ភរិយារដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចុះអប់រំអំពីជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិនៅខេត្តកំពត
កំពត៖ លោកស្រី ឌិត និតា ភរិយា លោក សាយ សំអាល់ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយ តំណាងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល ។
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយវិធីបង្ការការពារ ទប់ស្កាត់ លុបបំបាត់ជំងឺ គ្រុន ចាញ់ និងជំងឺគ្រុនចាញ់ដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ មកពីខេត្តចំនួន៤ គឺខេត្តកំពត កែប ព្រះសីហនុ និងកោះកុង នៅតំបន់ទេសចរណ៍ធម្មជាតិបឹង អន្លង់ ព្រីងខេត្តកំពត ។
លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពតបានលើកឡើងពី ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលលើការអភិវឌ្ឍប្រទេស ជាពិសេសការគាំពារ និងថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីការរស់នៅដោយចីរភាព។ ជាមួយគ្នានេះដែរ ខេត្តកំពត ក៏នៅតែប្រឈមនឹងការកើតជំងឺគ្រុនចាញ់ ដែលតម្រូវលុបបំបាត់ឱ្យ...








