ក្រុមហ៊ុននាំចូលនិងនាំចេញទំនិញរិៈគន់ លោក យ៉ឹក យូ មេគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
ទស្សន៖មិត្តអ្នកអាន!!
ព័ត៌មានដែល«ដេលីខ្មែរ»ទទួលបានពីក្រុមអ្នករត់ការឯកសារនិងឈ្មួញដែលនាំចូលទំនិញតាមច្រកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានស្នាក់ការគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺលោក យ៉ឹក យូ ប្រើតួនាទី កំពុងតែរងការរិៈគន់ពីក្រុមហ៊ុននាំចេញនិងនាំចូល ដោយគ្មានញញើតអ្វីទាំងអស់។
មន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានខ្នងបង្អែកដែលមានឥទ្ធិពលគ្របសង្កត់លើគុណ ញឹម ដែលជាអគ្គនាយកគយ ទៅទៀត។ ដូច្នេះហើយទើបលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅស្ងៀមស្ងាត់ ខណៈដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាងភាពល្បីល្បាញលើការប្រមូ...








