ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក សួស​ សុវត្ថិ​ ប្រធាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ហ្គូនម៉ាក់​ ប្រទេស​ជប៉ុន​ ​បានគោរពផ្ញើសារជូនពរ ឯកឧត្តម ហេង សួរ និងលោកជំទាវ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៣​

លោក សួស​ សុវត្ថិ​ ប្រធាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ហ្គូនម៉ាក់​ ប្រទេស​ជប៉ុន​ ​បានគោរពផ្ញើសារជូនពរ ឯកឧត្តម ហេង សួរ និងលោកជំទាវ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៣​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក សួស​ សុវត្ថិ​ ប្រធាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ហ្គូនម៉ាក់​ ប្រទេស​ជប៉ុន​ និង​ ជា​ប្រធាន​ក្រុម​ការងារ​បង្គោល​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្រុង​Oizumi ខេត្ត​ហ្គូនម៉ាក់​ ប្រទេស​ជប៉ុន​ បានផ្ញើសារគោរពជូនពរ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោកជំទាវ  ក្នុងឱកាស ឆ្នាំថ្មី ឆ្នាំសកល២០២៣​។ លោក សួស​ សុវត្ថិ​ បានគោរពផ្ញើសារថា ក្នុងនាមខ្ញុំប្រធាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ហ្គូនម៉ាក់​ ប្រទេស​ជប៉ុន​ និង​ ជា​ប្រធាន​ក្រុម​ការងារ​បង្គោល​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្រុង​Oizumi ខេត្ត​ហ្គូនម៉ាក់​ ប្រទេស​ជប៉ុន​  ព្រមទាំង​បុត្រី ក្នុង​ឱកាសអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០ ២៣​ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សូម​ឯកឧត្ដមនិងលោកជំទាវ​ និង​ក្រុមគ្រួសារ ទទួលបាននូវសុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា អាយុយឺនយូរ និង​ជោគជ័យ​គ្រប់...
ឧកញ៉ា​បណ្ឌិត​ អ៊ឹង​ ឃាង បានរំលឹកអតីតកាលដ៏ជូរចត់​កាល២០ឆ្នាំមុនធ្លាប់​មាន​អនុស្សាវរីយ៍កន្លែង​គ្រោះ​ថ្នាក់​អគ្គីភ័យ​ឆាបឆេះ​កាស៊ីណូ​ ហ្រ្គែន​ដាយអឺ​មុិន​ សុីធី​ ប៉ោយប៉ែត

ឧកញ៉ា​បណ្ឌិត​ អ៊ឹង​ ឃាង បានរំលឹកអតីតកាលដ៏ជូរចត់​កាល២០ឆ្នាំមុនធ្លាប់​មាន​អនុស្សាវរីយ៍កន្លែង​គ្រោះ​ថ្នាក់​អគ្គីភ័យ​ឆាបឆេះ​កាស៊ីណូ​ ហ្រ្គែន​ដាយអឺ​មុិន​ សុីធី​ ប៉ោយប៉ែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧកញ៉ា​បណ្ឌិត​ អ៊ឹង​ ឃាង ក្រុមហ៊ុន UNG KHEANG GROUP បានរំលឹកអតីតកាលដ៏ជូរចត់​កាល២០ឆ្នាំមុនដែលធ្លាប់​មាន​អនុស្សាវរីយ៍​​ជាច្រើន​នៅ​ទីនោះ​ហើយ​ក៏​ជា​កន្លែង​ដែល​លោក​​បាន​រៀនសូត្រ​ និង​លត់ដំ​កែប្រែ​គ្រប់​យ៉ាង​ផង​ដែរ​ ទម្រាំមកដល់ថ្ងៃនេះនឹងបានកាន់កាប់ជំនួញដ៏ធំនៅក្នុងដៃ ជាមួយ​កិត្តិយសនិងកេរ្តិ៍ឈ្មោះ​ក្នុងសង្គមជាតិ​។​​ ឧកញ៉ា​បណ្ឌិត​ អ៉ឹង​ ឃាង បានរំលឹកថា«​ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​និង​សោកស្ដាយ​បំផុត​ក្នុង​​គ្រោះ​ថ្នាក់​អគ្គីភ័យ​ឆាបឆេះ​កាស៊ីណូ​ ហ្រ្គែន​ដាយអឺ​មុិន​ សុីធី​ ប៉ោយប៉ែត​ ជា​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​មាន​អនុស្សាវរីយ៍​​ជាច្រើន​នៅ​ទីនោះ​ហើយ​ក៏​ជា​កន្លែង​ដែល​ខ្ញុំ​បាន​រៀនសូត្រ​ និង​លត់ដំ​កែប្រែ​គ្រប់​យ៉ាង​ផង​ដែរ​ ចូលរួម​រំលែក​ទុក្ខ​ពី​ខ្ញុំ​បាទ​ អតីត​ ក្មេង​បេីក​ទ្វារ​និង​យួរ​កាបូប​ ឆ្នាំ​២០០២ ពេល​វេលា​២០​​ឆ្នាំ​គត់​»។​  ...
ផ្តន្ទាទោសស្ត្រីតារាហាយសូ ដាក់គុក ២ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសឆបោក និង ចេញសែកស្អុយ ជាច្រើនលានដុល្លារ អាមេរិក

