
មេឈ្មួញឈ្មោះ ថាំង នាំចូលជ្រូកពីវៀតណាមច្រើនក្បាលតាមច្រករបៀងខ្សែដែកស្រុករមាសហែកខេត្តស្វាយរៀង
ស្វាយរៀង: ព័ត៌មានពីប្រជាពលរដ្ឋនៅភូមិក្អម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បានលើកឡើងថា បច្ចុប្បន្នឈ្មួញឈ្មោះ ថាំង នាំចូលជ្រូកពីស្រុកយួនជាច្រើនក្បាល ជារៀងរាល់ថ្ងៃដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។
ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង និងមេពេទ្យសត្វខេត្តស្វាយរៀង ហាក់បីដូចជា បណ្តោយឲ្យឈ្មួញឈ្មោះ ថាំង នាំចូលជ្រូក ពីវៀតណាមមកចែកចាយតាមទីសត្តឃាតនៅស្រុករមាស ហែក យ៉ាងពេញបន្ទុក។
ប្រាពលរដ្ឋស្នើឲ្យ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងកសិកម្មមិនគួរបណ្តែតបណ្តោយតទៅទៀតឡើយព្រោះលោក ប៉ែន ប៊ុនធី មេពេទ្យសត្វខេត្តស្វាយរៀង កំពុងបណ្តោយឲ្យឈ្មួញឈ្មោះ ថាំង ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។
ដេលីខ្មែរ មិនទាន់សុំការបំភ្លឺពី លោក ថាំង មេឈ្មួញនាំចូលជ្រូកពីវៀតណាមបាននៅឡើយទេ នៅថ្ងៃទី១៦ខែតុលានេះះ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញឈ្មោ...