លោក ប៉ាន សូរស័ក្តិថា គ្មានរបស់ណាធ្លាក់ពីមេឃឡើយត្រូវជួយខ្លួនឯងមុនទើបទេវតាជួយយើងតាមក្រោយ
(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងក្នុងជំនួបនិងប្រជាកសិករចិញ្ចឹមមាន់ស្រែនៅក្នុង ឃុំដានរុន ស្រុកសូត្រនិគមនៃខេត្តសៀមរាប«បងប្អូនត្រូវចងចាំ ថា គ្មានរបស់ណាមួយធ្លាក់ពីលើមេឃដោយឯកឯងឡើយអ្វីៗទាំងអស់សុទ្ធតែកើតចេញពីការប្រឹងប្រែងរបស់ខ្លួនយើង!ដូច្នេះត្រូវខំប្រឹងជួយខ្លួនឯងជាមុនសិន ទើបទេវតាជួយយើងតាមក្រោយ»។
ពេលដឹកនាំមន្ត្រីចុះពិនិត្យមើលការចិញ្ចមមាន់សាកល្បង ដែលជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដើម្បីតាមដានវឌ្ឍនភាពការងារ។
លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តប្រជាកសិករចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងឥណទាន (ប្រាក់កម្ចីដែលមានការប្រាក់ទាប) សម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសការចិញ្ចឹមមាន់ស្រែ ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
លោករដ្ឋមន្ត្រីថា ក្រសួងពាណិជ្ជកម្មបានស...








