ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

 ​កម្ពុជានាំចេញ​កសិផល​ជាង២,៥លាន​តោន​រយះពេល៧ខែ ​ឆ្នាំ២០១៩

 ​កម្ពុជានាំចេញ​កសិផល​ជាង២,៥លាន​តោន​រយះពេល៧ខែ ​ឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ បើតាមរបាយការណ៍របស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដេងថា រយះពេល៧ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផល សរុបចំនួន​២,៥៨៣,៨៥៦​.​៨៥​តោន។។ របាយការណ៍ដដែលបានឲ្យដឹងថា កសិកផលដែលបាននាំចេញទាំងនោះរួមមាន៖ អង្ករ ដំឡូងមី គ្រាប់ស្វាយ​ចន្ទី គ្រាប់ពោត សណ្តែកសៀង ចេក ស្វាយ ម្រេច បន្លែ និងផលិតផលកសិកម្មផ្សេងទៀត៕...
រដ្ឋមន្ត្រីអ៊ិត សំហេង៖មន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពដើម្បីអនុវត្តការងារឱ្យស្របនឹងផែនការយុទ្ធសាស្រ្តដែលបានដាក់ចេញ

រដ្ឋមន្ត្រីអ៊ិត សំហេង៖មន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពដើម្បីអនុវត្តការងារឱ្យស្របនឹងផែនការយុទ្ធសាស្រ្តដែលបានដាក់ចេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកបណ្ឌិតអ៊ិត សំហេង  រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំលើកទឹកចិត្តដល់អង្គភាពនានាក្រោមឱវាទក្រសួង ត្រូវបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពដើម្បីអនុវត្តការងារឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញក្នុងអាណត្តិនេះ។ ការដាស់តឿនយ៉ាងដូច្នេះ ត្រូវ លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។ លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបានបញ្ជូនមន្ត្រីទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសថ្នាក់អនុបណ្ឌិតនៅសាលកវិទ្យាល័យល្បីៗ ដូចជា YUNNAN UNIVERSITY OF FINANCE AND ECONOMICS និងពី TSINGHUA UNIVERSITY និងវគ្គខ្លីៗដល់មន្ត្រីក្រសួងសរុបចំនួន ១៧នាក់ ក្នុងនោះមន្ត្រី អ.គ.ក.ប ចំនួន ៩នាក់...
រដ្ឋមន្ត្រីក្រសូងយុត្តិធម៍៖បញ្ជារឲ្យប្រធាន និងព្រះរាជអាជ្ញាខេត្តព្រះសីហនុផ្អាកការអនុវត្តដីកាសម្រេចរក្សាការពារ

រដ្ឋមន្ត្រីក្រសូងយុត្តិធម៍៖បញ្ជារឲ្យប្រធាន និងព្រះរាជអាជ្ញាខេត្តព្រះសីហនុផ្អាកការអនុវត្តដីកាសម្រេចរក្សាការពារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក  អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសូងយុត្តិធម៍ បានជម្រាបទៅលោកប្រធាន និងលោកព្រះរាជ អាជ្ញាអមសាលារដំបូងខេត្តព្រះសីហនុ ឲ្យផ្អាកការអនុវត្តលេីដីកាសម្រេចរក្សាការពារចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តព្រះ សីហនុ។ យោងតាមលិខិតចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋមន្ត្រីក្រសូងយុត្តិធម៍ បានបញ្ជាក់ថា ក្រសួង សូមចាត់បញ្ជូនសំណុំរឿងខាងលើឲ្យសាលាដំបូងពិនិត្យ ឲ្យបានត្រឹមត្រូវទៅតាមនីតិវិធី​ ។​ ដូនេះសូម លោកប្រធាន និងលោកព្រះរាជអាជ្ញា ពិនិត្យ និងចាត់ចែកឲ្យស្របទៅតាមនីតិវិធីជាធរមាន ។ ការផ្អាកនេះធ្វើឡើង ខណះ លោកស្រី យូ ចន្ថា ដែលរងភាពអយុត្តិធម៌បានលើកដៃសំពះអង្វរទៅ សម្តេចតេជោ ហ៊ុនសែន កាលពីថ្ងៃទី២០សីហានេះ ដើម្បីជួយរកយុត្តិធម៌ករណីអាជ្ញាធរខេត្តព្រះសីហនុគ្រោងរុះរើសំណង់លំនៅដ្ឋានរបស់គាត់លើដីកម្មសិទ្ធិ ស្របច្បាប់ស្ថិតនៅភូមិ១ សង្កត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកស្រីបានបញ្ជាក់ថា​ លោកស្រីមា...
រដ្ឋមន្ត្រីក្រសួងពីរ បានចេញប្រកាសរួម ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង(គ.គ.ច.វ)

រដ្ឋមន្ត្រីក្រសួងពីរ បានចេញប្រកាសរួម ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង(គ.គ.ច.វ)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ បានសម្រេចចេញប្រកាសរួម​ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ហៅកាត់ថា គ.គ.ច.វ ។ យោងតាមសេចក្តីជូនដំណឹងលេខ​៧០៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែសីហា​ ឆ្នាំ២០១៩ បង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ) ត្រូវបានបង្កើតឡើងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ ដើម្បីគ្រប់គ្រង និងចាត់ចែងវត្ថុតាងដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋដោយស្ថាប័នតុលាការ។ គណៈកម្មការនេះដឹកនាំដោយ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន និងមានលោក សួង ម៉េងគា អនុរដ្ឋលេខាធិការក្រសួងសដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសូងយុត្តិធម៌ ជាអនុប្រធាន និងលោក ខាន់ វណ្ណៈ អគ្គាធិការកិច្ចការតុលាការនៃក្រសួងយុត្តិធម៌ ជាអនុប្រធានប្រចាំការ ព្រមទាំងសមាជិក សមាជិកា ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងទាំងពីរមួយចំនួនទៀត...
បាតុកម្មរបស់ប្រជាបាតុករកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៅទីក្រុងហុងកុង

បាតុកម្មរបស់ប្រជាបាតុករកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៅទីក្រុងហុងកុង

ព័ត៌មានទាន់ហេតុការណ៍
លោក Airy Lau ប្រធានផ្នែកវិនិយោគនៅស្ថាប័ន Fair Capital Management បាននិយាយថា ចលនាចលាចលដែលបង្កឡើងដោយក្រុមបាតុករនៅទីក្រុងហុងកុង មិនបានផ្តល់ផលចំណេញដល់ទីក្រុងនេះទេ តែផ្ទុយទៅវិញក្បួនបាតុកម្មរបស់ប្រជាបាតុករ កំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ទីក្រុងនេះ ។ លោក Airy Lau បានបន្ថែមថា នៅពេលបច្ចុប្បន្ននេះ តម្លៃទីផ្សារភាគហ៊ុននៅហុងកុង បានធ្លាក់ចុះក្នុងរង្វង់ពី៥ទៅ១០% ដែលមានតម្លៃទឹកប្រាក់ប្រមាណជាង៤.៩កោដិដុល្លារអាមេរិក (US$ 4.9 trillion) និងជាការធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន ។ លោកស្រី Rory Green អ្នកជំនាញផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសចិន និងកូរ៉េខាងត្បូង បាននិយាយថា ដោយសារតែក្បួនបាតុកម្មនេះ ទីក្រុងហុងកុង អាចនឹងបាត់បង់កិត្តិនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី នៅពេលខាងមុខ ៕...
ក្រសួងពាណិជ្ជកម្មជំរុញឲ្យមន្ត្រីរាជការពង្រឹងជំនាញចរចាផ្នែកពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មជំរុញឲ្យមន្ត្រីរាជការពង្រឹងជំនាញចរចាផ្នែកពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពរញ៖ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឲ្យមន្ត្រីរាជការសិក្សាស្វែងយល់ពីទិដ្ឋភាពច្បាប់ដើម្បីពង្រឹងជំនាញ ក្នុងការទាញយកប្រយោជន៍ធំដើម្បីជំរុញកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ជាពិសេសជួយធ្វើឲ្យប្រទេសមានលទ្ធភាពចូលរួមពេញលេញនៅក្នុងការចរចាពាណិជ្ជកម្មពហុភាគី និងទ្វេភាគី។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌពាណិជ្ជកម្មអន្តរជាតិ កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ លោកឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាជារដ្ឋសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌអាស៊ាន ហើយក៏ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោមអង្គការពាណិជ្ជកម្មពិភពលោកដែលធ្វើឱ្យកម្ពុជាមានកាតព្វកិច្ចដាក់ចេញនូវវិធានការក្នុងការធ្វើកំណែទម្រង់ច្បាប់បទបញ្ញត្តិដែលមានស្រាប់ និងត្រូវបង្កើតច្បាប់បទបញ្ញាតិជាច្រើនទៀត ដើម្បីបំពេញតាមលក្ខខណ្ឌសមាជិ...
ព្រឹក​ថ្ងៃទី​២ប្រឡង​បាក់​ឌុប មាន​បេក្ខជន អវត្តមាន ចំនួន ១៨១៨ នាក់ និងមាន​បញ្ហា​សុខភាព ៦៣​នាក់

ព្រឹក​ថ្ងៃទី​២ប្រឡង​បាក់​ឌុប មាន​បេក្ខជន អវត្តមាន ចំនួន ១៨១៨ នាក់ និងមាន​បញ្ហា​សុខភាព ៦៣​នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសឲ្យដឹងថា ដំណើរការ​សំណេរ​នៃ​ការប្រឡង​ ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព កើតឡើង ឬ​ភាពមិនប្រក្រតី​ណាមួយ គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ នៅថ្ងៃទី២នេះ មាន​បេក្ខជន អវត្តមាន ចំនួន ១៨១៨ នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព ៦៣​នាក់​។​ ​ក្រសួង​អប់រំ បាន​លើកឡើងថា នា​ព្រឹក​ថ្ងៃទី​២០​សីហា​នេះ ដែលជា​ថ្ងៃទី​២​នៃ​ដំណើរ​ការប្រឡង​បាក់​ឌុប បើទោះបី​មាន​ភ្លៀង​ធ្លាក់ នៅតាម​មណ្ឌល​មួយចំនួន ក្នុង​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និង​ខេត្តកោះកុង ។ ប៉ុន្តែ​ដំណើរការ​សំណេរ នៅតែមាន​ដំណើរ​ការល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូទាំងប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស ជំនួយការ​អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មការ​ក...
រដ្ឋមន្ត្រីក្រពាណិជ្ជកម្ម ស្នើប្រទេសឡាវ ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទិញ-លក់អគ្គីសនី ដើម្បីធានាស្ថិរភាពវិស័យថាមពលកម្ពុជា

