទួលប្រព័ន្ធគ្រប់គ្រងចំណេះដឹង​ និងទិន្នន័យ​ Knowledge and Data Management System

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖​ អគ្គនាយកដ្ឋានក.ប.ប.​បានរៀបចំនូវពិធី​ប្រគល់​ ទទួល​នូវប្រព័ន្ធគ្រប់គ្រងចំណេះ​ដឹង​ និងទិន្នន័យ​ Knowledge and Data Management System ដែលត្រូវបានបង្កេីតឡេីងក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់​ GIZ។ ពិធីនេះដែរ​ ត្រូវបានរៀបចំឡេីងក្រោមអធិបតីភាព​ លោក​ ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​ ក.ប.ប.​និងមានការចូលរួមពី​លោក Frank Jattke ប្រធានក្រុម​​គម្រោង​អាស៊ាន នៃទីភ្នាក់​ងារ​កិច្ច​សហប្រតិបត្តិការ​អាល្លឺម៉ង (GIZ) និងសហការី​ ក៏ដូចជាមន្ត្រីនៃអគ្គនាយកដ្ឋាន​ ក.ប.ប.៕...
មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ប្រចាំខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យសហការចុះស្រាវជ្រាវករណីពុលអាហារនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ប្រចាំខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យសហការចុះស្រាវជ្រាវករណីពុលអាហារនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបាត់ដំបង៖ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពី​​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះស្រាវជ្រាវករណីពុលអាហារដែលកើតឡើងនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការចុះស្រាវជ្រាវនេះ ក៏មានការចូលរួមសហការពីកំលាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រដ្ឋបាលស្រុក និងកំលាំងអធិការនគរបាលស្រុកគាស់ក្រឡផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំនួន៥២ អង្គ/នាក់ (ក្នុងនោះមានព្រះសង្ឃ០៥អង្គ)មានអាការៈចុកពោះ ក្អួតចង្អោរ និងរាគរូស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបានឆាន់និងបរិភោគបាញ់ហយ ដែលពុទ្ធបរិស័ទយកទៅប្រគេននិងជូន។ បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. សាខាខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការពីសមត្ថកិច្ច ន...
លោក ផូ ណារិន ត្រូវមក​ចូលរួមដោះស្រាយបំណុលក្រុមហ៊ុនយ៉ាង​​បំផុតត្រឹមថ្ងៃ៥ខែមិថុនាជាមួយ​ ក្រុមហ៊ុន Rolya enterprise

លោក ផូ ណារិន ត្រូវមក​ចូលរួមដោះស្រាយបំណុលក្រុមហ៊ុនយ៉ាង​​បំផុតត្រឹមថ្ងៃ៥ខែមិថុនាជាមួយ​ ក្រុមហ៊ុន Rolya enterprise

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បុគ្គលិក ឈ្មោះ​ ផូ ណារិន ត្រូវមក​ចូលរួមដោះស្រាយបំណុលក្រុមហ៊ុនយ៉ាង​​បំផុតត្រឹមថ្ងៃ៥ខែមិថុនាជាមួយ​ ក្រុមហ៊ុន Rolya enterprise ហើយ​នេះបើ​យោងតាម​ លិខិតជូនដំណឹងរបស់​ក្រុមហ៊ុន​។​​ នៅក្នុងលិខិត​នោះបញ្ជាក់ថា លោក ផូ ណូរិន សូមចូលខ្លួនមកដោះស្រាយបំណុលដែរជំពាក់ខាង ក្រុមហ៊ុន Rolya enterprise ហើយ​​ខាងក្រុមហ៊ុន បានព្យាយាមខលទាក់ទងទៅប៉ុន្តែមិនលើកទូរស័ព្ធ ហេតុដូច្នោះ​​បើសិន​មិនចូលរួមដោះស្រាយបំណុលខាងក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់។...
អ្នក​​តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ  សេរី កុសល ដឹកនាំ​​ក្រុមការងារចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

អ្នក​​តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ សេរី កុសល ដឹកនាំ​​ក្រុមការងារចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បន្ទាយមានជ័យ)៖ អ្នក​​តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោក សេរី កុសល និងក្រុមការងារ បានអញ្ជើញ​​ចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាភូមិឃុំនានានៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០​២២ខាងមុខនេះ។ គិតត្រឹម​​​ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ គឺមានរយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលលោក សេរី កុសល និងក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក បានចុះធ្វើយុទ្ធនាការរកសំឡេងឆ្នោត ស្របទៅតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ពិធីជួបប្រជុំសំណេះសំណាល និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតគ្រប់លើក លោក សេរី កុសល និងក្រុមការងារ បានរៀបចំនូវនំបញ្ចុក នំបុ័ងជូនសមាជិក សមាជិកាបក្សហូបរួមគ្នាក្នុងបរិយាកាសសប្បាយរីករាយ ស្និតស្នាល និងសាមគ្គីភាព ឈានទៅការជ័យជម្នះក្នុងការបោះឆ្នោ...
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ស្វែងយល់អំពីការដាំដុះការប្រមូលផលនិងការស្តុកទុកស្វាយចន្ទីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ស្វែងយល់អំពីការដាំដុះការប្រមូលផលនិងការស្តុកទុកស្វាយចន្ទីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តសៀមរាប៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (#ARDB)នៅ​​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២បានអញ្ជើញទស្សនៈកិច្ចសិក្សានិងធ្វើការស្វែងយល់អំពីការដាំដុះការប្រមូលផលនិងការស្តុកទុកស្វាយចន្ទីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ ដែលមានអាស័យដ្ឋានស្ថិតនៅភូមិខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ តាមការបញ្ជាក់អោយដឹងពីខាងតំណាងក្រុមហ៊ុនថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើការពង្រីកការដាំដុះ បានរហូតដល់ ជាង១២០០ ហិកតា និងកំពុងប្រមូលផលស្វាយចន្ទីជាបន្តើរៗ សម្រាប់បំពេញទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅទីផ្សារបរទេស។...
ប្រធានាធិបតីរុស្ស៊ី លោក Putin បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង  និងអធិការបតីអាល្លឺម៉ង់

