សម្តេចតេជោ ៖ បញ្ជាក់ថា កម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបណ្តេញចេញដូចមតិខ្លះលើកឡើងនោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ករណីកម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបណ្តេញចេញដូចអ្វីដែល មតិខ្លះលើកឡើងមុននោះទេ ប៉ុន្តែផ្ទុយទៅវិញថែទាំងជួយសម្រួលយកចិត្តទុកដាក់។
សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃ៨ មិថុនា ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ឆ្នាំង សម្តេចបានបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរ ធ្វើការនៅថៃដែលពីមុនខ្ញុំបានកង្វល់ ស្តីពីបក្សឆ្ពោះទៅមុខដែលលឺពាក្យថា មានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ។ តែពីម្សិលមិញ(ថ្ងៃ៧ មិថុនា) បានបញ្ជាក់មិនមានការដេញចេញទេ ថែមទាំងសម្រួលថែមទៀតផង»។
សម្តេចតេជោបានលើកឡើងថា នៅពេលទទួលបានព័ត៌មាននេះហើយ សម្តេចលែងព្រួយបារម្ភទៀតហើយ ចំពោះការបណ្តេញចេញពលករខ្មែរ កំពុងធ្វើការនៅថៃ។
សម្តេចបន្តថា «ខ្ញុំត្រូវតែឈឺឆ្អាលចំពោះរឿងនេះ ប្រសិនបើរឿងទាក់ទងនិងការបណ្តេញចេញ ឬបញ្...








