លោករដ្ឋមន្ត្រី វេង សាខុន ចុះពិនិត្យប្រជាពលធ្វើផ្អក ប្រហុក នៅតាមបណ្តាដាយក្នុងស្រុកពញាឭ
ភ្នំពេញ៖ លោករដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកប្រធានរដ្ឋបាលជលផល បានអញ្ជើញពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមា ញឹក ទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លង ដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ម្ចាស់ដាយត្រីបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គីឡូក្រាម ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០រៀលក្នុងមួយគីឡូក្រាម។
ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១ ០០០-១ ៥០០គីឡូក្រាម ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រៀលក្នុងមួយគីឡូក្រាម។
លោករដ្ឋមន្រ្តី បានបញ្ជាក...