ប្រធានាធិបតីរុស្ស៊ី លោក Putin បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ:ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងសន្តិសុខស្បៀងពិភពលោក។ វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោកPutinបានជូនដំណឹងដល់លោកMacronនិង Scholz អំពីការវិវឌ្ឍន៍ចុងក្រោយបំផុតនៃប្រតិបត្តិការ យោធាពិសេសរបស់រុស្ស៊ី (Russian special military opposition) នៅអ៊ុយក្រែន ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីគោរពយ៉ាងតឹងរឹងនូវបទដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ។ ចំពោះ​កិច្ចចរចា​សន្តិភាព​រវាង​អ្នក​ចរចា​រុស្ស៊ី​និង​អ៊ុយក្រែន​វិញ លោក​ Putin បាន​បញ្ជាក់​ថា ភាគី​រុស្ស៊ី​បើក​ចំហ​ដើម្បី​បន្ត​កិច្ចសន្ទនា​ដែល​ជាប់គាំង​។ មេដឹកនាំរុស្ស៊ីបានរិះគន់ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអស្ថិរភា...
សត្វជ្រូករស់ចំនួន៣២ ក្បាលគ្មានលិខិតអនុញ្ញាត ត្រូវឈ្មួញ​ដឹក​ចេញពី​ប្រទេស​វៀតណាមនាំ​ចូល​​កម្ពុជាដោយសេរី

សត្វជ្រូករស់ចំនួន៣២ ក្បាលគ្មានលិខិតអនុញ្ញាត ត្រូវឈ្មួញ​ដឹក​ចេញពី​ប្រទេស​វៀតណាមនាំ​ចូល​​កម្ពុជាដោយសេរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តត្បូងឃ្មុំ​៖ឈ្មួញ​ដឹក​ជ្រូក​ពី​វៀតណាមចូលមក​កម្ពុជាដោយសេរីនិង​គ្មាន​ច្បាប់​ត្រូវបាន​សមត្ថកិច្ច​ស្ទាក់ចាប់បាន ខ​ណះ​កំពុង​ធ្វើ​ចរាចរណ៍​នាំ​ជ្រូក​ចូល​មក​ទឹកដី​ខ្មែរ ហើយថៅកុងឡានឈ្មួញ​បាន​បញ្ជារ​រថយន្ត​ជ្រូក​ដេញ​បុក​សមត្ថកិច្ច​ផ្អើល​ពេញ​ផ្លូវហេតុការណ៍មួយ​នេះបានកើតឡើងនៅលើផ្លូវលំភូមិស្ទឹងតូចឃុំកកស្រុកពញាក្រែកខេត្ត ត្បូង ឃុំកាលពីថ្ងៃទី២៩ខែ​ឧសភាឆ្នាំ២០២២​នេះ​។​ បន្ទាប់ពី​មាន​បញ្ហា​បែប​នេះ​បាន​កើតឡើងសមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បី​ចាប់​ឃាត់​រថយន្ត​ដែល​ដឹកជញ្ជូន​សត្វ​ជ្រូក និង​រថយន្ត​ដឹក​ជ្រូក​នេះ​តែម្តង​។​ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរ កសិកម្មខេត្តត្បូងឃ្មុំបាន​ចុះស្ទាក់ចាប់រថយន្ត១ គ្រឿងម៉ាកសាំ​យ៉ុងអ៊ីស្តាណា(Ssangyong istana)ពណ៌សជាប្រភេទរថ...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ បានអញ្ជេីញបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់ អាណ្ណតិទី៥នៅក្នុងមូលដ្ឋាន ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ បានអញ្ជេីញបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់ អាណ្ណតិទី៥នៅក្នុងមូលដ្ឋាន ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម: លោក ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច អញ្ជេីញបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំសង្កាត់ អាណ្ណតិទី៥នៅក្នុងមូលដ្ឋាន ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។ ពេលអញ្ជើញមកដល់ភ្លាម លោកឧកញ៉ាបានទទួលការស្វាគមន៍យ៉ាងខ្លាំងពីពលរដ្ឋ ដោយស្រែកម្លេងអបអរសាទរថា" ជយោ​!គណប ក្ស​ប្រជាជន​កម្ពុជាបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​ គឺបោះ ឆ្នោតឱ្យខ្លួនឯងបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​ គឺការពារសន្តិភាពបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​ គឺគ្រួសារមានសុភមង្គលបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​ គឺមានការអភិវឌ្ឍលេីគ្រប់វិស័យ អរគុណសន្តិភាព ជយោ! នយោបាយឈ្នះឈ្នះ" ។...