ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អ្នកវិទ្យាសាស្រ្តស្រាវជ្រាវរកឃើញ សត្វរមាំងក្នុងតំបន់ទេសភាពមេគង្គ ក្នុងខេត្ត ក្រចេះ

អ្នកវិទ្យាសាស្រ្តស្រាវជ្រាវរកឃើញ សត្វរមាំងក្នុងតំបន់ទេសភាពមេគង្គ ក្នុងខេត្ត ក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាព សត្វ រមាំង (Rucervus eldii) ចំនួន បួនក្បាល ដែលគេថតបានជាលើកដំបូងក្នុង អំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថត ស្វ័យប្រវិត្ត នៅក្នុងដែន ជម្រក សត្វព្រៃសំបូរ ជាតំបន់ការពារធម្ម ជាតិមួយ ស្ថិតក្រោមការគាំទ្រដោយអង្គការ WWF មានទីតាំង ស្ថិតក្នុងតំបន់ទេសភាព ព្រៃលិចទឹក មេគង្គ នៃខេត្ត ក្រចេះ។ សត្វរមាំង ត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វ រងគ្រោះជិតផុតពូជ ទាំងនៅក្នុង ច្បាប់ព្រៃឈើ របស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិរួមនឹងអង្គការដៃគូបានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការចូលរួមពីប្រជា...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះបានទទួលជួបពិភាក្សាការងារជាមួយនឹង លោក​​ អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា។ នៅក្នុងជំនួបព្រឹកមិញនោះដែរ លោក ANATOLY BOROVIK បានគោរពនាំមកនូវការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីរុស្ស៊ី ឯកឧត្តម Vladimir Putin ចំពោះសម្ដេចតេជោ និងជូនពរសម្ដេចមានសុខភាពល្អ។ នៅក្នុងឱកាសនោះដែរ លោក​​ក៏បានគោរពជម្រាបជូនសម្តេចតេជោអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីគឺជាទំនាក់ទំនងដ៏ល្អដែលមានជាមួយគ្នាជាយូរមកហើយ។ លោក​​​បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតមកទល់ពេលនេះគឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប​៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី។ នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្...
តែងតាំងព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា

តែងតាំងព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ខេត្តបាត់ដំបង ទទួលបានការតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា ។ នេះយោងតាមសេចក្តីសម្រេចលេខ ០៤២/២០ ស.ស.រ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ៕...
លោកស្រី សៀង ចាន់ហេង ៖សន្យាជួយកសាងមន្ទីរពេទ្យបង្អែកគ្រប់ខេត្ត ទូទាំងប្រទេស ក្នុងមួយខេត្ត មួយអគារ

លោកស្រី សៀង ចាន់ហេង ៖សន្យាជួយកសាងមន្ទីរពេទ្យបង្អែកគ្រប់ខេត្ត ទូទាំងប្រទេស ក្នុងមួយខេត្ត មួយអគារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ លោកស្រី សៀង ចាន់ហេង បានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្រាកព្យាបាលជំងឺទូទៅ១ខ្នង នៃមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ដែលត្រូវបានជួសជុល និងកសាងពង្រីកបន្ថែម នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោកស្រី បានបង្ហាញនូវការប្តេជ្ញាចិត្តថា ការចូលរួមកសាងសង្គមជាតិ វិស័យសុខា ភិបាល គឺជាគោលដៅដ៏ធំមួយ ហើយលោកស្រីបានសម្រេចចិត្តថា នឹងត្រូវកសាងឱ្យបានអគារសម្រាកព្យាបាល អ្នកជំងឺ ជូនមន្ទីរពេទ្យបង្អែកគ្រប់ខេត្តទូទាំងប្រទេស ក្នុងមួយខេត្ត ១អាគារ កម្ពស់៥ជាន់។ គម្រោងនេះ កំពុងត្រូវបានអនុវត្តន៍បានប្រមាណជា៩៥ភាគរយហើយ នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ និងត្រូវបន្តទៅបណ្តាខេត្តផ្សេងៗទៀត។ សម្រាប់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក៏ត្រូវបានទទួលគម្រោងនេះដែរ លើអាគារដែលត្រូវបាន ជួសជុលកែ លម្អកន្លងមក។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាបមានគ្រែអ្នកជំងឺច...
ពលរដ្ឋរស់នៅបុរីទីក្រុងរណបហ្រ្គេនភ្នំពេញបាននាំគ្នា ចងបដាតាមមុខផ្ទះប្រឆាំងការលុបស្រះទឹកពីសំណាក់ក្រុមហ៊ុនជីប ម៉ុងលែន

