បទវិភាគ៖ សង្រ្គាមលោកអាចនឹងផ្ទុះឡើងឬទេ ខណៈដែលរុស្ស៊ីបន្តផ្គើននឹងការព្រមានរបស់លោកខាងលិច និងអូតង់បែបនេះ
វិភាគអន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចេញការព្រមានមួយ ផ្ញើជូនដល់ពលរដ្ឋអាមេរិកទាំងឡាយ ដែលនៅតែកំពុងស្នាក់នៅក្នុងប្រទេសអ៊ុយក្រែន ថាគួរតែចាកចេញនៅពេលនេះភ្លាម ខណៈរុស្ស៊ីនៅតែបន្តគំរាមកំហែងឈ្លានពាន ។ ការលើកឡើងរបស់លោកបៃដិន នាំឲ្យមានការចោទសួរថាតើសង្រ្គាមលោកអាចនឹងផ្ទុះឡើងឬ ខណៈដែលរុស្ស៊ីនៅតែផ្គើនសារព្រមានរបស់លោកខាងលិច និងអង្គការអូតង់បែបនេះ?
លោក Bidenបាននិយាយថា ពលរដ្ឋអាមេរិកគួរតែចាកចេញពីអ៊ុយក្រែននៅពេលនេះ ។ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយផងដែរថា លោកនឹងមិនបញ្ជូនកងទ័ពអាមេរិកចូលទៅអ៊ុយក្រែនដើម្បីជម្លៀសពលរដ្ឋរបស់លោកនោះទេ បើរុស្ស៊ីឈ្លានពានអ៊ុយក្រែនមែន ព្រោះសកម្មភាពនេះ អាចបង្កឲ្យមានសង្គ្រាមត្រជាក់ ហើយបញ្ហានានាអាចនឹងផ្ទុះឡើងយ៉ាងឆាប់រហ័ស ។
នៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ NBC News ពីធីករ Lester Holt បានចោទសួរទៅលោកBidenថា តើមានសេណារីយោអ្វីទើបអាចឲ្យលោកបញ្...








