ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងសុខភាពឃើញអ្នកឆ្លងថ្មី 388នាក់ទៀតជាសះស្បើយ 48នាក់និងស្លាប់ 03នាក់

ក្រសួងសុខភាពឃើញអ្នកឆ្លងថ្មី 388នាក់ទៀតជាសះស្បើយ 48នាក់និងស្លាប់ 03នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខភាពឃើញអ្នកឆ្លងថ្មី 388នាក់ទៀត ជាសះស្បើយ 48នាក់ និងស្លាប់ 03នាក់ ករណីឆ្លងសហគមន៍ 387 នាក់ អ្នកដំណើរពីបរទេស 01 នាក់គិតត្រឹមព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០ ២១ ។ អ្នកឆ្លងសរុប= 13790 នាក់ អ្នកជាសះស្បើយ= 5200 នាក់ អ្នកកំពុងព្យាបាល= 8487 នាក់និងអ្នកស្លាប់= 96 នាក់។
លោកអភិបាលស្រុកសាមគ្គីមានជ័យរងការចោទប្រកាន់ថា បានប្រើកាំភ្លើងបាញ់គោ១ក្បាលងាប់ពេលគោនោះចូលស៊ីស្មៅនៅក្នុងសាលាស្រុក

លោកអភិបាលស្រុកសាមគ្គីមានជ័យរងការចោទប្រកាន់ថា បានប្រើកាំភ្លើងបាញ់គោ១ក្បាលងាប់ពេលគោនោះចូលស៊ីស្មៅនៅក្នុងសាលាស្រុក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង( ព័ត៌មានបឋម ) ក្រុមប្រជាពលរដ្ឋបានចោទ ប្រកាន់ លោក វ៉ន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យថា បានប្រើកាំភ្លើងបាញ់សត្វគោ១ក្បាលចំកណ្ដាលក្បាលមួយគ្រាប់ បណ្ដាលឱ្យងាប់នៅក្នុងសាលាស្រុកនៅពេលគោ ចូលស៊ីស្មៅក្នុងសាលាស្រុក ប៉ុន្តែលោកបដិសេធថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេ លាម៉ោង១៥ និង៣០ នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។ទាក់ទងនឹងព័ត៌មានខាងលើនេះនៅវេលាម៉ោង១៩ និង៣០នាទី យប់ថ្ងៃ ទី៣០ ខែមេសានេះ លោក វន ស៊ីថា អភិបាលស្រុកសាមគ្គីមានជ័យបានឆ្លើយបដិសេធន៍តាមទូរស័ព្ទថា លោកមិនបានប្រព្រឹត្តដូចការ ចោទ ប្រកាន់ និងការផ្សាយរបស់បណ្ដាញសង្គមនោះទេ ។ ពេលនេះ លោកកំពុងតែឲ្យសមត្ថកិច្ចនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុកត្រួតពិនិត្យស្រាវជ្រាវធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ថាតើសត្វគោនោះជាប់ដោយសារអ្វី ។ ចំពោះអ្នកសារព័ត៌មានដែលបានផ្សាយក្នុងបណ្ដាញសង្គមសូមយកភស្តុតាង មកបញ្ជាក់ឲ្យច្បាស់ផងថា ...
គ្រឿងញៀនជាង១១គីឡូក្រាម ត្រូវកម្លាំងនគរបាលខេត្តស្វាយរៀងបង្ក្រាបបាន ខណៈជនសង្ស័យរត់ចូលទឹកដីវៀតណាម

