អ៊ុយក្រែន ត្រូវការសមាជិកភាព ជាមួយអង្គការ ណាតូនិងអឺរ៉ុបឲ្យបាននៅក្នុងឆ្នាំនេះ
ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកពិត ជានឹងត្រូវការសមាជិកភាព ជាមួយនឹងអង្គការនិងប្លុកធំទាំង២ គឺណាតូនិងអឺរ៉ុបឲ្យបាននៅក្នុងឆ្នាំនេះ។
យោងតាមការចេញ ផ្សាយរបស់ RT លោក Zelensky បានព្រមានថា ប្រសិនបើមិន អាចធ្វើបានជោគជ័យ ក្នុងពេលនោះទេ លោកខាងលិច នឹងបាត់បង់អ៊ុយក្រែនដំបូងគេ ហើយបន្ទាប់មកក៏បន្តបាត់បង់ ប្រទេសផ្សេងទៀត ដូចជាម៉ូដុលវ៉ា ប្រទេសហ្សកហ្ស៊ី និងប្រទេសបេឡារុស្ស ជាមិនខាន។
លោក Zelensky បានពោលបែបនេះថា ប្រទេសរុស្សីខ្លាចជាងគេគឺ អង្គការណាតូហើយរុស្សី ព្យាយាមលេបត្របាក់តែប្រទេសណា ដែលស្ថិតនៅខាងក្រៅ ដែនរង្វាន់ព្រំដែន ការពាររបស់ណាតូប៉ុណ្ណោះ ឬក៏នឹងបង្កជម្លោះនៅទីនោះឲ្យនៅជាប់គាំង ដូចជាទៅនឹង Transnistria ជាដើម។
លោក Zelensky ក៏បានពន្យល់ទៀតដែរថា គ្រប់ប្រទេសនៅអឺរ៉ុបទាំងអស់ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី គួរតែទទួលបានសិទ្...








