ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន មានចំនួន ៩៥៧ ៦៨០តោន

ឆ្នាំ២០២០ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន មានចំនួន ៩៥៧ ៦៨០តោន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ឆ្នាំ២០២០កន្លងទៅ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ៩៥៧ ៦៨០តោន ក្នុងនោះចំនួន១០៧ ៦៨០តោន បាននាំចេញដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ និងចំនួន៨៥០ ០០០តោន បាននាំចេញដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ។ ក្នុងឆ្នាំ២០២១ គិតត្រឹមខែមករា ការនាំចេញផ្លែស្វាយស្រស់មានវិញ្ញាបនបត្រភូតគាមអនាម័យបានចំនួនប្រមាណ ១១ ៦៣៨តោន និងគ្មានវិញ្ញាបនបត្រភូតគាម អនាម័យចំនួនប្រមាណជា ១៨ ០០០តោន (ប្រភពពីអ្នកប្រមូលទិញ-លក់បន្តឱ្យឈ្មួញនាំចេញ)។ យោងតាមរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តពិធីសារសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC) ស្តីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ អគ្គនាយ...
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាស​​ចម្រើនជន្មាយុគម្រប់ ៧៦​ ឈានចូល ៧៧ឆ្នាំនៅ​​ថ្ងៃទី​ ៥​ ខែកុម្ភៈ​

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាស​​ចម្រើនជន្មាយុគម្រប់ ៧៦​ ឈានចូល ៧៧ឆ្នាំនៅ​​ថ្ងៃទី​ ៥​ ខែកុម្ភៈ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី​ ៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ​ ក្នុងឱកាសទិវាចម្រើនជន្មាយុរបស់សម្តេច​ គម្រប់ ៧៦​ ឈានចូល ៧៧ឆ្នាំ ត្រូវនឹងថ្ងៃទី​ ៥​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ខាងមុខនេះ។ សារលិខិតជូនពរនោះ មានខ្លឹមសារថា​ «ស្ថិតក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់ ៧៦ ឈានចូល ៧៧ឆ្នាំ របស់ សម្ដេចវិបុលសេនាភ​ក្តី​ ប្រធាន​ព្រឹទ្ធ​ស​ភា នៃព្រះរាជា​ណាចក្រ​កម្ពុជា ជាបឋម ក្នុងនាមខ្ញុំផ្ទាល់ និងសហការី​​ នៃ​​កាក​បាទ​​ក្រហម​កម្ពុជា សូម​ចូល​​រួម​សម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូម​គោរព​​​​ជូន​នូវ​សព្ទ​សាធុការ​ពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្ដេចវិបុលសេនាភ​ក្តី​ និង លោកជំ​ទាវ មានសុខភាពល្អបរិបូរណ៍ កម្លាំង​​​​មាំមួន​ខ្លាំង​ក្លា...
ស្វាយកែវរមៀតកម្ពុជា​​កំពុង​​តែ​​មានសក្តានុពល​ខ្លាំង​​ ​​សម្រាប់​​នាំចេញទៅកាន់ទីផ្សារចិន និងកូរ៉េ

ស្វាយកែវរមៀតកម្ពុជា​​កំពុង​​តែ​​មានសក្តានុពល​ខ្លាំង​​ ​​សម្រាប់​​នាំចេញទៅកាន់ទីផ្សារចិន និងកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមាន ដែលបច្ចុប្បន្ននេះ កំពុងតែមាន​​សក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណស្រស់ និងក្រៀម។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី១៦ ខែធ្នូ បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ៩១ ៣៩៨ហ.ត ទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោន/ហ.ត/រដូវ ដែលមានបរិមាណផលសរុបចំនួន ១ ៤៤៨ ៦៧៧តោន។ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្មដើម្បីធានាសន្តិ សុខស្បៀង និងធ្វើការនាំចេញដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាលជា សកលនៃជំងឺឆ្លងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានខិតខំ ពុះពារ យកអស់ស្មារតីទទួលខុសត្រូវធ្វើការចរចាយ៉ាងស្វិត ស្វាញ...
លោក អ៊ីវ លាង ៖ មន្ត្រីអនុវត្តតួនាទីភារកិច្ចត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់

លោក អ៊ីវ លាង ៖ មន្ត្រីអនុវត្តតួនាទីភារកិច្ចត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមគោលការណ៍ច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ លោក អ៊ីវ លាង បានមានប្រសាសន៍ណែនាំប្រធាននាយកដ្ឋាន ពង្រឹងពីរបៀបរបបការងារ ពិនិត្យកំណត់លក្ខខណ្ឌការងារ បែងចែកការងារដល់មន្ត្រីទៅតាមនិស្ស័យ បណ្តុះបណ្តាលមន្ត្រី និងវិភាគមុខងារ។ ទន្ទឹមនឹងនេះ លោកអគ្គាធិការ បានស្នើឲ្យ ប្រធាននាយកដ្ឋាន ស្រាវជ្រាវរកឯកសារ ច្បាប់នានាពាក់ព័ន្ធការធ្វើអធិការកិច្ច តាមបណ្តាប្រទេសដែលកំពុងអនុវត្ត ដើម្បីបានជាធាតុចូលថ្មីបន្ថែមទៀត។ លោកអគ្គាធិការ មានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រី អនុវត្តតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ គោលការណ៍ច្បាប់ ជៀសវាងមានកំហុសនាំឲ្យមានទណ្ឌកម្មដល់ខ្លួន និងអនុវត្តការងារដោយទន់ភ្លន់តែមិនទន់ជ្រោយ...
កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាបន្ថែមទៀត

កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាបន្ថែមទៀត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមនៅក្នុងពិធីប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោក​​ ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ YOO Myung-hee រដ្ឋមន្រ្តីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េនៅ​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯសណ្ឋាគារ Sofitel។ កិច្ចព្រមព្រៀងនេះត្រូវបាន​គេមើលឃើញថា​​ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញនាពេលកន្លងមក មានដូចជា ផលិតផលកសិកម្ម សម្លៀកបំពាក់និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ ជាដើម។ សម្រាប់ សាធារណរដ្ឋកូរ៉េក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្...
ក្នុងខែមករា ឆ្នាំ២០២១ មានស្រ្តីសម្រាលកូន ៦ ៥៦៣នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម

ក្នុងខែមករា ឆ្នាំ២០២១ មានស្រ្តីសម្រាលកូន ៦ ៥៦៣នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ យោងតាមរបាយការណ៍ នៃបេឡាជាតិសន្តិសុខសង្គមបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១នេះ មានស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៦ ៥៦៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល ក្នុងនោះកម្មករនិយោជិតក្នុងប្រព័ន្ធមានចំនួន ៦ ៥៤៩នាក់ និងក្រៅប្រព័ន្ធមានចំនួន១៤នាក់ ។ ដោយអនុវត្តតាមការណែនាំជាប្រចាំពី លោក អ៊ុក សម្យវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប. ស. ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  បានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស.។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. ទាំងក្នុង និងក្រៅប្រពន្ធ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និ...
បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ (CKFTA)

បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ (CKFTA)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ បានចេញសេក្តីប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ។ កម្មវិធីដ៏មានសារៈសំខាន់នេះក៏មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសមកពីស្ថាប័ន សាធារណៈ និងវិស័យឯកជននៃប្រទេសទាំងពីរ។ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖...
ក្រុមអ្នកវិភាគនិយាយ​​ថា សហភាពមីយ៉ានម៉ាបាន​​ធ្លាក់ចូលក្នុងដៃរបបសឹកសាជាថ្មី

ក្រុមអ្នកវិភាគនិយាយ​​ថា សហភាពមីយ៉ានម៉ាបាន​​ធ្លាក់ចូលក្នុងដៃរបបសឹកសាជាថ្មី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Myo Nyunt អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលជាគណបក្សកាន់អំណាចរបស់សហភាពមីយ៉ានម៉ា បានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី១ ខែកុម្ភៈនេះថា កងកម្លាំងយោធារបស់ប្រទេសនេះបានធ្វើរដ្ឋប្រហារដោយចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី(Aung San Suu Kyi) លោកប្រធានាធិបតី Win Myint រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតក្នុងជួររដ្ឋាភិបាល ។ ក្រោយពីរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល អ្នកនាំពាក្យកងកម្លាំងយោធាលោក Zaw Min Tun បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល១ឆ្នាំ និងបានប្រកាសផ្ទេរអំណាចទៅអោយលោក មីន អ៊ុង លាំង (Min Aung Hlaing) ប្រមុខដឹក​នាំកងកម្លាំងយោធាជាអ្នកគ្រប់គ្រងប្រទេសជំនួសរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី វិញ ។ កងកម្លាំងយោធា និងកងកម្លាំងនគរបាលរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅទីក្រុងនានា មានទីក្រុង ណៃពិដោរ និងទីក្រុងយ៉ាងហ្គោនជាដើមដើម្បីការពារសន្តិសុខ ក្រោយពីប្រមុខដឹកនាំយោធា បានប្រកា...
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជួបសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សា

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជួបសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានជួបសំណេះសំណាលជាមួយនិស្សិតដែលបានចុះកម្មសិក្សា និងបានបញ្ចប់ការប្រឡង ដែលទទួលបានមូលវិចារទាបនៃជំនាន់ទី៦ ។ ដើម្បីពង្រឹងស្មារតីរបស់ប្អូនៗដែលជានិស្សិតចុះកម្មសិក្សាឱ្យប្រឹងប្រែងបន្ថែមទៀត និងបានណែនាំអំពីបទប្បញ្ញត្តិ និងវិន័យរបស់អគ្គនាយកដ្ឋានដើម្បីឱ្យប្អូនៗទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅនៅថ្ងៃខាងមុខ។ ពិធីសំណេះសំណាលធ្វើនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ៕    ...
ចិន ចង់ឲ្យអាមេរិក អញ្ជើញអង្គការសុខភាពពិភពលោក តាមដានប្រភពនៃវីរុសកូវីដ១៩

ចិន ចង់ឲ្យអាមេរិក អញ្ជើញអង្គការសុខភាពពិភពលោក តាមដានប្រភពនៃវីរុសកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ ប្រទេសចិន កាលពីថ្ងៃទី០២ ខែមករានេះ បានសម្តែងក្តីសង្ឃឹមថា  រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអញ្ជើញអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដើម្បីស្រាវជ្រាវ រកប្រភពថ្មីនៃការឆ្លងមេរោគឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មាន បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Atonny Blinken បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ការរៀបចំរបស់ចិន សម្រាប់អ្នកជំនាញខាងសុខភាពពិភពលោក មិនមានតម្លាភាពនោះទេ។ ចាប់តាំងពីការផ្ទុះឡើងនៃ រោគរាតត្បាតប្រទេសចិន តែងតែរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការ សុខភាពពិភពលោកលើបញ្ហា តាមដានប្រភពក្នុងលក្ខណៈ បើកចំហនិងមានតម្លាភាព។ អ្នកនាំពាក្យរូបនេះ បានបន្ដថា “អ្នកជំនាញចិនបានចែករំលែកព័ត៌មាន និងការស្រាវជ្រាវយ៉ាងច្រើនជាមួយសមភាគីរបស់ពួកគេ និងបានធ្វើការផ្លាស់ប្តូរស៊ីជម្រៅជាច្រើនជុំលើបញ...