លោក ឃួង ស្រេងជំរុញឲ្យមន្ទីរសាធារណការត្រូវពន្លឿន ការស្តារប្រឡាយការដាក់លូនៅត្រពាំងជ្រៃ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមនឹងមន្ត្រីជំនាញពាក់ពន្ធ័អាជ្ញាធរដែនដី នាព្រឹកថ្ងៃទី ០១ មេសាឆ្នាំ២០២០ នេះបានចុះពិនិត្យមើលស្ថានភាពការស្តារប្រឡាយការដាក់លូនៅចំណុច ប្រឡាយត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញឲ្យការងារនេះ ដំណើរការទៅដោយរលូនត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។
មន្ត្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើងមហាវិថីសហព័ន្ធរុស្ស៊ីនេះគឺចាប់ផ្តើមពីប្រឡាយត្រពាំងជ្រៃប្រឡាយចម្ការឪឡឹកប្រឡាយតាបែន ប្រឡាយទួលសំពៅនិងប្រឡាយអូរអាគុជដែលមានប្រវែងសរុបប្រវែង១៧១០០ម៉ែត្រក្នុងនោះមានការងារដាក់លូជ្រុលមួយជួរមានមុខកាត់ ២ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង ៥០០ម៉ែត្រ ដាក់លូមូលមុខកាត់១ម៉ែត្រកន្លះប្រវែង ៧០០ ម៉ែត្រ បុកបន្ទះបេតុងពង្រីកផ្លូវប្រវែង ៧០០ ម៉ែត្រមួយចំហៀងចាក់បេតុងឆ្អឹងដែកពីលើគំរបដាក់ លូមានប្រវែង៥០...







