ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២២ សម្រាប់កៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងមូលនិធិគន្ធបុប្ផាកម្ពុជានិងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិធីនេះមានកសរអញ្ជើញចូលរួមពី លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា។ លោកបណ្ឌិតអគ្គនាយកបានមានប្រសាសន៍ថា ការចូលរួមក្នុងមូលនិធិគន្ធបុប្ផានេះ គឺស្របតាមចក្ខុវិស័យនិងបេសកកម្មក្នុងការអភិវឌ្ឍសង្គម។ជាពិសេសធនាគារARDBជាធនាគាររដ្ឋ ហើយផ្តោតលើការអភិវឌ្ឍសង្គមដោយផ្តល់ឥណទានទៅក្នុងវិស័យកសិកម្មក្នុងអត្រាការប្រាក់ទាបដ...
លោកញ៉ា ឡូវ ហ៊ឹង បាននាំយកអំណោយ និងថវិកាមួយចំនួន របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ

លោកញ៉ា ឡូវ ហ៊ឹង បាននាំយកអំណោយ និងថវិកាមួយចំនួន របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម:លោក ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេច តេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាចនៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នៅក្នុងបរិវេណវត្តទងត្រឡាចរួមដំណេីរដោយលោកឧកញ៉ា អែល សារ៉ុម សមាជិក​ គណ:កម្មាធិកា​រ បក្ស "ខ៦"ចំណុះគណ:កម្មាធិការគណបក្ស ខុទ្ទកាល័យ​សម្តេចតេជោ​ ហ៊ុនសែន បាននាំយកនូវសារ៉ុង ថ្នាំពេទ្យ ប្រហុក និងថវិកាមួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងភូមិជន្លាត់ដៃ ប្រមាណ៧០០គ្រួសារ ។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកម៉ោងប្រមាណជា៨:០០នាទីព្រឹក (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីន តោន សហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង១៩.០០នាទី យប់ (ម៉ោងនៅភ្នំពេញ) ថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីសណ្ឋាគារ Willard Intercontinental ឆ្ពោះមកកាន់អាកាសយានដ្ឋាន Joint Base Andrews ក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីធ្វើដំណើរត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនិងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដោយជោគជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃ១២-១៣ ខែ ឧសភា ឆ្នាំ២០២២។ យោងទៅតាមកម្មវិធី នៅម៉ោង ១៦:៣០នាទី ល្ងាច ថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ជូនពរបងប្អូនជនរួមជាតិ ទាំងក្នុ...
សង្រ្គាមអ៊ុយក្រែន៖ ជោគវាសនារបស់ជនស៊ីវិលនិងទាហានអ៊ុយក្រែនស្ថិតក្រោយវាំងននខ្មៅ ខណៈដែលចំនួនអ្នកស្លាប់ចេះតែបន្តកើនឡើងឥតឈប់ឈរ

សង្រ្គាមអ៊ុយក្រែន៖ ជោគវាសនារបស់ជនស៊ីវិលនិងទាហានអ៊ុយក្រែនស្ថិតក្រោយវាំងននខ្មៅ ខណៈដែលចំនួនអ្នកស្លាប់ចេះតែបន្តកើនឡើងឥតឈប់ឈរ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ក្រុមមេដឹកនាំអ៊ុយក្រែនពិនិត្យមើលផែនទីរបស់ពួកគេ ហើយបានមើលឃើញកម្លាំងរបស់ខ្លួនកំពុងជួបប្រទះជោគវាសនាផ្សេងៗគ្នា។ ពួកគេរាយការណ៍ពីដំណឹងល្អ ពីការវាយប្រយុទ្ធគ្នានៅក្នុងភាគឦសាន ប៉ុន្តែទាហានរបស់ខ្លួននៅភាគខាងត្បូងវិញ កំពុងបាត់បង់មូលដ្ឋាន ។ អង្គភាពនានារបស់អ៊ុយក្រែន ជុំវិញទីក្រុង Kharkivបានបើកការវាយប្រហារបកទៅលើទាហានរុស្ស៊ី ហើយក្រុមមេបញ្ជាការរបស់ពួកគេ បាននិយាយថា ពួកគេបានត្រៀម វាយបណ្ដេញកងទ័ពរុស្ស៊ីចេញពីទីក្រុងមួយចំនួន ។ ទាហានរុស្ស៊ីកំពុងរុញច្រានរុលទៅមុខដើម្បីគ្រប់គ្រងតំបន់នានានៅភាគខាងត្បូង ដោយពួកគេបានបាញ់ផ្លោងទៅលើរោងចក្រដែកថែបដែលនៅតែមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយ ។ ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែននៅខាងក្នុងរោងចក្រនោះ បានចែករំលែករូបភាពអ្នករបួស និងបានដង្ហោយហៅជំនួយ ខណៈដែលស្ថានភាពរបស់ពួកគេជិតដល់ពេលស្លាប់ ។ កងកម្លាំងរុស្ស៊ីចង់កាត់ផ្ដាច់ច្រកនានា ខណៈពួកគេបានគ្រប់គ្រងតំបន់ជុំវិញសមុទ្រខ្...
ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន(Joe Biden) សូមចូលរួមមរណទុក្ខ ចំពោះបងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន​

