ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក ប៉ុល សុផា អគ្គនាយកដ្ឋានកៅស៊ូជួបនិងអ្នកស្រាវជ្រាវឯករាជ្យដើម្បីស្រាវជ្រាវលើកៅស៊ូគ្រួសារនៅកម្ពុជា

លោក ប៉ុល សុផា អគ្គនាយកដ្ឋានកៅស៊ូជួបនិងអ្នកស្រាវជ្រាវឯករាជ្យដើម្បីស្រាវជ្រាវលើកៅស៊ូគ្រួសារនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបាននៅថ្ងៃទី៩ខែមករានេះបាន អនុញ្ញាតិឲ្យលោក Dr. Jean Christoph Diepart ជាអ្នកស្រាវជ្រាវឯករាជ្យមកពីមហាវិទ្យាល័យ Gembloux Agri-Bio នៃសាកលវិទ្យាល័យ Liegeប្រទេសបែលហ្សិកចូលជួបពិភាក្សាការងារស្ដីអំពីគម្រោងចុះសិក្សាស្រាវជ្រាវលើកៅស៊ូគ្រួសារនៅកម្ពុជា។ លោកអគ្គនាយកបញ្ជាក់ថា«កិច្ចប្រជុំក្នុងគោលបំណងដើម្បី សិក្សាស្វែងយល់អំពីវិធីសាស្ត្រដែលកសិករបានឆ្លើយតបចំពោះការធ្លាក់ចុះថ្លៃកៅស៊ូចាប់ពីក្រោយឆ្នាំ២០១១​ រហូត​មក​និងផ្ដួចផ្ដើមវិភាគខែ្សច្រវ៉ាក់តម្លៃកៅស៊ូកម្ពុជាដើម្បីយល់ច្បាស់អំពីវិធីសាស្រ្តដែលកសិករផលិតផ្សារភ្ជាប់ទៅអ្នកកែច្នៃនិងទីផ្សារ។ អគ្គនាយកដ្ឋានកៅស៊ូបានសម្រេចជ្រើសរីសយកខេត្តចំនួន០៣ រួមមាន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្រុកបរកែវ ខេត្តរតនគិរី និងស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើការចុះសិក្សា​ចាប់ពីពាក់កណ្ដាលខែមករា ឆ្នាំ២០២០ ដោយធ្វើ...
ក្រុមហ៊ុន៤ទៀតហើយត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីសម្រាប់វិនិយោគ

ក្រុមហ៊ុន៤ទៀតហើយត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីសម្រាប់វិនិយោគ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ សម្រាប់ធ្វើការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនទី ១. ឈ្មោះ “SUN AWESOME GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១០នាក់។ ក្រុមហ៊ុនទី ២.ឈ្មោះក្រុមហ៊ុន “FAMOUS LEATHERWARE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីទ្បូតិ៍លេខ១៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៤នាក់។ ចំណែកក្រុមហ៊ុន ទី៣. “XIN HAK MUY MAKE...
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិតដើម្បីបណ្តុះបណ្តាលលើជំនាញ(E-Commerce)

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិតដើម្បីបណ្តុះបណ្តាលលើជំនាញ(E-Commerce)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់រង្វាន់ជ័យលាភីក្នុងការប្រ​កួតប្រជែងតែងអត្ថបទស្តីពី « រឿងព្រេងប្រទេសចិនរបស់ខ្ញុំ» ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ រៀបចំដោយស្ថានទូតចិនប្រ​ចាំ​ព្រះរាជាណាចក្រកម្ពុជា។ លោក រាជ រ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយកម្ពុជានៅតែអាចរក្សានូវកំណើននាំចេញបានក្នុងរង្វង់១០% ទោះបីទីផ្សារនាំចេញមានភាពរអាក់រអួលដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយគាំពារនិយមដែលដាក់ចេញដោយប្រទេសមហាអំណាចមួយចំនួនក៏ដោយ។ វិស័យពាណិជ្ជកម្ម នៅតែជាកម្លាំងចលករ និងជាកត្តាដ៏សំខាន់ដែលមិនអាចខ...
ការធ្លាក់យន្តហោះសម្លាប់មនុស្ស១៧៦នាក់នៅអ៊ីរ៉ង់មិនមែនដោយសារមីស៊ីលអ៊ីរ៉ង់ទេ

