លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាប្រចាំខេត្តកណ្តាលនិងភរិយា សូមគោរពជូនពរ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ:លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាប្រចាំខេត្តកណ្តាល និងភរិយាព្រមទាំងសហការី សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។
លោក តាំង សុខឃី បានផ្ញើសារថា" ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវ សេចក្តី អំណរសាទរ ឥតឧបមានិងសូមអនុញ្ញាតគោរពជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ
សម្តេចតេជោ និងសម្តេចកិតិ្តព្រិតបណ្ឌិតប្រកបដោយទឹកចិត្តគោរពស្រឡាញ់ យ៉ាងជ្រាលជ្រៅនិងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត"។
លោកបានរំលឹកទៀតថា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច ដែលបានយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគតិបណ្ឌិតដ៏ផូរផង់ក្នុងការដឹកនាំប្រទេសជាតិទទួលបាន សុខសន្តិភាពពេញលេញ ឯកភា...








