ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ អបអរសាទរនិងកោតសសើរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស

សម្តេចតេជោ អបអរសាទរនិងកោតសសើរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ នាយករដ្ឋមន្ត្រីបាន អបអរសាទរ និងកោតសសើរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសហើយ ក្រោយឈ្នះហ្វីលីពីននៅ SEA Games 2019។ សម្តេចមានប្រសាសន៏ថា សូមកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។ សូមជូនពរកីឡាករ កីឡាការិនីកម្ពុជាបន្តឈ្នះមេដាយមាសនៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត៕...
ហ្វីលីពីនអាចជាអតិថិជនដំបូងដែលទិញមីស៊ីលល្បឿនលឿនជាងសម្លេងពីឥណ្ឌានិងរុស្ស៊ី

ហ្វីលីពីនអាចជាអតិថិជនដំបូងដែលទិញមីស៊ីលល្បឿនលឿនជាងសម្លេងពីឥណ្ឌានិងរុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសហ្វីលីពីនអាចក្លាយជាអតិថិជនដំបូងគេក្នុងតំបន់ ដែលនឹងសម្រេចចិត្តទិញមីស៊ីលបាញ់តម្រង់គោលដៅប្រភេទ BrahMos (BrahMos supersonic cruise missile) ដែល​​ត្រូវបានផលិតរួមគ្នាដោយប្រទេសឥណ្ឌា និងរុស្ស៊ី ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Hindustan Times ដែលបានចុះផ្សាយនៅថ្ងៃចន្ទ ទី០៩ ខែធ្នូនេះ ។ មីស៊ីលបាញ់តម្រង់គោលដៅប្រភេទ BrahMos គឺជាមីស៊ីលរយៈចម្ងាយមធ្យម ដែលអាចហោះហើរបានក្នុងរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងមានល្បឿនលឿនជាងសម្លេង ដែលឥណ្ឌា​​​​បានសាកល្បងមីស៊ីលប្រភេទនេះដោយជោគជ័យដោយបាញ់ចេញពីយន្តហោះចម្បាំងប្រភេទ Su-30 ដែលបានទិញពីរុស្ស៊ី ។ សូមរំលឹកថា អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យការពាររបស់ប្រទេសឥណ្ឌា (Defence Research and Development Organization) ដែលហៅកាត់ថា DRDO និងសហគ្រាសរដ្ឋសហព័ន្ធរបស់ប្រទេសរុស្ស៊ី (Federal State Unitary)បានបង្កើតក្រុមហ៊ុនរូមគ្នាមួយឈ្មោះ BrahMos Aerospace កាលពីថ្ងៃទី១២ ខែកុ...
ក្រុមហ៊ុនជប៉ុនសហការ​​​ជួលផ្ទះពីក្រុមហ៊ុន Vichetdara Enterpriseនៅទីក្រុងបាវិតខេត្តស្វាយរៀង​​​​

ក្រុមហ៊ុនជប៉ុនសហការ​​​ជួលផ្ទះពីក្រុមហ៊ុន Vichetdara Enterpriseនៅទីក្រុងបាវិតខេត្តស្វាយរៀង​​​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Enterprise បានដឹកនាំក្រុមហ៊ុនជប៉ុន ECCJ Real Estate ទៅទស្សនកិច្ចនៅក្រុងបាវិតនិងបានជួបជាមួយលោកអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀង​​​ ដោយខាងក្រុមហ៊ុនបានសម្រេចផ្តល់ជូនកន្លែងស្នាក់នៅជាង៣០ ផ្ទះដល់មន្រ្តីរាជការស្នាក់នៅក្រោមជំនួយរបស់អ្នកវិនិយោគជប៉ុនផងដែរ។ លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា« គោលបំណងធំរបស់ក្រុមហ៊ុនយើងគឺមានអលចនទ្រព្យទិញហើយមានភ្ញៀវជួលស្រាប់ ដែលអតិថិជននឹងទទួលបានចំណូលពីការជួលផ្ទះត្រឡប់ទៅវិញ ហើយថ្ងៃនេះយើងពិតជាសប្បាយរីករាយដែលខាងភាគីជប៉ុនបានផ្តល់ជូនផ្ទះស្នាក់នៅដល់បងប្អូនមន្រ្តីរាជការតាមរយៈលោកអភិបាលក្រុងបាវិតតែម្តង»។ លោឩកញ៉ាបន្តទៀតថា«សព្វថ្ងៃនេះទីក្រុងបាវិតមិនត្រឹមមានការអភិវឌ្ឍខ្លាំងណាស់ ដែលយើងមិនរំពឹងលើកាស៊ីណូទាំងស្រុងនោះទេ សូម្បីតែរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេស​​​​ក៏មានមនុស្សរស់នៅនិងប្រកបរបរយ៉ាងច្រើនថែមទៀតផង»។ ថ្មីៗនេះ ក្...
លោក គួច ចំរើន ឯកភាពឲ្យតំណាង​​សភាពាណិជ្ជកម្មខេត្តគៀងគរអ្នកវិនិយោគបរទេសដើម្បីមកអភិវឌ្ឍខេត្តព្រះសីហនុ

