សម្តេចតេជោ ៖ឱ្យជំនួយការរៀបចំបញ្ជីជូនសម្ដេច ចំពោះបុរីណា រឹបអូសផ្ទះពីរដ្ឋ ដែលយឺតយ៉ាវក្នុងការបង់រំលស់ផ្ទះ
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់អ្នកឧកញ៉ា លី ហួរ សហការជាមួយម្ចាស់បុរី និងផ្នែកអចលនទ្រព្យពាក់ព័ន្ធធ្វើការដោះស្រាយចំពោះបញ្ហា ការយឺតយ៉ាវការបង់ប្រាក់សម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបន្តបង់រំលស់ទៀតបាន ហើយមិនត្រូវបានរឹបអូសផ្ទះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានឲ្យដឹងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ បានណែនាំឱ្យជំនួយការរៀបចំបញ្ជីជូនសម្ដេច ចំពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។ ជាមួយគ្នានេះសម្ដេច ក៏បានណែនាំឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិធីបង់រំលស់ផ្ទះ របស់ប្រជាពលរ...








