ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ផាន អូន ថ្លែងក្នុង​​វេទិកានៃកិច្ចពិភាក្សាស្តីពីកិច្ចការពារអ្នកប្រើប្រាស់ “ការជំរុញ និងលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌នៅកម្ពុជា និងការការពារអតិថិជនរបស់អ្នក»

លោក ផាន អូន ថ្លែងក្នុង​​វេទិកានៃកិច្ចពិភាក្សាស្តីពីកិច្ចការពារអ្នកប្រើប្រាស់ “ការជំរុញ និងលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌នៅកម្ពុជា និងការការពារអតិថិជនរបស់អ្នក»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២១ ស្ថិតក្នុងសណ្ឋាគារ HYATT REGENCY PHNOM PENH បានចូលរួម​​​​វេទិកានៃកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធស្តីពីកិច្ចការពារអ្នកប្រើប្រាស់ “ការជំរុញ និងលើកកម្ពស់ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌នៅកម្ពុជា៖ ការការពារអតិថិជនរបស់អ្នក”។​​ វេទិកានេះ ក្រោមកិច្ចសហការជាមួយអង្គការសហប្រតិបត្តិការអាល្លឺម៉ង (GIZ) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ដោយព្រឹតិ្តការណ៍នេះមានការអញ្ជើញចូលរួមពី តំណាងក្រុមហ៊ុនមេធាវី និងសមាជិក-ក្រុមហ៊ុននានា ដែលជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ប្រមាណ ១០០នាក់។ លោក ផាន អូន ថ្លែងពញ្ជាក់​​ថា គោលបំណងរបស់វេទិការនៃកិច្ចពិភាក្សារួមមាន ផ្តល់ឱ្យអ្នកចូលរួមយល់ដឹងនូវចំណេះដឹងលើបរិបទទូ...
ប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាលលើកទឹកចិត្ត​​​ឲ្យ​​​ពង្រឹងលើប្រព័ន្ធអប់រំនៅកម្ពុជា

ប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាលលើកទឹកចិត្ត​​​ឲ្យ​​​ពង្រឹងលើប្រព័ន្ធអប់រំនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្តាល៖  លោក កៅថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល ជាតំណាង លោកអគ្គបណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយ នាយក នាយិកា នាយករង នាយិការង លោកគ្រូ និងអ្នកគ្រូទាំងអស់ ក្នុងវិទ្យាល័យទាំង ៤ ក្នុងស្រុកខ្សាច់កណ្តាលសរុប ចំនួន ៣២៤ នាក់នៅ​ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។ នៅស្រុកខ្សាច់កណ្តាល មានប្រជាជនសរុបចំនួន ១៥១ ៤៩៦ នាក់ ស្រី ៧៧ ០៥៨នាក់ ហើយប្រជាជនមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មានសរុប ៩៩ ៤៦៣ នាក់ ស្រី ៥១ ៤៤១ នាក់។ ចំពោះសាលារៀនវិញ មានចំនួន៦៤កន្លែង និងមានអគារសិក្សាសរុប ២១៤ខ្នង ស្នើនឹង៩៨៧បន្ទប់...
លោករដ្ឋមន្រ្តី វេង សាខុន៖ស្ថិត​ក្នុង​បរិបទ ជំងឺកូវីដ-១៩យើងត្រូវចូលរួមគាំទ្រនិងជំរុញដើម្បី ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប

លោករដ្ឋមន្រ្តី វេង សាខុន៖ស្ថិត​ក្នុង​បរិបទ ជំងឺកូវីដ-១៩យើងត្រូវចូលរួមគាំទ្រនិងជំរុញដើម្បី ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​​ថ្លែងក្នុងវេទិការជាតិអេកូទេសចរណ៍លើកទី២ ថ្ងៃពុធ កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ​ថា ​​  ​ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ សម្រាប់វិស័យកសិកម្ម យើងត្រូវចូលរួមគាំទ្រ និងជំរុញដើម្បី ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈ​ប្រកួត ប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាស ធាតុ និងនិរន្តរភាពដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ លុបបំបាត់ភាពអត់ឃ្លាន សម្រេចបានសន្តិ សុខស្បៀង ធើ្វឱ្យប្រសើរឡើងអាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍកសិកម្មប្រកប ដោយនិរន្តរភាព។ លោករដ្ឋមន្រ្តីបន្តថា យើង ត្រូវ​​ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព តាមអភិក្រម និងវិសាលភាពថ្មីលើកកម្ពស់ពិពិធ​ភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងមានតម្រូវការទីផ្សាររួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ដែលយើងទាំងអស់គ្នាត្រូវចូលរួមឱ្យបានសកម្មថ...
លោក សាយ សំអាល់ ថ្លែងថា សហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង២០ កំពុងមានសកម្មភាពទេសចរណ៍