លោក គួច ចំរើន ឯកភាពឲ្យតំណាង​​សភាពាណិជ្ជកម្មខេត្តគៀងគរអ្នកវិនិយោគបរទេសដើម្បីមកអភិវឌ្ឍខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានឯកភាពឲ្យសភាពាណិជ្ជកម្មខេត្តទៅទស្សនៈកិច្ចនៅក្រៅប្រទេស ដើម្បីគៀងគរអ្នកវិនិយោគទុនបរទេសមកអភិវឌ្ឍ​ខេត្តព្រះសីហនុ ហើយនេះបើតាមជំនួបមួយធ្វើឡើងនៅថ្ងៃទី៧ខែធ្នូនេះជាមួយ និងប្រធានសភាពពាណិជ្ជកម្មខេត្ត​ព្រះសីហនុ​​​។​​ លោក គួច ចំរើន បានមានប្រសាសន៍បញ្ជាក់ថា« ក្នុងនាមខេត្តសូម ឯកភាពអោយតំណាងសភាខេត្តចូលរួមអមដំណើរលោកក្នុងដំណើរទៅទស្សនៈកិច្ចទៅក្រៅប្រទេស ដើម្បី​ជួយគៀងគរវិនិយោគទុនបរទេសមកវិនិយោគក្នុងខេត្តព្រះសីហនុ» ។ លោកបានបន្ថែមថា យើងអាចរៀបចំក្រុមការងារនិងរៀបចំចងក្រងជាឯកសារនូវសក្ដានុពលសម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យគេដឹងកាន់តែច្បាស់ពីប្រទេ​សកម្ពុជាយើង។ សម្រាប់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា វណ្ណ សុខហេង បានមានប្រសាសន៍ថា តាមពិតការដឹកនាំសមាជិកសមាជិកានិងសមាជិកទីប្រឹក្សានៃសភាពា​ណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិទី០២ លើកទី ០២ ថ្ងៃទី ០៧ ខែ ...
លោក អេង ជាសាន ​​អំពាវនាវឲ្យប្រជាពលរដ្ឋសម្រុកធ្វើប្រហុកផ្អកទុកទាន់រដូវត្រីមកដល់

លោក អេង ជាសាន ​​អំពាវនាវឲ្យប្រជាពលរដ្ឋសម្រុកធ្វើប្រហុកផ្អកទុកទាន់រដូវត្រីមកដល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជូនដំណឹងមួយ ដោយបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើប្រហុកផ្អកទុកបរិភោគទាន់រដូវត្រីត្រូវចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងរដូវនេសាទឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាបឃើញថា ទឹកបានស្រកចុះយ៉ាងលឿន ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ ទឹកដែលហូរចេញពីបឹងទន្លេសាបស្រកចុះយ៉ាងលឿនបែបនេះធ្វើឲ្យគន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលអាចនេសាទត្រីបានច្រើន ក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៩កើតដល់ថ្ងៃ១៣កើតត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។ រដ្ឋបាលជលផលស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ  សម...
សហព័ន្ធស្រូវកម្ពុជាថ្លែងអំណរគុណរាជរដ្ឋាភិបាលបន្ថែមទុនចំនួន៥០លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ជនប

សហព័ន្ធស្រូវកម្ពុជាថ្លែងអំណរគុណរាជរដ្ឋាភិបាលបន្ថែមទុនចំនួន៥០លានដុល្លារដល់ធនាគារអភិវឌ្ឍន៍ជនប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សហព័ន្ធស្រូវអង្ករកម្ពុជា(ស.អ.ក) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រាជរដ្ឋាភិបាលតាមរយះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបន្ថែមទុនចំនួន៥០ លានដុល្លារដល់ធ​នាគារអភិវឌ្ឍន៍ជនបទ ដែលបង្ករលទ្ធភាពអោយធនាគារនេះអាចដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។ សេចក្តីថ្លែងការរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា អាស្រ័យហេតុនេះ សូមរោងម៉ាស៊ីនកិនស្រូវជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលខ្វះទុន សូមទាក់ទងទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទទួលព៌ត័មានពីការទទួលបានឥណទាន ។ សម្រាប់លក្ខខ័ណ្ឌមួយក្នុងចំណោមលក្ខ័ខណ្ឌតំរូវនានាដែលអាចអោយធនាគារអភិវឌ្ឍន៍ជនបទផ្តល់ឥណទានគឺ រោងម៉ាស៊ីនដែលស្តុក អាចយកស្តុកដែលមានជាវត្ថុបញ្ចាំបាន ដើម្បីយកទុនទិញបន្ថែម។ តាមការព្យាករណ៍នៃផ្នែកឧត្តុនិយមដោយសារអាកាសធាតុប្រែប្រួលនឹងមានគ្រោះរាំងស្ងួតនៅក្នុងតំបន់រួមទាំងប្រទេសកម្ពុជា ថៃ និងវៀតណាម ដែ...
ជម្ងឺផ្តាសាយរដូវរងារកំពុងឆ្លងរាតត្បាតលើមនុស្សជាង១លាន៧សែននាក់នៅអាមេរិក

ជម្ងឺផ្តាសាយរដូវរងារកំពុងឆ្លងរាតត្បាតលើមនុស្សជាង១លាន៧សែននាក់នៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Eyewitness News បានចុះផ្សាយនៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូនេះថា ចាប់តាំងពីរដូវរងារចូលមកដល់ កំណើននៃអ្នកជម្ងឺផ្តាសាយនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង ១លាន៧សែននាក់នៅទូទាំងប្រទេស ដែលជាកំណើនខ្ពស់គួរឲ្យបារម្ភ ។ លោក ស្កុត អេភើសិន (Scott Epperson) មន្ត្រីវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជម្ងឺរបស់សហរដ្ឋអាមេរិក (U.S. Center for Disease Control and Protection) បាននិយាយថា បច្ចុប្បន្ននេះ មានអ្នកជម្ងឺផ្តាសាយជាង១លាន៧សែននាក់ ដោយអ្នកជម្ងឺជាង១៦០០០នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជម្ងឺប្រមាណជាង៩០០នាក់ផ្សេងទៀតបានបាត់បង់ជីវិតពាក់ព័ន្ធនឹងជម្ងឺផ្តាសាយនៅទូទាំងប្រទេស ។ លោក ស្កុត អេភើសិន បានបន្ថែមថា កាលពីឆ្នាំ២០១៧ និង២០១៨កន្លងទៅ ជម្ងឺផ្តាសាយនៅរដូវរងារដូចគ្នានេះ បានឆ្លងរាលដាលទៅកាន់មនុស្សប្រមាណជាង៨១០០០០នាក់ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជម្ងឺផ្តាសាយប្រមាណ៦១០០០នា...
សហរដ្ឋអាមេរិកសម្រេចដាក់មេដឹកនាំយោធា៣នាក់របស់ប្រទេសអ៊ីរ៉ាក់ក្នុងបញ្ជីខ្មៅពីបទគាំទ្រដោយអ៊ីរ៉ង់

សហរដ្ឋអាមេរិកសម្រេចដាក់មេដឹកនាំយោធា៣នាក់របស់ប្រទេសអ៊ីរ៉ាក់ក្នុងបញ្ជីខ្មៅពីបទគាំទ្រដោយអ៊ីរ៉ង់

