អភិបាលខេត្តបាត់ដំបង យកអំណោយរបស់សប្បុរសជនចែកជូនកម្លាំងឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កាលជំងឺកូវី ១៩
បាត់ដំបង៖ នៅរសៀលថ្ងៃសុក្រទី០៥ ខែមីនា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សប្បុរសជនចែកជូនកងកម្លាំងចម្រុះ ដែលឈរជើងនៅព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កូវីដ ១៩ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាព មេបញ្ជាការ បញ្ជាការរង នាយកទាហាន ពលទាហាន សប្បុរសជន និងអ្នកពាក់ព័ន្ធសំខាន់ៗមួយទៀត។
លោក ងួន រតនៈ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងៗកងកម្លាំង ដែលបានអនុវត្តតួនាទីភារកិច្ចក្នុងចូលរួមទប់ស្កាត់ និងការគ្រប់គ្រងពលករក្នុងបរិបថជំងឺកូវីដ ១៩ នេះ។
លោក អភិបាលខេត្ត បានអំពាវនាវដល់កងកម្លាំងត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ឱ្យកាន់តែល្អ និងម៉ឺងម៉ាត់បន្ថែមទៀត ក្នុងគ្រប់គ្រងពលករខ្មែរ ដែលវិល ត្រឡប់ពីប្រទេសថៃ ក្នុងឱកាសជិតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខឆាប់ៗនេះផងដែរ។
សូមបញ្ជ...








