សហភាពអឺរ៉ុបចោទប្រកាន់រុស្ស៊ីពីបទភេរវកម្មភូមិសាស្ត្រនយោបាយធ្វើឲ្យប៉ះពាល់ដល់ជោគវាសនាអឺរ៉ុប
អឺរ៉ុប៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានចោទប្រកាន់ប្រទេសរុស្សីពីបទភេរវកម្មនិយមភូមិសាស្ត្រនយោបាយ នៅក្នុងសន្ទរកថាទៅកាន់សមាជិកសភាអឺរ៉ុប កាលពីថ្ងៃអង្គារ សម្រាប់ការឈ្លានពានលើអ៊ុយក្រែន ដោយលោកបានបញ្ជាក់ពីសណ្តាប់ធ្នាប់អន្តរជាតិ លទ្ធិប្រជាធិបតេយ្យសេចក្តីថ្លៃថ្នូរមនុស្សជាតិ ត្រូវរងការវាយប្រហារ និងធ្វើឲ្យអន្តរាយដល់ជោគវាសនាអឺរ៉ុប ។
ការរិះគន់របស់លោកលើប្រតិបត្តិការសឹកពិសេសរបស់វិមានក្រឹមឡាំងធ្វើឡើងបន្ទាប់ពីសន្ទរកថារបស់ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky តាមបណ្តាញវីដេអូ អំពាវនាវសុំសំណើរស្របច្បាប់ នយោបាយ និងជានិមិត្តរូបជាសមាជិកប្លុកនេះ ប៉ុន្តែលោក Michel បាមទទួលស្គាល់ថាសំណើររបស់អ៊ុយក្រែន ក្នុងការសុំចូលជាសមាជិកសហភាពអឺរ៉ុប ពិបាកសម្រេចបានខ្លាំងណាស់ ។
លោកZelenskyyបានបង្ហាញការដឹងគុណចំពោះវិធានការមិនធ្លាប់ដែលមានពីមុនមកដែលទីក្រុងព្រុចសែល ប្រឆាំងនឹងរុស្ស៊ី និងគាំទ្រកងកម្លាំងប្រដាប់អាវុធរប...








