ព័ត៌មានទាន់ហេតុការណ៍
លោក ខៀវ កាញារីទ្ធ៖ «ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?»
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងលើហ្វេសប៊ុកផ្ទាល់ខ្លួនថា និយាយមួយបន្តពីសិក្ខាសាលានាថ្ងៃទី ១៦ វិច្ឆិកា ២០២១ នៅសណ្ឋាគារ សុខា ជ្រោយចង្វា ។ខ្ញុំបាននិយាយហើយថា ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «នោះគឺ ៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ហេតុនេះគាត់ប្រើរូបមន្ត«រាប់ក្បាលគិតលុយ» ដោយបញ្ចូលទាំងអ្នកកាសែតមានវិជ្ជាជីវៈ និង អ្នកបន្លំប្រើរូបភាពអ្នកកាសែតដើម្បីផលប្រយោជន៍ផ្សេង ដែលបណ្តាលអោយកើតមានស្ថានភាព «ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» ។
លើសពីនេះ លោកបន្ថែមថា នៅវិជ្ជាជីវៈផ្សេងៗពេលមានកំហុសគេតែងមានវិន័យ លើកលែងតែនៅក្នុងវិស័យសារព័ត៌មាន គេមិនដែលឃើញមានការដាក់វិន័យណាមួយទៅលើអ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន ក្នុងពេលដែលប្រទេសកម្ពុជាយើងមានសមាគមអ្នកកាសែតដល...
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១៖
-ករណីឆ្លងថ្មី ៥១នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)
-ករណីជាសះស្បើយ ៤៨នាក់
-ករណីស្លាប់ ០៥នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៤នាក់)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជា...
លោកឧកញ៉ា តែ តាំងប៉ អគ្គនាយក ក្រុមហ៊ុន S.T.P international (Cambodia)public co.,ltd បានធ្វើការបញ្ចុះតម្លៃពិសេសលើថ្លៃប្តូរចង្កូតឡាន ខ.ភ.ម
ក្រោយកិច្ចប្រជុំពិភាក្សារវាង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និង លោកឧកញ៉ា តែ តាំងប៉ អគ្គនាយក ក្រុមហ៊ុន S.T.P international (Cambodia)public co.,ltd បានធ្វើការបញ្ចុះតម្លៃពិសេសលើថ្លៃប្តូរចង្កូតឡាន ខ.ភ.ម ដោយធានាលើគុណភាពសំភារៈ លក្ខណៈបច្ចេកទេសនិងស្តង់ដារសុវត្ថិភាពរថយន្ត ដេីម្បីអាចធ្វើចរាចរណ៍លេីដងផ្លូវប្រកបដោយសុវត្ថិភាព។
ខាងក្រោមនេះគឺជា លិខិតផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖...
លោក ជុំ កុសល បញ្ជាក់ថា ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ
លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់កាលថាពីថ្ងៃទី១៦ខែវិច្ឆិកាថា ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ ។
លោករដ្ឋលេខាធិការ មានប្រសាសន៍ថា ពេលខ្លះអ្នកសារព័ត៌មានពិតជាមានការលំបាក ដោយសារតែទាក់ទងទៅកាន់ភាគីពាក់ព័ន្ធក្នុងសាច់រឿងគេមិនបានសហការក្នុងការផ្តល់ព័ត៌មាន ទើបសម្រេ ចចិត្តផ្សាយចេញ ហើយរង់ចាំការបកស្រាយពីភាគីម្ខាងទៀតតាមក្រោយ ។
លោកបានរំលឹកថា "សាច់រឿងខ្លះបើមានការពាក់ព័ន្ធជាមួយនឹងមន្ត្រីអាជ្ញាធរ អស់លោកមន្ត្រីខ្លះ ពេលអ្នកសារព័ត៌មានហៅទូរស័ ព្ទទៅសួរនាំសុំការបកស្រាយបំភ្លឺ គាត់បែរជាមិនឆ្លើយតប ឬ ក៏ឆ្លើយទាំងពាក្យសំដីមិនសមរម្យ។ល។ នេះហើយដែលជាផលលំបាករបស់អ្នកសារព័ត៌មានបានជួបប្រទះ "។
លោក ជុំកុសល លើកឡើងដូច្នោះ មិនដាក់ការបន្ទោសខាងមន្ត្រីទេ ជួនកាលមកពីអ្នកសារព័ត៌មានខ្លះ គាត់បង្កការរំខានដល់មន្ត្រីច្រើនពេក ធ្វើឲ្យមន្ត្រីមានការធុញទ...
មេឈ្មួញដឹកឈើ ឈ្មោះ ចែស្រី កំពុងតែល្បីល្បាញខាងដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ
(ព្រះវិហារ)៖ ថ្មីៗនេះ មេឈ្មួញដឹកឈើ ឈ្មោះ ចែស្រី កំពុងតែល្បីល្បាញដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដោយឈ្មួញឈើរូបនេះ បាននិងកំពុងតែធ្វើសកម្មភាពដឹក”ឈើ”ប្រភេទលេខ១ ទាំងថ្ងៃទាំងយប់ខណៈសមត្ថកិច្ច.មិនដែលធ្វើការបង្ក្រាបឬទប់ស្កាត់ឡើយ។
ក្រុមមន្រ្តីនិងប្រជាពលរដ្ឋនៅខេត្តព្រះវិហារបាននិយាយថា មុខជំនួញឈើ របស់”ចែស្រី”ទទួលបានភាពជោគជ័យខ្លាំង និងមានសុវត្ថិភាពក្នុងទីផ្សារងងឹត ដោយសារតែ”ចែស្រី”មានរថយន្តដឹកឈើចំនួន០៦គ្រឿង។ ក្នុងនោះ រថយន្តម៉ាក”តាកូម៉ា”ចំនួន០៣គ្រឿង រថយន្តសាំយ៉ុងចំនួន០៣គ្រឿង ។
សេចក្តីរាយការណ៍បន្តទៀតថា ឈ្មួញឈើឈ្មោះ”ចែស្រី”បានប្រមូលទិញឈើនៅក្នុង«ស្រុកត្បែងមានជយ័.ស្រុកឆែប.ស្រុកជ័យសែន.នឹងស្រុកសង្គមថ្មី»។ សុទ្ធតែជាប្រភេទឈើលេខ១.មានត្រាច.ផ្ចឹក.គរគី.ពរពេល.ឈើទាំងនោះត្រូវបានគេឈូសលំៗ ដើម្បីបន្លំជាឈើគ្រឿងសង្ហារឹម រួចដឹកចេញពីភូមិសាស្ត្រ ស្រុកខាងលើ យកទៅលក់ ។
លើសពីនេះ សកម្មភាពបានដឹកតាមបណ្ដាមួយ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញថ្លែងសុន្ទរថា ក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ តាមប្រព័ន្ធវីដេអូ ។
ខាងក្រោមនេះ គឺជាសុន្ទរកថាដើមទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា :...
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១
ក្រសួងសុខាភិបាល៖ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៖
-ករណីឆ្លងថ្មី ៤៨នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)
-ករណីជាសះស្បើយ ៤៥នាក់
-ករណីស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០២នាក់)
