ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រុមហ៊ុន City Rice បញ្ជាក់ពីការទទួលខុសត្រូវសង្គម ក្នុងការថែរក្សាបរិស្ថាន និងលើកកម្ពស់ការយល់ដឹងអំពីអនាម័យសាធារណៈ ក្នុងឱកាស ទិវានៃក្ដីស្រលាញ់ ថ្ងៃទី 14 កុម្ភៈ

ក្រុមហ៊ុន City Rice បញ្ជាក់ពីការទទួលខុសត្រូវសង្គម ក្នុងការថែរក្សាបរិស្ថាន និងលើកកម្ពស់ការយល់ដឹងអំពីអនាម័យសាធារណៈ ក្នុងឱកាស ទិវានៃក្ដីស្រលាញ់ ថ្ងៃទី 14 កុម្ភៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមហ៊ុន City Rice Import Export Co., Ltd. (រោងម៉ាស៊ីនកិនស្រូវ ឡាយសែ)បានបង្ហាញនូវក្ដីស្រលាញ់មិនត្រឹមតែចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសង្គម និងបរិស្ថានជុំវិញខ្លួនផងដែរ។ បុគ្គលិក និងក្រុមការងារទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសំអាតបរិស្ថាន នៅតំបន់រង្វង់មូល និងតំបន់ច្រមុះជ្រូកថ្មគោល ដោយប្រមូលសំរាម កាត់ស្មៅ និងរៀបចំបរិវេណឱ្យមានភាពស្អាតបរិសុទ្ធ និងស្រស់ស្អាតឡើងវិញ។ សកម្មភាពសំអាតនេះក៏មានការចូលរួមពី ឯកឧត្ដម ឡាយ សែ ស្ថាបនិករោងម៉ាស៊ីនកិនស្រូវឡាយសែ ដែលជាមេឃុំតាពូងផងដែរ។ ហើយត្រូវបានដឹកនាំដោយអគ្គនាយករងក្រុមហ៊ុន City Rice លោក លីលាង ដែលបានជំរុញ និងលើកទឹកចិត្តឱ្យក្រុមការងារទាំងអស់រួមគ្នាធ្វើសកម្មភាពស្ម័គ្រចិត្ត ដើម្បីលើកកម្ពស់អនាម័យ និងសោភ័ណភាពបរិស្ថានក្នុងសហគមន៍។ សកម្មភាពនេះមិនត្រឹមតែជាការអបអរសាទរថ្ងៃនៃក្ដីស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីការទទួលខុសត្រូវស...
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:នៅថ្ងៃនៅថ្ងៃពុធ-សុក្រថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ២០២៦ មន្រ្តីសាខា ក.ប.ប. ខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល បានបន្តនូវការសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង កម្មវិធី CCF Complaint App និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាចំនួន ៤សាលា គឺ ១.វិទ្យាល័យបុស្សវែង ស្ថិតនៅក្នុងស្រុកស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន ៣៣៣នាក់ និង ២.វិទ្យាល័យស្ទឹងហាវ ស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមចំនួន ៧២០នាក់ ៣.បឋមសិក្សានិងអនុវិទ្យាល័យដូវជ្រុំ ស្ថិតនៅក្នុងភូមិត្រាំសេះ ឃុំបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមចំនួន ២៨៨នាក់ និង ៤....
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមក្នុងពិធីសម្ពោធ«យុទ្ធនាការផលិតផលជាតិ»នៅផ្សារទំនើប ជីប ម៉ុង មេហ្ការ ម៉ល

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមក្នុងពិធីសម្ពោធ«យុទ្ធនាការផលិតផលជាតិ»នៅផ្សារទំនើប ជីប ម៉ុង មេហ្ការ ម៉ល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នៅផ្សារទំនើប ជីប ម៉ុង មេហ្ការ ម៉ល ២៧១ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ» ។ កម្មវិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ»នេះគឺប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ «យុទ្ធនាការផលិតផលជាតិ» ត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណង ដើម្បីបង្ហាញនិងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលដែលផលិតក្នុងស្រុកជូនទៅកាន់អតិថិជន និងជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារភ្ជាប់នូវទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត និងដើម្បីសិក្សាអំពីតម្រូវការទីផ្សារស្តង់ដារ និងនីតិវិធីនានា និងពង្រឹងគុណភាពផងដែរ។...
ពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតម្មសត្វ

ពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតម្មសត្វ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ:ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះបាន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតម្មសត្វ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធាននាយកដ្ឋាន លោកនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយករងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មស...
ឯកឧត្តម ហេង សួរ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពអ្នកឧកញ៉ា គង់ សាង អតីតប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)