ពលរដ្ឋរស់នៅបុរីទីក្រុងរណបហ្រ្គេនភ្នំពេញបាននាំគ្នា ចងបដាតាមមុខផ្ទះប្រឆាំងការលុបស្រះទឹកពីសំណាក់ក្រុមហ៊ុនជីប ម៉ុងលែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញនៅថ្ងៃទី២៤ខែកញ្ញានៅតែអះអាងថា ពួកគាត់នៅតែប្រកាន់ជំហរនាំគ្នាចងបដា តវ៉ាប្រឆាំង​នឹង​ការលុបបឹង(ស្រះទឹក) ក្នុងបុរីនោះដដែល ពីសំណាក់​ក្រុមហ៊ុន ជីប ម៉ុង លែន ហើយ​​​បានដាក់សំណើសុំអន្តរាគមន៍ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និសំណង់ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍ ទប់ស្កាត់ការលុបស្រះ ពីសំណាក់ក្រុមហ៊ុនជីប ម៉ុងលែន។ តំណាង​ពលរដ្ឋ​បានឲ្យដឹងថា ​ចំពោះការ​លុបបឹង​(ស្រះទឹក) ដែលជា​ការកែប្រែ​ប្លង់សរុប​របស់​បុរី​ទីក្រុង​រណប​អន្តរជាតិ​ហ្គ្រេនភ្នំពេញ ឬការ​កែប្រែ​ផ្លាស់ប្តូរ​​ដីនៅទីតាំង​នេះ។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ បានបញ្ជាក់ថា ស្រះទឹក​​នេះ ដែលមាន​បណ្ដោយ​ប្រវែង ៤២៣ ម៉ែត្រ ទទឹងប្រហែល ២៤៥ ម៉ែត្រ ស្ថិតក្នុង​ទីតាំង​បុរី​ទីក្រុងរណប​អន្តរជាតិ ហ្គ្រេន​ភ្នំពេញ​ ស្របតាមប្លង់សរុប​ ដែលបាន​អនុញ្ញាត​ជាផ្លូវក...
លោកបណ្ឌិត គីម ហ៊ាង ថា៖ បរទេសកោតសសើរពីកម្ពុជា​ ចំពោះការរីកចម្រើនលើវិស័យអចនទ្រព្យ

លោកបណ្ឌិត គីម ហ៊ាង ថា៖ បរទេសកោតសសើរពីកម្ពុជា​ ចំពោះការរីកចម្រើនលើវិស័យអចនទ្រព្យ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក្នុងឆ្នាំ ២០១៨ ត្រូវបានអញ្ជើញធ្វើជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី International Real Estate Conference 2018 នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដែលមានអ្នកចូលរួមជិត ៣០ប្រទេស។ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ប្រទេសដែលបានចូលរួម បានកោតសសើរពីកម្ពុជា និងទាក់ទងបរទេសមកវិនិយោគនៅកម្ពុជា គឺជាកាតព្វកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់លំដាប់ថ្នាក់!...
ឆ្នាំសិក្សាថ្មី២០២០-២០២១សាលា(JVC)ត្រូវការសិស្ស-និស្សិតគ្រប់កម្រិត ដើម្បីចូលរៀនបច្ចេកទេសយានយន្ត

ឆ្នាំសិក្សាថ្មី២០២០-២០២១សាលា(JVC)ត្រូវការសិស្ស-និស្សិតគ្រប់កម្រិត ដើម្បីចូលរៀនបច្ចេកទេសយានយន្ត

