រដ្ឋមន្ត្រីក្រសូងយុត្តិធម៍៖បញ្ជារឲ្យប្រធាន និងព្រះរាជអាជ្ញាខេត្តព្រះសីហនុផ្អាកការអនុវត្តដីកាសម្រេចរក្សាការពារ
ភ្នំពេញ៖លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសូងយុត្តិធម៍ បានជម្រាបទៅលោកប្រធាន និងលោកព្រះរាជ អាជ្ញាអមសាលារដំបូងខេត្តព្រះសីហនុ ឲ្យផ្អាកការអនុវត្តលេីដីកាសម្រេចរក្សាការពារចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តព្រះ សីហនុ។
យោងតាមលិខិតចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋមន្ត្រីក្រសូងយុត្តិធម៍ បានបញ្ជាក់ថា ក្រសួង សូមចាត់បញ្ជូនសំណុំរឿងខាងលើឲ្យសាលាដំបូងពិនិត្យ ឲ្យបានត្រឹមត្រូវទៅតាមនីតិវិធី ។ ដូនេះសូម លោកប្រធាន និងលោកព្រះរាជអាជ្ញា ពិនិត្យ និងចាត់ចែកឲ្យស្របទៅតាមនីតិវិធីជាធរមាន ។
ការផ្អាកនេះធ្វើឡើង ខណះ លោកស្រី យូ ចន្ថា ដែលរងភាពអយុត្តិធម៌បានលើកដៃសំពះអង្វរទៅ សម្តេចតេជោ ហ៊ុនសែន កាលពីថ្ងៃទី២០សីហានេះ ដើម្បីជួយរកយុត្តិធម៌ករណីអាជ្ញាធរខេត្តព្រះសីហនុគ្រោងរុះរើសំណង់លំនៅដ្ឋានរបស់គាត់លើដីកម្មសិទ្ធិ ស្របច្បាប់ស្ថិតនៅភូមិ១ សង្កត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកស្រីបានបញ្ជាក់ថា លោកស្រីមា...