គ្រឿងញៀនជាង១១គីឡូក្រាម ត្រូវកម្លាំងនគរបាលខេត្តស្វាយរៀងបង្ក្រាបបាន ខណៈជនសង្ស័យរត់ចូលទឹកដីវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយរឹបអូសបានជាង ១១គីឡូក្រាម ខណៈដែលជនសង្ស័យដឹងខ្លួន ក៏រត់គេចចូលក្នុងទឹកដីវៀតណាម ក្រោមការតាមស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ថ្នាំញៀនជាង១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត ក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ចំណែកឯសង្ស័យដឹងខ្លួន បានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនធ្លក វរសេនាតូចលេខ៦១១ សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបា លក្រុងបាវិត ។ ក្រោមការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញ...
រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យមណ្ឌលឃ្លាំងរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ ជាទីតាំងស្តុកស្បៀងបម្រុងរដ្ឋរបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យមណ្ឌលឃ្លាំងរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ ជាទីតាំងស្តុកស្បៀងបម្រុងរដ្ឋរបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជាច្រើនរូប កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១បានអញ្ជើញចុះពិនិត្យមណ្ឌលឃ្លាំងរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាទីតាំងស្តុកស្បៀងបម្រុងរដ្ឋរបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋជាពិសេ សក្នុងតំបន់បិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល (តំបន់ក្រហម) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋមន្ត្រី បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង សហ ការគ្នាល្អ របស់មន្រ្តីក្រុមហ៊ុនហ្គ្រីនត្រេដ និង មន្រ្ដីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជក ម្មទាំងអស់។ ក្រុមមន្ត្រីទាំងអស់បានលះបង់អស់ទាំងកម្លាំងកាយចិត្តបំពេញតួនាទី និងភារៈកិច្ចរបស់ខ្លួនបានយ៉ាងល្អ ក្នុងការផ្គត់ផ្គ...
សម្តេចក្រឡាហោម ស ខេង ញ្ជើញជាអធិបតីពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង

សម្តេចក្រឡាហោម ស ខេង ញ្ជើញជាអធិបតីពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូល ដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ នេះបានអញ្ជើញជាអធិបតី ពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ប្រធានកិត្តិយសនៃក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និង សមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូZoom ។ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញមានប្រសាសន៍  ក្នុងនាមសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានខិតខំរួបរួមកម្លាំងសាមគ្គីបំពេញភារកិច្ចបំរើជាតិ និងប្រជាជន ជាពិសេសនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺក...
កម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ

កម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ជាថ្ងៃដែលព្រះរាជា ណា ចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕...
សម្តេចតេជោនាយករដ្ឋមន្ត្រីអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន

សម្តេចតេជោនាយករដ្ឋមន្ត្រីអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគ មន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។ បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀត ណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហ រណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្...
រឿងរ៉ាវប្រទេសខ្មែរជិត១០០ឆ្នាំចុងក្រោយនេះ បើគ្មាន ៩,១១,៥៣ និង ២៩,១២,៩៨ទេទំនាស់ផ្ទៃក្នុងនិងការលូកដៃរបស់បរទេសមិនចប់ឡើយ។

រឿងរ៉ាវប្រទេសខ្មែរជិត១០០ឆ្នាំចុងក្រោយនេះ បើគ្មាន ៩,១១,៥៣ និង ២៩,១២,៩៨ទេទំនាស់ផ្ទៃក្នុងនិងការលូកដៃរបស់បរទេសមិនចប់ឡើយ។

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ស្រាវជ្រាវ ដោយលោក ឥន សុផល មន្ត្រីការទូតខ្មែរ ប្រចាំនៅអង់គ្លេស។ រឿងរ៉ាវប្រទេសខ្មែរជិត១០០ឆ្នាំចុងក្រោយនេះ បើគ្មាន ៩ ១១ ៥៣ និង ២៩ ១២ ៩៨ ទេទំនាស់ផ្ទៃក្នុង និងការលូកដៃរបស់បរទេសមិនចប់ឡើយ។ ឥស្សរជនកំពូល ដែលបានស្ថាបនា ឯករាជ្យនិងបញ្ចប់ង្គ្រាមគឺ «សម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន»។ មាគ៌ារខ្មែរបានសន្តិភាព សុខក្សេមក្សាន្ត និង កសាងប្រទេសជាង ២០ឆ្នាំមកនេះគឺមនោគមន៏វិជ្ជា« បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និង ឈ្នះឈ្នះ»។ ចំណុចនេះកូនខ្មែរត្រូវចងចាំ ជានិច្ចក្រៅពីនោះគឺជាមនោគមន៏វិជ្ជា របស់បរទេស ឱ្យខ្មែរឈ្លោះបែកបាក់ គ្នាតែប៉ុណ្ណោះ។ ២៩ មេសា ២០២១...