ការធ្លាក់យន្តហោះសម្លាប់មនុស្ស១៧៦នាក់នៅអ៊ីរ៉ង់មិនមែនដោយសារមីស៊ីលអ៊ីរ៉ង់ទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច (Western Intelligence Agencies) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃពុធ ទី០៨ ខែមករានេះ ដោយបានអះអាងថា ការធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅប្រទេសអ៊ីរ៉ង់ ដែលបណ្តាលអោយមនុស្សចំនួន១៧៦នាក់បានបាត់បង់ជីវិត គឺមិនមែនធ្លាក់ដោយសារត្រូវមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់នោះទេ ដែលនេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ សូមបញ្ជាក់ជូនថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប្រទេសអ៊ុយក្រែន បានធ្លាក់កាលពីថ្ងៃពុធដដែលនេះ ក្រោយពីហោះឡើងបានបន្តិច ហើយមានប្រព័ន្ធផ្សព្វផ្សាយ និងមតិសាធារណៈជនខ្លះបានចុះផ្សាយ និងលើកឡើងថា យន្តហោះដឹកអ្នកដំណើរនេះបានធ្លាក់ដោយសារត្រូវគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ ដែលត្រូវបានបាញ់សំដៅទៅមូលដ្ឋានយោធាអាមេរិកនៅប្រទេសអ៊ីរ៉ាក់ក្នុងពេលប្រហាក់ប្រហែលគ្នានោះ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិចបានបង្ហាញថា យន្តហោះប្រភេទ Boeing 737 បានធ្លាក់ដោយសារ...
លោក ជា ឌីណាថា«ការរួមគ្នាបង្កើតបណ្ណាល័យ Electronicគឺ រួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់សេដ្ឋកិច្ចជាតិ»

លោក ជា ឌីណាថា«ការរួមគ្នាបង្កើតបណ្ណាល័យ Electronicគឺ រួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់សេដ្ឋកិច្ចជាតិ»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ស្ថាបនិករបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD រួមគ្នាបង្កេីត «បណ្ណាល័យ Electronic » នៅថ្ងៃទី 08 ខែមករា ឆ្នាំ 2020 នេះ ដោយប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយជាផ្លូវការដែលប្រារព្ធធ្វេីឡេីងនៅ សណ្ឋាគារ Raffles Le Royal Phnom Penh ។ លោក ជា ឌីណា ដែលជា ស្ថាបនិករបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានមានប្រសាស៍ថា ស្ថិតនៅក្នុងតំ ណាក់កាលដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ហេីយបាននឹងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យបច្ចេកវិទ្យាក៏មានការរីកចម្រើនយ៉ាងខ្លាំងនិងបានដើរតួនាទីយ៉ាងសកម្មដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារនៅតាមបណ្តា ក្រសួង ស្ថាប័ន អង្គភាព អាជីវកម្មព្រមទាំងអាជីវករទូទៅផងដែរ ។ ដោយមើលឃើញពីអត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាដែលបាននឹងកំពុងក្លាយទៅជាចលករ មួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទ ដែលជាស្ថាបនិក...
លោក កៅ ថាច ថា” ជ័យជម្នះ៧មករាជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជា”

លោក កៅ ថាច ថា” ជ័យជម្នះ៧មករាជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។ លោកបានចូលរួមក្នុងពិធី បិទការប្រកួតកីឡាបាល់ទាត់ និងប្រគល់ជូនពានរង្វាន់-ផ្តល់ប្រាក់ឧបត្ថម្ភរបស់ លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ជូនដល់ក្រុមកីឡាក រទទួលជ័យលាភី និងកីឡាករទាំងអស់ ដែលបានចូលរួមការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់របស់ លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។ កម្មវិធីប្រកួតនេះ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែលមានកីឡាករ ចូលរួមប្រមាណ៤០០នាក់ និង ចែកជា១៦ក្រុម...
ទូរទស្សន៍អ៊ីរ៉ង់ផ្សព្វផ្សាយពីការបាញ់មីស៊ីលលើមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់