លោក សាយ សំអាល់ ថ្លែងថា សហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង២០ កំពុងមានសកម្មភាពទេសចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(សៀមរាប)៖លោក​​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកាល​ពីថ្ងៃទី២៧ខែមករានេះ ​​ក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ដោយបញ្ជាក់ថា​​ ក្រសួងបរិស្ថានបានបង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិមានចំនួន ១៧៤ នៅទូទាំងប្រទេសកម្ពុជា ក្នុងចំណោមនោះមានសហគមន៍ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិជាង ២០ កំពុងមានសកម្មភាពទេសចរណ៍។ លោក​បានថ្លែងថា ក្រសួងបរិស្ថានបានសម្រេចគោលដៅក្នុងការរៀបចំ បង្កើតសហគមន៍មូលដ្ឋាននៅតំបន់ការពារធម្មជាតិទាំងអស់ ដែលគិតមកដល់បច្ចុប្បន្ននេះមានចំនួន ១៧៤ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ តួនាទី និងការទទួលខុសត្រូវរបស់សហគមន៍មូលដ្ឋានក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធន​ធាន​ធម្មជាតិដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន។ លើសពីនេះ  តាមរយៈការកាត់បន្ថយការពឹងផ្អែករបស់ប្រជាពលរដ្ឋទាំងស្រុងលើការប្រើប្រាស់ធនធានធម្មជាតិ ជាពិសេសព្រៃឈើ និងជីវចម្រុះ ន...
មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែងរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពនៅ​​សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង

មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែងរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាពនៅ​​សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តស្ទឹងត្រែង)៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញា​ធរដែនដី នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅផ្សារថ្មី និងតាមបណ្តាផ្ទះលក់បោះដុំ ស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមី​ហាម​ឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ប្រមាណ ៥៣.៦០គីឡូ​ក្រាម រួមមាន៖ ពពុះសណ្កែក មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ៧.២គីឡូក្រាមទឹកផ្លែឈើ ខូចគុណភាព ចំនួន ៧កំប៉ុង ស្មើនឹង ២.៤គីឡូក្រាម។ ...
ក្នុង​​ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករបន្តមាន​​កំណើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ក្នុង​​ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករបន្តមាន​​កំណើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​​ឲ្យដឹង​​ថា ​នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករកើនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែវិស័យស្រូវអង្ករនេះក៏ជួបនឹងបញ្ហាប្រឈមផងដែរក្នុងវិបត្តិកូវីដ-១៩ ដែលនាំឱ្យតម្លៃនៃការដឹកជញ្ជូនស្រូវអង្ករកម្ពុជាតាមផ្លូវសមុទ្រឡើងថ្លែពី១ពាន់ដុល្លារទៅ៥ពាន់ដុល្លារក្នុង១កុងតឺន័រ។ លោកឧកញ៉ា សុង សារ៉នបាន​បន្ដែមថា« ឆ្នាំ២០២០កម្ពុជាមានបញ្ហាប្រឈមជាច្រើនជាមួយនឹងការនាំចេញស្រូវអង្ករដោយ បញ្ហាទី១ គឺវិបត្តិកូវីដ-១៩ ទី២ ការរងគ្រោះដោយទឹកជំនន់ធ្វើឱ្យស្រូវមួយចំនួនលិចលង់ និងទី៣ គឺបញ្ហាការដឹកជញ្ជូន ដែលជាបញ្ហាធំជាងគេ»។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅកម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤ ៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។  បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ 13.26% ដោយសារតម្លៃលើទីផ...
ជាជាថ្មីម្តងទៀត G-7 ជំរុញឲ្យរុស្ស៊ី ដោះលែងមេដឹកនាំបក្សប្រឆាំង និងសកម្មជនដទៃទៀត