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន(Joe Biden) សូមចូលរួមមរណទុក្ខ ចំពោះបងប្រុសរបស់សម្តេចតេជោ ហ៊ុន សែន​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក៖ បងប្រុសបន្ទាប់ពីបងចែកឋានដោយមិនបានលាឬផ្តាំផ្ញើប្រពន្ធកូន ចៅនិងបងប្អូនញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់បងត្រូវបានព្រះមហាក្សត្រនិងព្រះមាតា ជាតិព្រះប្រទានព្រះរាជសាររំលែកទុក្ខ។ ព្រះមហាក្សត្រជាទីសក្ការៈបានប្រោសប្រទានគោរម្យងារជូនបងជាសម្តេចថែមទៀតផង។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងគ្រប់ជាន់ថ្នាក់បានផ្ញើសាររំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពបង។ ព្រះសង្ឃនិងប្រជាជនក៏បង្ហាញសមាណចិត្តអាណិតស្រឡាញ់បងនិងក្រុមគ្រួសារ។ ពេលប្អូនមកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិកថ្នាក់ដឹកនាំ អាស៊ានចូលរួមមរណទុក្ខជាថ្មីម្តងទៀតបន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើក មុន។ ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិកអ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការ។ ទៅលើសពីនេះអ្...
តម្លៃឧស្ម័នធម្មជាតិហក់ឡើងខ្ពស់ចំនួន២២ភាគរយស្របពេលដែលអាល្លឺម៉ង់មានជម្លោះជាមួយរុស្ស៊ីលើការផ្គត់ផ្គង់

តម្លៃឧស្ម័នធម្មជាតិហក់ឡើងខ្ពស់ចំនួន២២ភាគរយស្របពេលដែលអាល្លឺម៉ង់មានជម្លោះជាមួយរុស្ស៊ីលើការផ្គត់ផ្គង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អឺរ៉ុប៖ តម្លៃឧស្ម័នធម្មជាតិអឺរ៉ុបបានហក់ឡើងខ្ពស់ បន្ទាប់ពីការខាក់ខានដល់ផ្លូវដឹកជញ្ជូនសំខាន់ឆ្លងកាត់ប្រទេសអ៊ុយក្រែន ហើយនិងខណៈពេលដែលអាល្លឺម៉ង់និយាយថា រុស្ស៊ីកំពុងប្រើប្រាស់ថាមពលជាអាវុធក្នុងការប៉ះទង្គិចគ្នាកើនឡើងចំពោះការផ្គត់ផ្គង់ឧស្ម័ន ។ តម្លៃកិច្ចសន្យាគោលសម្រាប់ឧស្ម័នធម្មជាតិបានកើនឡើងជាង២២ភាគរយ ក្នុងនោះការដឹកជញ្ជូនពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន បានធ្លាក់ចុះប្រហែល ៣០ភាគរយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការរំខាននៅចំណុចច្រកចូលឆ្លងព្រំដែន ដោយសារសង្រ្គាម ។ វាបន្ថែមក្តីកង្វល់ទីផ្សារឧស្ម័ន ខណៈដែលទីក្រុងម៉ូស្គូ បញ្ឈប់ការដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Gazprom Germania GmbH និងអង្គភាពរបស់អាល្លឺម៉ង់ ដើម្បីជាការសងសឹក ។ កាលពីល្ងាចថ្ងៃពុធ ទីក្រុងម៉ូស្គូ បានដាក់ទណ្ឌកម្មអតីតសាខាក្រុមហ៊ុន Gazprom PJSC ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់និយ័តករថាមពលអាល្លឺម៉ង់រួមទាំងក្រុមហ៊ុនផ្គត់ផ្គង Wingas GmbH និងក្រុមហ៊ុ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក៖ នៅក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាចបណ្តាមេដឹកនាំអាស៊ានពិសេស ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានចូលរួមសំដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបាត់បង់បងប្រុសជាទីស្រឡាញ់របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពដោយសាជំងឺគាំងបេះដូង។ លោក​​ប្រធានាធិបតីសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនៅពេលនេះ ស្របគ្នាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋ​អាមេរិក។ លោក​ ចូ បៃដិន គួរបញ្ជាក់ថា រយៈពេល ៤៥ ឆ្នាំហើយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយអាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន លើកនេះ គឺមានលក្ខណៈពិ​សេស ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មីនិងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។ អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋ...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication)