ទូរទស្សន៍អ៊ីរ៉ង់ផ្សព្វផ្សាយពីការបាញ់មីស៊ីលលើមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRNA បានផ្សព្វផ្សាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលជាង១០គ្រាប់ទៅលើមូលដ្ឋានកងទ័ពអាមេរិកចំនួនពីរកន្លែងនៅប្រទេសអ៊ីរ៉ាក់ នៅថ្ងៃពុធ ទី០៨ ខែមករានេះ ដែលជាការសងសឹកអាមេរិកវិញចំពោះការបាត់បង់ជីវិតមេទ័ពអ៊ីរ៉ង់ ។ ក្រោយពីបាញ់មីស៊ីល មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានថា បើអាមេរិកហ៊ានសងសឹកអ៊ីរ៉ង់ក្រោយពីការបាញ់មីស៊ីលនេះ អ៊ីរ៉ង់នឹងតាមទៅវាយប្រហារអាមេរិកដល់ផ្ទះតែម្តង ហើយមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា គឺជាគោលដៅវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅពេលខាងមុខ ។ លោក អាលី ហ្សេមខានី (Ali Shamkhani) លេខានៃឧត្តមក្រុមប្រឹក្សាសន្តិសុខអ៊ីរ៉ង់បានព្រមានថា អ៊ីរ៉ង់មិនសុខចិត្តទេចំពោះការបាត់បង់ជីវិតរបស់ឧត្តមសេនីយ៍ ហ្កាសេម សូឡេម៉ានី (Qassem Soleimani) ដោយស្នាដៃរបស់សហរដ្ឋអាមេរិក ។ មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបានប្រកាសថា ក្រុមជំនាញរបស់ខ្លួនកំពុងពិនិត្យមើលពីការខួចខាតពីការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានផ្ដល់ជ័យលាភីដល់កីឡាករប្រណាំងកង់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានផ្ដល់ជ័យលាភីដល់កីឡាករប្រណាំងកង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានផ្ដល់ជ័យលាភីដល់កីឡាករប្រណាំងកង់ ក្នុងដំណាក់កាលទី៣ និងពិសាអាហារសាមគ្គី នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០។ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានចូលរួមពិធីផ្ដល់ជ័យលាភីដល់កីឡាករប្រណាំងកង់ ក្នុងដំណាក់កាលទី៣ និងពិសាអាហារសាមគ្គី នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីមន្ត្រីបានផ្ដល់កិត្តិយសផ្ដល់មេដាយ និងអាវពណ៌ សជូនកីឡាករសញ្ជាតិហ្វីលីពីនដែលជាកីឡាករវ័យក្មេងល្អជាង គេ និងអាវពណ៌ក្រហមជូនកីឡាករសញ្ជាតិហុងហុងដែលជាកីឡាករឡើងភ្នំល្អជាងគេ នៃព្រឹត្តិការណ៍ប្រណាំងទាំងមូល។ លោករដ្ឋមន្ត្រី បានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងកង់នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ...
ក្រសួងការងារកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជោគវាសនាពលករខ្មែរនៅប្រទេសថៃ

ក្រសួងការងារកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជោគវាសនាពលករខ្មែរនៅប្រទេសថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងការងារកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ពលករខ្មែរនៅប្រទេសថៃ ហើយនៅថ្ងៃទី៧ ខែមករានេះ នាទីក្រុងបាងកក តំណាង លោក រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ពលករ ដែលបម្រើការងារនៅប្រទេសថៃ។ មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំពិធីជួបជុំដ៏សំខាន់មួយនៅប្រទេសថៃ ក្នុងថ្ងៃអបអរសាទរទិវាបុណ្យជ័យជំនះ ៧មករា ១៩៧៩- ៧មករា ២០២០ ដើម្បីរំលឹកពីការតស៊ូរំដោះប្រទេសជាតិរបស់សម្តេចតេជោនិងថ្នាក់ដឹកជាច្រើនទៀតរបស់គណបក្សប្រឃាជនកម្ពុជា។ លោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានដឹកនាំក្រុមការងារបានរៀបចំនិងជប់លាងឲ្យពលករខ្មែរនៅប្រទេសថៃ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករផងដែរ។ លោក សេង សក្តា មានប្រសាសន៍បញ...
លោក ប៉ុល សុផា និងភរិយា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជម្នះ ៧មករា

លោក ប៉ុល សុផា និងភរិយា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជម្នះ ៧មករា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម ព្រមទាំងលោកជំទាវ បុត្រាបុត្រី និងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួង សួងដល់វត្ថុសក្ដិសិទ្ធិក្នុងលោក ប្រទានពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា។ សូមបួងសួងដល់ទេវតាឆ្នាំថ្មីនិងវត្ថុសក្ដិសទិ្ធ តាមជួយបីបាច់ ថែរក្សាសម្ដេច និងស្ដាប័ននីតិប្រតិបត្តិទាំងពីរ ឲ្យទទួលបាន នូវសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំក្លា ជន្មាយុយឺយូរ ប្រាជ្ញាឈ្លាសវៃដើម្បីដឹកនាំការកសាង និងអភិវឌ្ឍន៍មាតុភូមិទទួលបានដោគដ័យ គ្រប់បេសកកម្មទាំងឡាយ។ សូមប្រសិទ្ធពរជ័យ ព្រមទាំងបុត្រា បុត្រី និងចៅៗ ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គល គ្រប់ទិវារាត្រី ន...