ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី នាយប់ថ្ងៃទី១៤នេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី នាយប់ថ្ងៃទី១៤នេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បន្ទាយមានជ័យ)៖ សពពលករ សាន់ សឿន អាយុ៣៨ឆ្នាំដែលជាប្តី និងពលការិនី សុខ គិមសី អាយុ៣១ឆ្នាំ ដែលជាប្រពន្ធ ត្រូវបានបញ្ជូនមកដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយ នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការជួយខ្នះខ្នែងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិត។ តាំងពីក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថានវេជ្ជសាស្ត្ររបស់ប្រទេសថៃ នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ ដែលអះអាងថា ពលករទាំងពីរពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយអាជ្ញាធរថៃ ក្...
ដំណើរទស្សនកិច្ចគណៈប្រតិភូកំពង់ផែអាប៊ូដាប៊ីប្រទេសអារ៉ាប់រួមអេមីរេត មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ចគណៈប្រតិភូកំពង់ផែអាប៊ូដាប៊ីប្រទេសអារ៉ាប់រួមអេមីរេត មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃអង្គារទី១៣ ខែឧសភា ឆ្នាំ២០២៥នៅសាលប្រជុំតូចកសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូកំពង់ផែអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមអេមីរេត ក្នុងគោលបំណងស្វែងយល់ អំពីសក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស រួមទាំងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា ។...
នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងកាន់ដំណែងថ្មីរងការចោទថា បណ្តោយឲ្យឈ្មួញតូចធំដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចូលពីប្រទេសវៀតណាមទាំងថ្ងៃទាំងយប់

នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងកាន់ដំណែងថ្មីរងការចោទថា បណ្តោយឲ្យឈ្មួញតូចធំដឹកទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចូលពីប្រទេសវៀតណាមទាំងថ្ងៃទាំងយប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង ៖យោងតាមសេចក្តីរាយការណ៍ពីមន្រ្តីពាក់ព័ន្ធ នៅច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀងបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមឈ្មួញ តូច ធំអាជីវករ និងប្រជាពលរដ្ឋនៅតែនាំចូលទំនិញគេចពន្ធច្រើនប្រភេទពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក ដោយមានការបើកដៃពីសំណាក់លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ ព្រំដែនដូងចូលកាន់ដំណែងថ្មីល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ចំណែកលោក ឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ័សា អភិបាលខេត្តស្វាយរៀង មិនចាត់វិធានការទប់ស្កាត់នូវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោកនាយប៉ុស្តិថ្មីនិងបក្សពួកនោះទេ បែបណ្តោយអោយធ្វើអ្វីៗតាមអំពើចិត្ត។ សេចក្តីរាយការណ៍លើកឡើងថា ហេតដូច្នេះហើយទើបលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនដូងថ្មីប្រើតួនាទី អំណាច បើកបារ៉ាស់ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ...
ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ​ ថាច សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា

ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ​ ថាច សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំ បណ្ឌិត កៅ​ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)​ សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់បំផុតអំពី ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវ ព្រះសព្ទសាធុការពរ បវរសួស្ដី សិរីមង្គលមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ភាពចម្រុងចម្រើនសម្បូរសប្បាយ ថ្កុំថ្កើន រុងរឿងដល់ជាតិ មាតុភូមិ និងប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ។ ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ៍លើលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីទេវតាឆ្នាំថ្មី ...
រដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោ របស់ក្រុមហ៊ុន​ អាយ7 រ៉េនច៍​ (ខេមបូឌា​) ឯ.ក

រដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោ របស់ក្រុមហ៊ុន​ អាយ7 រ៉េនច៍​ (ខេមបូឌា​) ឯ.ក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ២០២៥ រដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលេីសំណេីសុំកិច្ចសហការសិក្សាស្រាវជ្រាវការចិញ្ចឹមគោសាច់​ គោពូជ​ និងគោទឹកដោះ​ជាមួយមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ខេត្តកំពង់ស្ពឺ​ ពីសំណាក់ក្រុមហ៊ុន​ អាយ7 រ៉េនច៍​ (ខេមបូឌា​) ឯ.ក​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ ក្រោយពីបានទទួលស្តាប់ការធ្វេីបទបង្ហាញរបស់ក្រុមហ៊ុនរួច​ រដ្ឋមន្ត្រី​ បានណែនាំដល់លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ​ សហការជាមួយក្រុមហ៊ុន សិក្សានិងរៀបចំផែនការអភិវឌ្ឍឱ្យបានជាក់លាក់​និងច្បាស់លាស់​ ធ្វើយ៉ាងណាឱ្យការវិនិយោគនេះ ផ្ដល់ផលចំណេញ និងបង្កើនចំណូលដល់វិស័យកសិកម្ម ព្រមទាំងជួយបង្កើតការងារដល់ប្រជាជននៅក្នុងមូលដ្ឋាន៕...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងសមត្ថភាពពលកម្មជំនាញរបស់កម្ពុជា និងបង្កើនការទាក់ទាញវិនិយោគិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាព រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សាទូតទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន Jiangsu Huibo Robotics Technology រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ ថ្លែងទៅកាន់អង្គពិធី រដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិតដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារដែលកំពុងសម្បូរបែបក្នុងបរិបទបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ការខិតខំ...
រដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត

រដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែម ដើម្បីបំពាក់បំប៉នជំនាញឱ្យស្របនឹងបរិបទឌីជីថលភាវូបនីយកម្ម ពង្រីកផលិតភាពការងារឱ្យកាន់តែខ្ពស់ ពិសេសគឺដើម្បីបង្កើនការទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយលោក ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលជំនួបនេះគឺមុនពិធីបើកសម្ពោធដាក់ឱ្យដំណើរការ «រោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត» នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC)។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្ត...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនក្រុមហ៊ុន The Report Company (Newsweek) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនក្រុមហ៊ុន The Report Company (Newsweek) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនក្រុមហ៊ុន The Report Company (Newsweek) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បើកកិច្ចប្រជុំជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បើកកិច្ចប្រជុំជាមួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ដែលដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល។ ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យបានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និង FASMEC ដែលបានមកជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាពិសេសសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និង ជំរុញការអភិវឌ្ឍក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ បណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីតួនាទីរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជា «ច្រកចេញចូលតែមួយ» ក្នុងការទទួលពាក្យស្នើពីវិស័យឯកជន ពិនិត្យវាយតម្លៃ និងផ្តល់គោលការណ៍លើកទឹកចិត្តជូនវិស័យឯកជន ព...
រដ្ឋបាលរាជធានីភ្នំពេញ និង អ.ដ.ក ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងឆាប់រហ័ស នៃការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ

រដ្ឋបាលរាជធានីភ្នំពេញ និង អ.ដ.ក ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងឆាប់រហ័ស នៃការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ លើ ៧ចំណុច សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ បណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរ...