ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ស្ត្រីខ្មែរអាយុ​ ៦២ឆ្នាំ​ ម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ស្ត្រីខ្មែរអាយុ​ ៦២ឆ្នាំ​ ម្នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​ ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសឲ្យដឹងថា ស្រ្តីជនជាតិខ្មែរម្នាក់អាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ នេះគឺករណីស្លាប់ទី៥ហើយ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៥:៤០នាទីព្រឹក៕  ...
លោកពេជ្រ ស្រស់ ៖ ក្រុមគ្រួសារក្មួយប្រុញនឹងមានផ្ទះថ្មីសម្រាប់ រស់នៅដោយសមរម្យនិងគេហើយ

លោកពេជ្រ ស្រស់ ៖ ក្រុមគ្រួសារក្មួយប្រុញនឹងមានផ្ទះថ្មីសម្រាប់ រស់នៅដោយសមរម្យនិងគេហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ គឺខ្ញុំបានទទួលថវិកាពីបងប្អូនសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមានចំនួនសរុបគិតជាដុល្លារ គឺមានចំនួន ៨៣០០ដុល្លារ។ ១, ទទួលបានពីលេខកុងABAខ្ញុំចំនួន ៧៦០៨ ដុល្លារអាមេរិក ២, ទទួលបានតាមលេខវីងខ្ញុំចំនួន ២លានរៀល ៣, ទទួលបានពីលេខកុងACLIDAខ្ញុំចំនួន៨០ម៉ឺនរៀល សរុបគិតជាដុល្លារសុទ្ធគឺចំនួនរហូតដល់៨៣០០ដុល្លារអាមេរិក ។ លោក ពេជ្រ ស្រស់ សូមអរគុណដល់សប្បុរសជនទាំងអស់ ដែលអាណិតដល់ក្មួយប្រុញ និង គ្រួសារក្មួយប្រុញ ហើយបានជួយធ្វើផ្ទះជូនពួកគាត់តាមរយៈខ្ញុំឲ្យមានផ្ទះរស់នៅ សមរម្យ ប៉ុន្តែថវិកាទាំងអស់នេះគឺខ្ញុំនឹងសាងសង់ផ្ទះដោយមានការប្រុងប្រយ័ត្ន បំផុត ជៀសសាងសង់អស់លុយ បែរជាផ្ទះសាងសង់មិនរួចរាល់ ម្យ៉ាងវិញទៀតខ្ញុំនឹងច្នៃធ្វើយ៉ាងណាឲ្យសល់លុយខ្លះទុកឲ្យពួកគាត់ដើម្បីទ្រទ្រង់ជីវភាពបានមួយរយៈពេលក្នុងកាលៈទេសៈមេរោគកូវីដ១៩ កំ...
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានមរណ:ភាពកាលពីថ្ងៃទី២២មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានមរណ:ភាពកាលពីថ្ងៃទី២២មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី  និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងសារចូលរួមមរណ:ភាព លោក វេជ្ជបណ្ឌិត ស្ដើង ជា ដែលបានទទួល មរណ:ភាព កាលពីថ្ងៃទី២២ មីនាឆ្នាំ២០២១ ក្នុងជម្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។ សម្តេចពិជ័យសេនា ផ្ញើសារថា"ខ្ញុំនិងភរិយា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ អ្នកស្រី គ្រួច រាសី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណៈ កម្មការវេជ្ជសាស្ត្រ និងDoping នៃគណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣"។ សម្តេច ពិជ័យសេនា បន្ថែមថា "ខ្ញុំនិងភរិយា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត ស្ដើង ជា សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ"។ វេជ្ជបណ្ឌិត ស្ដើង ជា គឺជាសាស្រ្តាចារ្យមហាបរិញ្ញាបត្រទីប្រឹក្សាយោធាចារ្យ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាល កងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២...
បិទបញ្ចប់ភាព អាសន្ន នៃជំងឺកូវីដ-១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន 

បិទបញ្ចប់ភាព អាសន្ន នៃជំងឺកូវីដ-១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន 

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ ៖ ប្រទេសជប៉ុន បានបញ្ចប់ភាពអាសន្ននៃជំងឺកូវីដ-១៩ នៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ នៅក្នុងទីប្រជុំជន ទីក្រុងតូក្យូ ដែលជាតំបន់ នៅសល់ចុងក្រោយដែលបានស្ថិត នៅក្រោមវិធានការ ចាប់តាំងពីដើមខែមករា ។ ភាពអាសន្នក្នុងទីក្រុងតូក្យូ និងតំបន់ជិតខាងរួមមាន កាណាហ្គាវ៉ា, ឈីបា និងសៃតាម៉ា ត្រូវបានដកចេញពីភាព អាសន្ន ទោះបីជាមានការព្រួយបារម្ភថា ប្រទេសនេះអាចមើលឃើញ នូវការលេចចេញជាថ្មី ដោយសារខ្លួនត្រៀម សម្រាប់ឆ្នាំសិក្សា និងមុខជំនួញក៏ដោយ ។ អាជ្ញាធរមូលដ្ឋាន នឹងបន្តស្នើសុំភោជនីយដ្ឋាន និងរង្គសាល ដើម្បីបិទនៅដើមខែមីនានេះ ឱ្យមានពេលវេលាមួយ ដែលត្រូវបិទ នៅម៉ោង ៩យប់ ប៉ុន្តែដោយសារតែការស្នើសុំ មិនត្រូវបានចងភ្ជាប់ ដោយស្របច្បាប់នៅខាងក្រៅ ស្ថានភាពអាសន្នវានឹង មិនមានការដាក់ទណ្ឌកម្មណាមួយ សម្រាប់គ្រឹះស្ថាន ដែលមិនគោរពនោះទេ។ រដ្ឋាភិបាលកណ្តាល ដែលនឹងពង្រីកការធ្វើតេស្ត និងការរកឃើញវីរុសនេះ មានគោលបំណងចៀសវាង ស្ថានភាពអាសន្នមួយទៀត តា...
 ទូកនេសាទចិនជាង ២០០គ្រឿង រំលោភចូលដែនកោះ មានជម្លោះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់ហ្វីលីពីន

 ទូកនេសាទចិនជាង ២០០គ្រឿង រំលោភចូលដែនកោះ មានជម្លោះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់ហ្វីលីពីន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ ៖ រដ្ឋាភិបាលប្រទេសហ្វីលីពីន បានឲ្យដឹងថា ទូកនេសាទចិនប្រហែល ២២០ គ្រឿងបានប្រមូលផ្តុំគ្នានៅជុំវិញ កោះ Spratly ដែលជាកោះមានជម្លោះ នៅសមុទ្រចិនខាងត្បូង កាលពីដើមខែមីនា ដោយអះអាងថាពួកគេស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ រដ្ឋាភិបាលហ្វីលីពីន ដាក់ការសង្ស័យថា ទូកទាំងនោះត្រូវបានកេណ្ឌដោយកងជីវពលសមុទ្រចិន។ កោះទាំងនោះត្រូវបានទាមទារដោយប្រទេសចិន និងហ្វីលីពីន ក្នុងចំណោមប្រទេសដទៃទៀត នៅតំបន់សមុទ្រចិនខាងត្បូង។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ទូកនេសាទទាំងនោះត្រូវបានគេប្រទះឃើញនៅក្នុងដែនទឹកនៅជុំវិញកោះថ្មប៉ប្រះទឹក ចម្ងាយប្រហែល ១៧៥ ម៉ាយល៍នៃភាគខាងលិចតំបន់ Bataraza នៅលើកោះ Palawan ភាគខាងលិចប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៧ ខែមីនា។ រដ្ឋាភិបាលបានឲ្យដឹងថា ទូកទាំងនេះមិនចូលរួមក្នុងការនេសាទទេ ទោះបីអាកាសធាតុល្អហើយពួកគេបានរក្សាភ្លើងនៅពេលយប់ថែមទៀត។ អាកប្បកិរិយានេះអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងអះអាងអំពីក...
អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន មានគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា

អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន មានគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកាពីមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជនក្នុងខេត្ត។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំមន្ទីរ​ឧស្សាហកម្ម​ និង​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ខេត្ត និងលោកលោកស្រីសប្បរសជនដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ម៉ាស និងអាល់កុល ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជំងឺកូវីដ១៩ កំពុងគម្រាមកំហែងដល...
សម្ដេចតេជោ៖ ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥

សម្ដេចតេជោ៖ ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការ​ផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស​ករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥៕  
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ ចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ ចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ឈិត សខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានផ្ញើលិខិតជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ សុំចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ តាមមត្រា ៥១៦ ពីបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែង  ថានឹងសម្លាប់តាមមាត្រា​ ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា លិខិតរបស់លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដាក់ចូល ដល់អយ្យការអមសាលាដំបូងខេត្តកណ្តាល​ រួចហើយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ៕          ...
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ពិតជាមានករណីស្លាប់ដោយវីរុសកូវីដ-១៩ ពិតប្រាកដមែននៅព្រឹកនេះជាជនរងគ្រោះទី០៤ហើយ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ពិតជាមានករណីស្លាប់ដោយវីរុសកូវីដ-១៩ ពិតប្រាកដមែននៅព្រឹកនេះជាជនរងគ្រោះទី០៤ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រាប់ទីភ្នាក់ងារAKP នៅមុននេះបន្តិចថា "ពិតជាមានករណីស្លាប់ដោយវីរុសកូវីដ-១៩ ពិតប្រាកដមែន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ហើយជនរងគ្រោះនេះ មានអាយុ ៧៥ឆ្នាំ នៅរាជធានីភ្នំពេញ ហើយក៏ជាជនរងគ្រោះទី០៤ដែរ ដែលទទួលមរណភាពដោយកូវីដ-១៩"។ មន្តី្រជាន់ខ្ពស់ក្រសួងសុខាភិបាលដដែល ក៏បានបន្ថែមថា សូមបងប្អូនរងចាំសេចក្តីប្រកាសព័ត៌មានផ្លូវការដែលនឹងចេញដោយក្រសួងសុខាភិបាល និងសូមបន្តអនុវត្តជាដាច់ខាត នូវវិធានការ ០៣ការពារ និង០៣កុំ។...
«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី»

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខចំពោះមរណភាពនៃភរិយា លោក ហួរ ឡាវី»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣០០ ០ ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីត១៩ COVID-19។   ក្នុងព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពី អ្នកស្រី ងួន សុផាន្នី ព្រះអង្គ សូមសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។ មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទាំងឡាយ។ &nbs...