លោក ជួប ចំរើន ឃុបឃិតគ្នាបើកដៃឲ្យក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ននិងទំនិញខុសច្បាប់ កាន់តែច្រើនឡើង
កំពត:លោក ជួប ចំរើន ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពតរងការចោទថា ឃុបឃិតគ្នាប្រព្រឹត្តរបៀបអំពើពុករលួយក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក.ច្រកតន់ហន់និងតាមដែនលំហរសមុទ្រយ៉ាងពេញបន្ទុក ភាពមិនប្រក្រតីរបៀបអំពើពុករលួយមួយនេះមិនអាច បិទបាំងបានតទៅទៀតនោះទេ។
ប្រភពរាយការណ៍បានទៀតថា សព្វថ្ងៃមានមន្ត្រីគយម្នាក់ជាមនុស្សជំនិតរបស់លោក ជួប ចំរើន ដែនមានឈ្មោះ សារឿន កំពុងដើរធ្វើព្យុះភ្លៀងគ្រប់ច្រកល្ហកតាមតំបន់ព្រំដែននិងតាម ផ្លូវជាតិនានាក្នុងខេត្តកំពតដើម្បីប្រមូលលុយស្រស់ៗពីក្រុមឈ្មួញតូចធំតាមអំពើចិត្តដើម្បីស្រង់ដើម ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ មេសាខាគយខេត្តកំពត លោក ជួប ចំរើន បាន ឃុបឃិតគ្នាបើក ដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រ ដើម្បីប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើ មានធ្វើបានយ៉...