រដ្ឋមន្ត្រីក្រពាណិជ្ជកម្ម ស្នើប្រទេសឡាវ ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទិញ-លក់អគ្គីសនី ដើម្បីធានាស្ថិរភាពវិស័យថាមពលកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រពាណិជ្ជកម្មបានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក អាំផាយ គីដាវង្ស (Amphay KIDAVONG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា​ ឆ្នាំ២០១៩នេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី  បានថ្លែងអំណរគុណភាគីឡាវ ដែលបានឯកភាពជួយបំពេញតម្រូវការប្រើប្រាស់ថាមពលអគ្គីសនីនៅក្នុងប្រទេសកម្ពុជាកំពុងសម្រុកសាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម ៧០០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ និងរោងចក្រដើរដោយពន្លឺព្រះអាទិត្យ ២៤០មេហ្កាវ៉ាត់ នៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ ដើម្បីដាក់ឱ្យដំណើរការជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។ លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ក្រៅពីគម្រោងខាងលើ កម្ពុជាក៏បានទិញម៉ាស៊ីនភ្លើងធំៗចំនួនពីរ ពីប្រទេសហ្វាំងឡង់ និងអាល្លឺ...
៧ខែឆ្នាំ២០១៩អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជិត ៧០ ពាន់ប៊ីលានរៀលស្មើ១៧៣៧ លានដុល្លារអាមេរិក

៧ខែឆ្នាំ២០១៩អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជិត ៧០ ពាន់ប៊ីលានរៀលស្មើ១៧៣៧ លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រយៈពេល ៧ខែ ឆ្នាំ២០១៩ នេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបប្រមាណជិត ៧០ពាន់ប៊ីលានរៀល ស្មើ១៧៣៧ លានដុល្លារអាមេរិក ស្មើជាង ៧៥% នៃផែនការប្រចាំឆ្នាំ ។ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោកគង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៩ នេះថា ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលពន្ធ  ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) មានចំនួនជាង ៨០០ប៊ីលានរៀល ត្រូវប្រមាណជាង ២១២ លានដុល្លារអាមេរិក ស្មើជាង ១១១% នៃផែនការប្រចាំខែ។ ចំណែកសម្រាប់ចំណូលពន្ធរយៈពេល ០៧ខែ ក្នុងឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមាណជិត ៧០ពាន់ប៊ីលានរៀល ត្រូវជាង ១៧៣៧ លានដុល្លារអាមេរិក ស្មើជាង ៧៥% នៃផែនការប្រចាំឆ្នាំ។ សូមបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងកា...
Facebook និងTwitter ចោទប្រកាន់ចិនពីបទប្រើគណនីក្លែងក្លាយក្នុងការបំផ្លាញក្បួនបាតុកម្មនៅហុងកុង

Facebook និងTwitter ចោទប្រកាន់ចិនពីបទប្រើគណនីក្លែងក្លាយក្នុងការបំផ្លាញក្បួនបាតុកម្មនៅហុងកុង

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្រុមហ៊ុនប្រព័ន្ធបណ្តាញសង្គម Facebook Inc និងTwitter Inc បានចោទប្រកាន់ប្រព័ន្ធបណ្តាញសង្គមដែលគាំទ្រដោយរដ្ឋាភិបាលចិន ពីបទប្រើប្រាស់គណនីក្លែងក្លាយតាមប្រព័ន្ធ Facebook និងTwitter ដើម្បីធ្វើឲ្យក្បួនបាតុកម្មនៅទីក្រុងហុងកុងចុះខ្សោយ ។ នៅពេលបច្ចុប្បន្ននេះ ទាំងក្រុមហ៊ុនប្រព័ន្ធបណ្តាញសង្គម Facebook Inc និងទាំងTwitter Inc បានបិទប្រតិបត្តិការបណ្តាញសង្គមរបស់ខ្លួនទាំងស្រុងនៅប្រទេសចិន ដោយទុកប្រតិបត្តិការតែនៅទីក្រុងហុងកុងប៉ុណ្ណោះ ។ Twitter បានឲ្យដឹងថា ខ្លួនបានផ្អាកគណនីចំនួន៩៣៦បន្ថែមទៀត ដែលអាចជាគណនីបង្កើតឡើងដោយក្រុមបណ្តាញសង្គមដែលគាំទ្រដោយរដ្ឋាភិបាលចិន ក្រោយពីបានផ្អាកគណនីប្រមាណជាង២០០០០០គណនីលើប្រព័ន្ធបណ្តាញសង្គមមួយនេះ ៕...