លោកស្រីឧកញ៉ា សៀង ចាន់ហេង ប្រកាសជួយជួសជុលខ្លោងទ្វារតាកាវខាងលិចក្រុងអង្គរធំមានសភាពទ្រុឌទ្រោមខ្លាំង
ភ្នំពេញ៖ លោកស្រី សៀង ចាន់ ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ តាមរយៈព្រះសទ្ធម្មប្បកាសនី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសាបានប្រកាសជួយផ្តល់ជំនួយឧបត្ថម្ភថវិកា ដើម្បីជួសជុលអភិរក្សខ្លោងទ្វារតាកាវដែលជាកេរមរតកដូនតាដ៏មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ឱ្យមានលក្ខណៈដូចដើមឡើងវិញ។
ខណៈខ្លោងទ្វារនេះមានសភាពទ្រុឌទ្រោមដែលអាចបង្ក ហានិភ័យដល់អ្នកធ្វើដំណើរ ហើយត្រូវបានបិទមិន ឱ្យរថយន្តធ្វើដំណើឆ្លងកាត់ឡើយ។
លោកស្រីបានប្រកាសផ្ដល់ជំនួយនេះ កាលពីថ្ងៃអាទិត្យ ១៩ មេសា ឆ្នាំ២០២០ ក្នុងឱកាសលោកស្រី ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងនៃសភាពទ្រុឌ ទ្រោមខ្លោងទ្វារតាកាវនេះ។
លោកស្រី សៀង ចាន់ហេង ក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរាដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលរួមក្នុងកិច្ចការបេតិក ភណ្ឌទាំងនេះ ដែលធ្វើឱ្យលោកជំទាវមានមោទនភាព ក្នុងការរួមចំណែកថែរក្សាដួងព្រលឹងជាតិខ្មែរ។
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់...