ជាជាថ្មីម្តងទៀត G-7 ជំរុញឲ្យរុស្ស៊ី ដោះលែងមេដឹកនាំបក្សប្រឆាំង និងសកម្មជនដទៃទៀត

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋមន្រ្តីការបរទេស នៃប្រទេសឧស្សាហកម្ម នៃក្រុមចំនួន ៧ ហៅកាត់ថា G-7 កាលពីថ្ងៃអង្គារ បានចោទប្រកាន់ទីក្រុងម៉ូស្គូ ពីការចាប់ខ្លួនអ្នកនយោបាយប្រឆាំងរុស្ស៊ី លោក Alexei Navalny និងបានអំពាវនាវ ឱ្យមានការដោះលែងមេដឹកនាំ និងអ្នកគាំទ្ររបស់លោក ដែលត្រូវបានឃុំខ្លួន សម្រាប់សកម្មភាពតវ៉ាដោយសន្ដិវិធី។ លោក Navalny ដែលជាអ្នករិះគន់ដ៏លេចធ្លោ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានប៉ូលីសឃុំខ្លួននៅថ្ងៃទី១៧ ខែមករា ភ្លាមៗបន្ទាប់ពីលោក បានទៅដល់ទីក្រុងម៉ូស្គូ ពីប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកបានធ្វើការព្យាបាល អស់រយៈពេល ៥ ខែបន្ទាប់ពីការវាយប្រហារដោយថ្នាំពុល ដែលលោកបានស្តីបន្ទោស ទៅអាជ្ញាធររុស្ស៊ី។ រដ្ឋមន្ត្រីការបរទេស G-7 មកពីប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក និងជប៉ុន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេ“ រួបរួមគ្នាក្នុងការថ្កោលទោស ចំពោះការចាប់ខ្លួន និងការឃុំខ្លួនដោយហេតុផលនយោបាយ លើអ្នកប្រឆាំងរូបនេះ” ...
លោក ចូ បៃដិន និងលោក ពូទីន ផ្តើម​​ជួបពិភាក្សាគ្នាស្ដីពីការគ្រប់គ្រងអាវុធនិងបញ្ហានៅអ៊ុយក្រែន

លោក ចូ បៃដិន និងលោក ពូទីន ផ្តើម​​ជួបពិភាក្សាគ្នាស្ដីពីការគ្រប់គ្រងអាវុធនិងបញ្ហានៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖  ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសមភាគីរុស្ស៊ីរបស់លោក គឺលោក វ្លាឌីមៀ ពូទីន បានជួបពិភាក្សាតាមទូរស័ព្ទ ស្ដីពីការគ្រប់គ្រងអាវុធ និងបញ្ហាផ្សេងទៀត ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទលើកដំបូងរបស់មេដឹកនាំទាំងពីរ។ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន និងលោក ពូទីន បានពិភាក្សាពីឆន្ទៈ របស់ប្រទេសទាំងពីរ ក្នុងការពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធ (NEW START) រយៈពេល ៥ ឆ្នាំទៀត ដោយយល់ព្រម ឱ្យក្រុមការងារទ្វេភាកីធ្វើការជាបន្ទាន់ ដើម្បីបញ្ចប់ការពន្យារពេល នៅថ្ងៃទី០៥ ខែកុម្ភៈ។ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីស្វែងរកការពិភាក្សាស្ថេរភាព ជាយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងអាវុធជាច្រើន និងបញ្ហាសន្តិសុខ ដែលកំពុងលេចឡើង។ លោក ចូ បៃដិន នៅក្នុងការហៅទូរស័ព្ទ បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ហើយនៅក្នុង សេចក្តីថ្លែងការណ៍បានឲ្យដ...
សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីផ្ញើ​សារ«អនុមោទនា បុណ្យមាឃបូជា»

សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីផ្ញើ​សារ«អនុមោទនា បុណ្យមាឃបូជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងសារអនុមោទនា «បុណ្យមាឃបូជា»ដែលមានខ្លឹមសារ៖ ថ្ងៃព្រហស្បត៍​ ១៥​កេីត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ពុទ្ធសករាជ២៥៦៤​ ត្រូវនឹងថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០១នេះ គឺ​ជា​ថ្ងៃ​បុណ្យ​មាឃ​បូជា ដែលជា​ពិធីបុណ្យ​មួយ​ដ៏មាន​សារៈសំខាន់​បំផុត​នៅក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក​នា​ប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។  ព្រះពុទ្ធសាសនា មិនត្រឹម​តែ​បាន​ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង​ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានរួមចំណែក​យ៉ាង​សំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែ...
លោក អេង ជាសាន  ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

លោក អេង ជាសាន  ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក អេង ជាសាន  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនេះបើតាមព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២១។ យោងតាមព្រះរាជក្រឹត្យចេញនៅថ្ងៃដដែលនោះ បានត្រាស់បង្គាប់តែងតាំង អគ្គនាយករដ្ឋបាលជលផលថ្មី គឺ លោក ពុំ សុថា នឹងត្រូវមកកាន់កិច្ចការ ជំនួស លោក អេង  ជាសាន ។...