ប្រជាពលរដ្ឋខ្មែរ-ឥស្លាមនៅស្រុកក្រូចឆ្មារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ត្បូងឃ្មុំ៖ តាមប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី ម៉ែន នារី សោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហម កម្ពុជា និងសហការី រួមជាមួយថ្នាក់ ដឹកនាំ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពល រដ្ឋខ្មែរ-ឥស្លាមចំនួន៦០គ្រួសាររស់នៅ សហគមន៍ខ្មែរ-ឥស្លាម នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី ក្នុងភូមិកោះផល ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោកស្រី អគ្គលេខាធិការរងទី១បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក ការគិតគូរ ជាមួយនឹងមនោ សញ្ចេតនា និងអនុស្សាវរីយ៍ជាច្រើន នៅ ស្រុកកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនជាពិសេសក្តីសោមនស្សរីក រាយ ចំពោះការកើតថ្មីឡើងវិញនូវភូមិកោះផល ក្នុងស្រុកក្រូចឆ្មារ ដែលមានសហគមន៍ខ្មែរ-ឥស្លាមរស់នៅក្នុងតំបន់នេះ...