ផ្តន្ទាទោសស្ត្រីតារាហាយសូ ដាក់គុក ២ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសឆបោក និង ចេញសែកស្អុយ ជាច្រើនលានដុល្លារ អាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ ធ ២០២២ បានប្រកាសសាលក្រម និង សម្រេច ដាក់ពន្ធនាគារ ស្តី្រជាប់ចោទ។ ឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ និង បានបង្គាប់ឲ្យ ជនជាប់ចោទ ត្រូវសងប្រាក់ រាប់សិ បសែន ដុល្លារអាមេរិក ទៅកាន់ ភាគី ដើមបណ្ដឹង ម្នាក់ នៅក្នុងចំណោម ដើមបណ្ដឹង រដ្ឋប្បវេណី ជាច្រើននាក់ ដែលត្រូវបានឆបោក ដោយ ស្ត្រីជាប់ ចោទ រូបនេះ។ សវនាការប្រកាសសាលក្រមនេះ ត្រូវបានធ្វើដោយលោក ចៅក្រម រ័ត្ន ស៊ីថា ជាចៅក្រមជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង លឺម ប៊ុនហេង គីជា តំ ណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមឯកសាររបស់ តុលាការ បានឱ្យដឹងថា: នៅក្នុងក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ ចោទ ឈ្មោះ ពេជ្រ ស្រីមុំ អាយុ ៣៥ ឆ្នាំ ត្រូវបានជាប់ចោទពីបទ: «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ( ឬ ចេញសែកស្អុយ) និង ត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាល...
តុលាការកំពូលបើកសវនាការជំនុំជម្រះលើកបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទម្នាក់ អតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ជាប់ពាក់ព័ន្ធនឹងការប៉ុងប៉ងធ្វើឃាតព្រះរាជអាជ្ញារង លោក សាយ វាសនា

តុលាការកំពូលបើកសវនាការជំនុំជម្រះលើកបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទម្នាក់ អតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ជាប់ពាក់ព័ន្ធនឹងការប៉ុងប៉ងធ្វើឃាតព្រះរាជអាជ្ញារង លោក សាយ វាសនា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ២៨ខែ ធ្នូ ឆ្នាំ២០២២បានបើកសវនាការជំនុំជម្រះលើកបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទម្នាក់ ដែលជាអតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ  ជាប់ពាក់ព័ន្ធនឹងការប៉ុងប៉ងធ្វើឃាត ( ការប៉ុនប៉ងចាក់សម្លាប់) ព្រះរាជអាជ្ញារង នៃ អយ្យការអម សាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ដោយសាររឿងគំនុំគុំគួនគ្នា រវាងបុគ្គល និងបុគ្គល ប្រព្រឹត្ត នៅក្នុងបន្ទប់ « កែប »នៃភោជនីយដ្ឋានមួយ យីហោ «ជ្រោះពេជ្រចិន្តា»ស្ថិតក្នុងភូមិបល័្លង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  កាលពី ១៦ ខែ វិច្ឆិកា  ឆ្នាំ ២០២០ ។ លោកស្រីចៅក្រម សែម សក្តិកូឡា ជាចៅក្រមរបាយការណ៍ បានអានឯកសារ សំំណុំរឿងក្តីថា: ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ម៉ៅ ប៊ុនធូរ ភេទប្រុស អាយុ ៤៣ ឆ្នាំ (កើតឆ្នាំ ១៩៧៩) ជាអតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះឈ្មោះ សាយ វាសនា ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ: ព្រះរា...
តុលាការកំពូលជម្រះបណ្តឹងសារទុក្ខបុរសពិរុទ្ធជនម្នាក់ ជាប់ពាក់ព័ន្ធនឹងការវាយ សម្លាប់អតីតយោធិនចូលនិវត្តម្នាក់

តុលាការកំពូលជម្រះបណ្តឹងសារទុក្ខបុរសពិរុទ្ធជនម្នាក់ ជាប់ពាក់ព័ន្ធនឹងការវាយ សម្លាប់អតីតយោធិនចូលនិវត្តម្នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២៨ខែ ធ្នូ ឆ្នាំ ២០២២បានបើកសវនាការជំនុំជម្រះលើកបណ្តឹង សារទុក្ខ បុរសជាប់ចោទម្នាក់  ដែលត្រូវបាន តុលា ការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ  ជាប់ពាក់ព័ន្ធបទល្មើស ឃាតកម្ម គិតទុកជាមុន ដោយវាយសម្លាប់ បុរស វ័យចំណាស់ម្នាក់ ជាអតីតយោធិនចូលនិវត្តម្នាក់ប្រព្រឹត្ត នៅចំណុចផ្លូវ៥០២ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  កាលពីអំឡុងឆ្នាំ ២០២១ ។ លោកស្រី គិម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ  វុន ឡៃហៀក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់  រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ រុង រឿង ភេទប្រុស អាយុ៥៩ឆ្នាំ ជាអតីតជាយោធិនចូលនិវត្ត  រស់នៅភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នៅក្នុងសំណុំរឿងក្តីនេះ  ...
កិច្ចសម្ភាសន៍ រវាង លោក ហៃ ស៊ីណា និង​ លោកសាស្រ្តាចារ្យ ជ័យ សំណាង

កិច្ចសម្ភាសន៍ រវាង លោក ហៃ ស៊ីណា និង​ លោកសាស្រ្តាចារ្យ ជ័យ សំណាង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: កិច្ចសម្ភាសន៍ រវាង លោក ហៃ ស៊ីណា និង​ លោកសាស្រ្តាចារ្យ ជ័យ សំណាង ប្រធានបទ សាកលវិទ្យាល័យ​អន្តរជាតិ​បើកឱកាសឲ្យសិស្សប្រលងជាប់និងធ្លាក់អាចចូលសិក្សាបាន​ឆ្នាំសិក្សាថ្មីនេះ https://youtu.be/LwcRd6n-bUY    
កងរាជអាវុធហត្ថចាប់ខ្លួនបុរសសង្ស័យម្នាក់បព្ជូានខ្លួនទៅតុលាការចាត់ការជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ចំនួន ១២ម៉ឺនដុល្លារ

កងរាជអាវុធហត្ថចាប់ខ្លួនបុរសសង្ស័យម្នាក់បព្ជូានខ្លួនទៅតុលាការចាត់ការជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ចំនួន ១២ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ពាណិជ្ជករសង្ស័យម្នាក់ កាលពីព្រឹក ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២នេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន និង បញ្ជូនខ្លួនគាត់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ ពាក់ព័ន្ធនឹងការ ចេញសែកស្អុយ ចំនួន ១២ ម៉ឺន ដុល្លារ អា មេ រិ ក អោយទៅ ភាគីដើមបណ្តឹង ដែលជាម្ចាស់បំណុល ដើម្បីទូទាត់ ប្រាក់ជំពាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២២ ។ សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ រូបនេះ មាន ឈ្មោះ ជុំ សាវឿន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជាពាណិជ្ជករ ស្នាក់នៅ ផ្ទះ លេខ ៦៩ ផ្លូវ E បុរី ឈូក វ៉ា ១ សង្កាត់ ក្រាំងធ្នង់ ខណ្ឌ ព្រែក ព្នៅ។ ចំណែកជនរងគ្រោះមានឈ្មោះ ជុំ វន ភេទ ប្រុស ជា ថៅកែ ការ៉ាស់ ជួសជុល រថយន្ត មានទីលំនៅ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថ...
លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានឧបត្ថម្ភដល់ កីឡាករ​ ធឿន​ ធារ៉ា​ ចំនូន ៣០០ដុល្លារអាមេរិក  និង ​កីឡាករ​ ហ៊ុន​ កន​ ចំនួន ១០០ដុល្លារ

លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានឧបត្ថម្ភដល់ កីឡាករ​ ធឿន​ ធារ៉ា​ ចំនូន ៣០០ដុល្លារអាមេរិក  និង ​កីឡាករ​ ហ៊ុន​ កន​ ចំនួន ១០០ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិ ទ្ធិភាព ភីអិលស៊ី បានប្រកាស​ឧបត្ថម្ភដល់ កីឡាករ​ ធឿន​ ធារ៉ា​ ចំនូន ៣០០ដុល្លារអាមេរិក  ដែល​បាន​ផ្តួល​កីឡាករ​ថៃ​ឱ្យចុះ​ចាញ់​នៅ​ទឹក​ទី​1 ដោយ​ពេទ្យ​​ បញ្ឈប់​ ដេីម្បី​ទទួល​បាន​ពាន​រង្វាន់​ស្តេច​ថៃ​ ជា​ប្រវត្តិសាស្រ្ត​ពីប្រទេស​ថៃ​  និងបានឧបត្ថម្ភដល់ ​កីឡាករ​ ហ៊ុន​ កន​ ចំនួន ១០០ដុល្លារផងដែរ។​​ លោកឧកញ៉ា ហេង បូរិន បានមានប្រសាសន៍​​បញ្ជាក់ថា «ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ផង​ចំពោះ​កីឡាករ​ ធឿន​ ធារ៉ា​ ដែល​បាន​ផ្តួល​កីឡាករ​ថៃ​ឱ្យចុះ​ចាញ់​នៅ​ទឹក​ទី​1ដោយ​ពេទ្យ​​ បញ្ឈប់​ ដេីម្បី​ទទួល​បាន​ពាន​រង្វាន់​ស្តេច​ថៃ​ ជា​ប្រវត្តិសាស្រ្ត​ពីប្រទេស​ថៃ​  ថវិកា​នេះ​ខ្ញុំ​នឹង​វេ​ទៅ​លោក​គ្រូ​ Sorn Elit ស៊ន អេលីត​ ដេីម្បី​ឱ្យគាត់​ជួយ​យក​ថវិកា​នេះ​ជូន​ដល់​កីឡាករ​យើង​ទាំង​ពីរ​ផង ខ្មែរ​ ស្រលាញ់​ខ្មែរ​»។ លោកឧកញ៉ា ហេង...
តុលាការសម្រេច​​ឃុំខ្លួនស្រ្តីថៃម្នាក់ ជាប់បពាក់ព័ន្ធនឹងការ លួចផ្ទេរប្រាក់ជាង ៧ លានបាតចេញពីក្រុមហ៊ុន ទៅគណនីធនាគាររបស់ខ្លួន

តុលាការសម្រេច​​ឃុំខ្លួនស្រ្តីថៃម្នាក់ ជាប់បពាក់ព័ន្ធនឹងការ លួចផ្ទេរប្រាក់ជាង ៧ លានបាតចេញពីក្រុមហ៊ុន ទៅគណនីធនាគាររបស់ខ្លួន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្រ្តីជនជាតិថៃសង្ស័យ ម្នាក់ ដែលជាបុគ្គលិកកាស៊ីណូនៅប៉ោយប៉ែត កាលពីថ្ងៃទី ២៧ ខែ ធ្នូ ២០២២ នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទប្រកាន់ ពីបទ: រំលោភលើទំនុកចិត្ត ជាប់ពាក់ព័ន្ធនឹងការ លួចផ្ទេរប្រាក់ចេញពីក្រុមហ៊ុន ចំនួន៧,៤៧៧,២៤៤បាត ( ជាង៧លានបាត) ទៅកាន់គណនីធនាគាររបស់ខ្លួន ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ ផាលេសផ្តាស់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ កុងចៃ ឡាក់សាម៉ី ហៅលុកម៉ី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ ជាបុគ្គលិកកាស៊ីណូ ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ប៉េង រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាតំណាងក្រុមហ៊ុនកាស៊ីណូ មានទីលំនៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនត្រូវ...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»បានរៀបចំកិច្ចប្រជុំ បូកសរុបសកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២២

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»បានរៀបចំកិច្ចប្រជុំ បូកសរុបសកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ​បានរៀបចំកិច្ចប្រជុំ បូកសរុបសកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា លោក លោកស្រី អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។ ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានអង្គប្រជុំ បានធ្វើបច្ចុប្បន្នការងារមួយចំនួនរបស់អគ្គនាយកដ្ឋានបានរៀបចំ និងកំពុងរៀបចំ តាមនីតិវិធី ដើម្បីសម្រេចបានគោលដៅ។ លោក​​ ក៏បានផ្ដល់អនុសាសន៍បន្ថែមដល់ម លោក ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី សូមបំពេញការងា...