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកបានសម្រេចដាក់ក្នុងបញ្ជីខ្មៅ កាលពីថ្ងៃសុក្រ ទី០៦ ខែធ្នូនេះ នូវមេដឹកនាំយោធា របស់ប្រទេសអ៊ីរ៉ាក់ចំនួន៣នាក់ ពីបទទទួល ការគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងបានសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ។ ការដាក់មេដឹកនាំយោធាអ៊ីរ៉ាក់ទាំង៣នាក់ក្នុងបញ្ជីខ្មៅរបស់អាមេរិក គឺមានគោលដៅទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់ ដែលមេដឹកនាំអាមេរិកបានចោទប្រកាន់មេដឹកនាំយោធាទាំង៣នាក់នេះ ពីបទស្ថិតក្រោមឥទ្ធិពលអ៊ីរ៉ង់ និងរុញច្រានអោយមានអំពើហិង្សាលើក្រុមបាតុករ ។ មេដឹកនាំយោធាអ៊ីរ៉ាក់ទាំង៣នាក់នោះ គឺលោក Qais al-Khazali លោក Asaib Ahl al-Haq និងលោក Laith la-Khazali  ដែលជាមេបញ្ជាការ កងកម្លាំងទាហានប៉ារ៉ាអ៊ីរ៉ាក់ និងជាកងកម្លាំងគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ៕...
ក្រុមហ៊ុនជាង២០០ ចូលរួមពិព័រណ៏ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ២០១៩

ក្រុមហ៊ុនជាង២០០ ចូលរួមពិព័រណ៏ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានថ្លែងថា ពិព័រណ៍ឧស្សាហកម្ម សំណង់ មានអ្នកចូលរួមដាក់តាំងបង្ហាញ សម្ភារសំណង់ កើនឡើងជាងឆ្នាំមុន ដែលឆ្នាំនេះ មាន២០៧ ក្រុមហ៊ុន និង មានស្តង់ប្រមាណ ៣៥០ ស្តង់ ដែលឆ្នាំមុន មានតែជាង ១៦០ក្រុមហ៊ុន ។ សូមបញ្ជាក់ថា ពិព័រណ៏ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំ២០១៩ ធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើការផ្សព្វផ្សាយពីភាពរីកចម្រើន និងការអភិវឌ្ឍន៍ ឧស្សាហកម្មសំណង់នៅកម្ពុជា នាពេលបច្ចុប្បន្ន ដែលកំពុងកើនឡើងខ្លាំង ។ ចំពោះការដាក់តាំងបង្ហាញ ពីសម្ភារៈ បរិក្ខារឧបករណ៍ គ្រឿងចក្រ សំណង់គ្រប់ប្រភេទរួមទាំងបច្ចេក វិទ្យាសាងសង់ទំនើបៗសរុបប្រមាណជិត ១០០០មុខ ដែលឆ្លើយតម្រូវការ និងការផ្គត់ផ្គង់ សម្ភារ បរិក្ខារ គ្រឿងចក្រ និង បច្ចេកវិទ្យាសាងសង់ ឱ្យបានគ្រប់គ្រាន់ ស្របតាមកាលៈបច្ចេកទេស ដែលវិស័យសំណង់នៅក...
លោកឧកញ៉ា លឹម ហេង ថ្លែងបើកវេទិកាធុរកិច្ចស្ដីពីនិន្នាការនិងការយល់ដឹងអំពីធុរកិច្ចកម្ពុជាឆ្នាំ២០២០

លោកឧកញ៉ា លឹម ហេង ថ្លែងបើកវេទិកាធុរកិច្ចស្ដីពីនិន្នាការនិងការយល់ដឹងអំពីធុរកិច្ចកម្ពុជាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងបើកវេទិកាធុរកិច្ចស្ដីពីនិន្នាការនិងការយល់ដឹងអំពីធុរកិច្ចកម្ពុជា ឆ្នាំ២០២០ នៅថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០១៩ ។ លោកឧកញ៉ាបានចូលរួមថ្លែងសុន្ទរកថា បើកវេទិកាធុរកិច្ចស្ដីពីនិន្នាការ និង ការយល់ដឹងអំពីធុរកិច្ចកម្ពុជា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។ វេទិកានេះ ត្រូវបានសហការរៀបចំឡើង ដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងគោលបំណងចែករំលែកការយល់ដឹង និង និន្នាការធុរកិច្ចកម្ពុជា ឆ្នាំ២០២០ ដោយផ្ដោតជាពិសេសលើប្រធានបទស្ដីពីធុរកិច្ចតាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើធុរកិច្ច ។ លើសពីនេះ វេទិការមានតួនាទីដ៏សំខាន់ក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច និងជួយដល់សហគ្រាសធុនតូចនិងមធ្យមផ្សារភ្ជាប់នឹងខ្សែសង្វាក់តម្លៃពិភពលោក ស្របតាមគោលដៅរបស់រាជរដ្ឋ...