តុលាការឧទ្ធរណ៍ជម្រះបណ្តឹងឧទ្ធរណ៍បុរសពិរុទ្ធជនម្នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏ឃោរឃៅ -សម្លាប់មនុស្សមួយគ្រួសារ ហើយដុតបំផ្លាញផ្ទះ និង សាកសពចោលនៅខេត្តក្រចេះ
ភ្នំពេញ: បុរសពិរុទ្ធជនម្នាក់ ក្នុងចំណោម ៥នាក់ កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ គាត់ ជាប់ពាក់ព័ន្ធអំពើឃាតកម្មដ៏ឃោរឃៅ ដោយធ្វើសកម្មភាព សម្លាប់មនុស្ស មួយគ្រួសារ ដោយសាររឿងគំនុំ គុំគួន ហើយបានដុតបំផ្លាញសាកសព នឹង ផ្ទះចោល ដើម្បីបំបាត់ភស្តុតាង រួចរត់គេចខ្លួន ប្រព្រឹត្ត នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅ ភូមិប្អៀ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៨។
លោកស្រីចៅក្រម គឹម ដានី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ អ៉ីន សុខលី ភេទប្រុស អាយុ ៥៩ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
ចំណែកឯ បក្សពួក៤នាក់ទៀតមានឈ្មោះ ៖ ទី១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ, ទី២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទ...