បច្ចេកវិទ្យា, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ដោយសារតែប្រទេសកម្ពុជាពុំទាន់បណ្តុះបណ្តាលអ្នកជំនាញ បច្ចេកទេសឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារនៅឡើយទេ។ ដោយក្នុងមួយឆ្នាំៗ តម្រូវការកម្មករជំនាញជិត២ ម៉ឺននាក់ ។ សម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ២០២០ ២០២១នេះ សាលា(JVC)កំពុងតែត្រូវសិស្ស-និស្សិតគ្រប់កម្រិត ដើម្បីសិក្សាឆ្លើយតបនិងតម្រូវការទីផ្សារការងារ។ជំនាញបច្ចេកទេសយានយន្តនៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារបស់កម្ពុជា លុះត្រាតែមានការបណ្តុះបណ្តាលបន្ថែមដល់យុវជន សិស្សិនិស្សិតហើយការងារនេះនៅក្រៅប្រទេសទទួលបានប្រាក់ខែច្រើន និងងាយស្រួលរកការងារធ្វើជាងជំនាញផ្សេងៗ»។ យុវជនកម្ពុជាគួរតែងាករកជំនាញបច្ចេកទេស ដែលមានការបណ្តុះបណ្តាលពីសាលារដ្ឋ និងឯកជន ជាក់ស្តែងសាលាមធ្យមបច្ចេកទេស (JVC)ជាដើម។ កន្លងទៅបញ្ហាប្រឈមសព្វថ្ងៃនេះគឺពេលមានការវិនិយោគ បើកយានដ្ឋានមិនមានធនធានជំនាញបច្ចេកទេសបំពេញការងារនោះទេ។ អាស្រ័យដូច្នោះ ហើយសូមអាណាព្យាបាលសិស្ស និស្...
រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា ជ្រើសរើស យកក្រុមហ៊ុនចំនួន៣ ដើម្បីផ្តល់ សេវាប្រមូលសំរាមក្នុងរាជធានី

រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា ជ្រើសរើស យកក្រុមហ៊ុនចំនួន៣ ដើម្បីផ្តល់ សេវាប្រមូលសំរាមក្នុងរាជធានី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ម៉េត មាសភក្តី  អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះថា ដើម្បីដោះស្រាយបញ្ហាសំរាម រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា និងវាយតម្លៃ ដោយសម្រេចជ្រើសរើសយកក្រុមហ៊ុនចំនួន៣ ប៉ុណ្ណោះ ក្នុង ចំណោមក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំ និងឆ្លងកាត់នីតិវិធីដេញថ្លៃរួចមក ដើម្បីផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ប្រកបលក្ខណៈស្តង់ដារក្នុង រាជធានីភ្នំពេញ។ លោកបន្ដថា ដ្បិតតែពេល វេលានៃការចាប់ផ្តើម ការចូលអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី មិនទាន់បានកំណត់ជាក់ លាក់ ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រមូលសំរាម ដោយបែងចែកខណ្ឌទាំង១៤ ជា៣តំបន់។ តំបន់នីមួយៗ មានមួយក្រុមហ៊ុនមួយ ជាអ្នកទទួលខុសត្រូវ និង រៀបចំតារាងពេលវេលាជាក់លាក់ក្នុងការប្រមូលសំរាមពីគ្រប់ច្រកផ្លូវ ចេញចូល ផងដែរ។ ដោយសារកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើឱ្យបរិមាណផលិតសំរាម សំណល់រឹងកាន់តែមានការកើនទ្បើង ដែ...
ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ២៩លានដុល្លារអាមេរិក ដើម្បីគាំទ្រឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ២៩លានដុល្លារអាមេរិក ដើម្បីគាំទ្រឱ្យប្រសើរឡើង នូវការផ្តល់សេវាសាធារណៈនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩ លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវការផ្តល់ សេវាតាមរយៈកំណែទម្រង់សំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការជានៅតាមតំបន់ជនបទដែលភាគច្រើន ពលរដ្ឋក្រីក្ររស់នៅ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី២២ កញ្ញានេះ បានលើកឡើងថា សម្រាប់កម្មវិធីទី២ នៃការអភិវឌ្ឍ ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការរួមមាន ប្រាក់កម្ចី ផ្តោត​លើគោលនយោបាយចំនួន២០លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការគ្រប់គ្រងសារពើពន្ធនៃរដ្ឋ បាលមូលដ្ឋានក៏ដូចជារដ្ឋបាលសាធារណៈ ។ ទន្ទឹមនេះ ក៏រួមបញ្ចូលប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩,៣៥លានដុល្លារ ដើម្បីជួយ កសាងសាលារដ្ឋបាលមូលដ្ឋានជាតិដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់មន្រ្តី រាជ រដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះទៀត រ...
CDC៖ សហរដ្ឋអាមេរិកនឹងមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជានាថ្ងៃអនាគត

CDC៖ សហរដ្ឋអាមេរិកនឹងមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជានាថ្ងៃអនាគត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដោយមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ នេះយោងតាមការផ្សព្វផ្សាយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ។ លោក សុខ ចិន្តាសោភា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយនេះជាលើកទី១នៃជំនួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជាសកលរបស់ជំងឺកូវីដ-១៩។ លោកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសាទរដល់ក្រុមហ៊ុនអាមេរិកនានាដែលបានបង្កើនការលក់នៅកម្ពុជា ខណៈដែលតម្រូវការទិញរបស់ប្រជាពល...