ឯកឧត្តម ហេង សួរ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពអ្នកឧកញ៉ា គង់ សាង អតីតប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ហេង សួរ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពអ្នកឧកញ៉ា គង់ សាង អតីតប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)។ #MLVT #HENGSour
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំ   ស្តីពីការពង្រឹងការអនុវត្តតាមច្បាប់, លិខិតបទដ្ឋានគតិយុត្ត, បទបញ្ជារបស់ រាជរដ្ឋាភិបាល និងលក្ខខណ្ឌអាជ្ញាបណ្ណពាក់ព័ន្ធវិស័យ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តតាមច្បាប់, លិខិតបទដ្ឋានគតិយុត្ត, បទបញ្ជារបស់ រាជរដ្ឋាភិបាល និងលក្ខខណ្ឌអាជ្ញាបណ្ណពាក់ព័ន្ធវិស័យ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ អគ្គលេខាធិការនៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចេញសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តតាមច្បាប់, លិខិតបទដ្ឋានគតិយុត្ត, បទបញ្ជារបស់ រាជរដ្ឋាភិបាល និងលក្ខខណ្ឌអាជ្ញាបណ្ណពាក់ព័ន្ធវិស័យ មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម។ សេចក្តីជូនដំណឹងនេះក្នុងគោលដៅធានាឱ្យការធ្វើប្រតិបត្តិការកាស៊ីណូ អាចប្រព្រឹត្តទៅបានស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមធ្វើការណែនាំជាលើកចុងក្រោយដល់កម្ម-សិទ្ធិករ និង/ឬប្រតិបត្តិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មទាំងអស់ថា យោង តាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងប្រកាសលេខ ០០២ គ.ល.ក.ប្រក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្តីពីនីតិវិធី បែបបទ និងលក្ខខណ្ឌនៃការផ្តល់ ការផ្ទេរ និងការបន្តសុពលភាពអាជ្ញាបណ្ណកាស៊ីណូ និងអាជ្ញាបណ្ណល្បែងផ្សងសំណាង តម្រូវឱ្យក្រុមហ៊ុនកាស៊ីណូទាំងអស់ផ្តល់ប្...
ព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ជូនឧកញ៉ា វណ្ណ សុខហេង

ព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ជូនឧកញ៉ា វណ្ណ សុខហេង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ជូនដល់ ឧកញ៉ា វណ្ណ សុខហេង ព្រមទាំងព្រះសង្ឃ និងសប្បុរសជនចំនួន ១៥ រូបទៀត កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ ឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញមួយរូបនៅភាគនិរតី ដែលលោកតែងជួយបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនជួយដល់សង្គម តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។ លោកឧកញ៉ា ជាប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាខេត្តព្រះសីហនុ (FASMEC) និងជាអតីតប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។...
ឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស.ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន

ឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស.ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ប៉ៃលិន)៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយករោងចក្រ សហគ្រាសចំនួន៤ ផ្តល់ឱកាសការងារជិត១ពាន់កន្លែងដោយផ្ទាល់ដល់អតីពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារ។ វេទិកាការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រារព្ឋធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ក្រោមប្រធានបទ៖ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការដ៏មានប្រសិទ្ធភាព និងជាជម្រើសដ៏ប្រសើរ ដែលនាំយកឱកាសការងារក្នុងស្រុកសរុបរចំនួន ៨៦ ០១៧កន្លែងនៅទូទាំងប្រទេសជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ។ ឯកឧត្តមយឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ឱកាសការងារទាំងនេះបង្ហាញពីសញ្ញាវិជ្ជមានសម្រាប់បងប្អូនដែលម...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សននិងអត្ថន័យ ខ្មែរ ត្រូវតែខ្លាំង ក្នុងយុទ្ធនាការខ្មែរត្រូវតែខ្លាំង

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សននិងអត្ថន័យ ខ្មែរ ត្រូវតែខ្លាំង ក្នុងយុទ្ធនាការខ្មែរត្រូវតែខ្លាំង

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សននិងអត្ថន័យ ខ្មែរ ត្រូវតែខ្លាំង ក្នុងសិក្ខាសាលា យុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៉ីអូ ដោយមានការចូលរួមពីម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នអប់រំ ប្រមាណជា ៥០០ រូប។ ក្នុងឱកាសនៃយុទ្ធនាការ ខ្មែរត្រូវតែខ្លាំងនេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បាន ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពី កត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាល...
លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម»

លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម»

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រទី៦ ខែមករាឆ្នាំ២០២៦នេះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដែលរៀបចំឡើងដោយសមាគមបណ្តាញកសិករតេជោ សហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមសហគមន៍ចុងភៅកម្ពុជា ព្រមទាំងសមាជិក-សមាជិកាសមាគមបណ្តាញកសិករតេជោ ប្រមាណជាង ១០០ នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១-ផ្សព្វផ្សាយពីតួនាទី និងបេសកកម្មសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ទី២-ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី (ក្រុមហ៊ុនអ...