មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពជាង ៨២គីឡូក្រាម នៅផ្សារស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប
សៀមរាប៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប សហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគ នៅផ្សារ០២កន្លែង (ផ្សារឃុំស្រែណូយ និងផ្សារស្រែណូយ) និងដេប៉ូចែកចាយគ្រឿងឧបភោគបរិភោគធំៗចំនួន ០៣ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
គោលបំណងសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ហួសកាលបរិច្ឆេទប្រើប្រ...