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួល ជួបពិភាក្សាការងារជាមួយ លោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello)ប្រធាន ក្រុមហ៊ុន​ទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) ។ នៅក្នុងជំនួបនេះ ប្រធានក្រុមហ៊ុនទំនាក់ទំនងរបស់អាមេរិកបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការផ្តល់ឱកាសឱ្យរូបលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។​ លោក មីសែល ភីទ្រុសហ្សិលឡូ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅលើទឹកដីអាមេរិកនាពេលនេះ ជាដំណើរទស្សនកិច្ចដ៏ល្អបំផុត។ លោក មីសែល ភីទ្រុសហ្សិលឡូ បានជម្រាបសម្តេចតេជោថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយតែមានការចង់ដឹងព័ត៌មាននានាពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ក្រុមការងាររបស់លោកធ្លាប់បានមកកាន់កម្ពុជាដោយផ្ទាល...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក:នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២២(ម៉ោងនាទីក្រុងវ៉ាស៊ីន តោន សហរដ្ឋអាមេរិក)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយ លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានសំដែងការរីករាយដែលបានជួបនាយករដ្ឋមន្ត្រីវៀតណាមសារជាថ្មីម្តងទៀតនិងបានថ្លែងអំណរគុណដែលកន្លងមកឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានទូរស័ព្ទចូលរួមចែករំលែកទុក្ខចំពោះសម្តេចដែលបានបាត់បង់ បងប្រុសបង្កើតទី២របស់សម្តេចគឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងបានបញ្ជូនអនុរដ្ឋមន្ត្រីនាំលិខិតមកដោយផ្ទាល់ផងដែរ។ សម្តេចតេជោក៏អរគុណចំពោះថ្នាក់ដឹកនាំវៀតណាមផ្សេងទៀតដែលបានចូលរួមរម្លែកទុក្ខហើយនាយករដ្ឋមន្ត្រីវៀតណាមក៏បានអរគុណផងដែរដែលបានជួបជាមួយសម្ដេចតេជោសារជាថ្មីម្តងទៀតនៅថ្ងៃនេះ និងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានសភា វៀតណាមក៏ដូចជាលេខាបក្សវៀតណាម ជាព...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមរិក៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ថាមមី ដាកវើក (Tammy Duckworth)​សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។ នៅក្នុងជំនួបនេះ លោកស្រី សមាជិកព្រឹទ្ធសភាអាមេរិកបានឆ្លៀតចូលរួមរំលែកនូវមរណទុក្ខជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមគ្រួសារ និងសាច់ញាតិ ចំពោះការទទួល​មរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពលំបាករបស់កម្ពុជាពីអតីតកាល និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នក្រោយបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមនាឆ្នាំ១៩៩៨។ សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយសម្តេច គឺជាពេលដែលមានភាពល្អប្រសើរបំផុត បើធៀបនឹងអតីតកាល។ ជាពិសេសមុនទសវត្សរ៍ឆ្នាំ៧០មានភាពរកាំរកូស រហូតដ...