សង្គម និងកម្សាន្ត
លោក វ៉ិត ធារិទ្ធិ ម្ចាស់កសិដ្ឋានផលិតពូជត្រី ៧មករា ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ: លោក វ៉ិត ធារិទ្ធិ ម្ចាស់កសិដ្ឋានផលិតពូជត្រី ៧មករា ព្រមទាំងក្រុមគ្រួសារ សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលបានទទួលជោគជ័ យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអា ស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រ ធាន, កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធ ផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។
ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេច តេជោ ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណា...
ថៅកែក្រុមហ៊ុន វរៈប៊ុន ថាំ “ខំអភិវឌ្ឍន៍នៅកោះស្ដេច សង់ផ្ទះលើសមុទ្រនិងសង់កំពង់ផែថ្ម ប៉ុន្តែគ្មានច្បាប់អនុញ្ញាត”
កោះកុង៖ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស មួយរយៈបាននិងកំពុងសម្ងំធ្វើរីសត រួចសាងសង់ជាបឹងកាឡូនៅលើកោះស្ដេច ហើយបានសង់កំពង់ផែថ្មបានច្រើនភាគរយហើយ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តចុះផ្អាកសកម្មភាព ដោយសារតែមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ។
ក្រុមពលរដ្ឋនៅទីនោះបាននិយាយថា ការអភិវឌ្ឍន៍របស់ក្នុងក្រុមហ៊ុន និងអ្នកមានលុយដែលមានងារជាឧកញ៉ាគឺជារឿងល្អសម្រាប់ប្រទេសជាតិ ប៉ុន្តែត្រូវគោរពច្បាប់ផង មិនមែនធ្វើហើយទាំងបំពានច្បាប់នោះទេ។
កន្លងមកមានពលរដ្ឋនិងអ្នករកស៊ីទីនោះបានដាក់ការសង្ស័យថា ហេតុអ្វីការអភិវឌ្ឍន៍របស់លោកឧកញ៉ា សួរ វីរៈ ប៉ុណ្ណឹងដែរ មិនមានច្បាប់ ឬមួយលោកអាងមានអំណាចអាចធ្វើអ្វីបានតាមអំពើចិត្ត។
ប្រជាពលរដ្ឋបានស្នើឲ្យ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ប៊ូថង និងអាជ្ញាធរខេត្តគួរតែចាត់វិធានការ ដើម្បីកុំឲ្យបញ្ហានៃការវិនិយោគនេះក្លាយជាមេរៀនឬទម្លាប់មិនល្អសម្រាប់សង្គជាតិ និងអ្នកផ្សេងទៀត។
ជុំវិ...
សម្ដេចតេជោ ហ៊ុន សែន និង មេដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង ទស្សនាពិព័ណ៌ផលិតផលស្នាដៃអាស៊ាន
ភ្នំពេញ៖ បន្ទាប់ពី ពិធីទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញដល់ របស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួចមក សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន រួមនឹងមេដឹកនាំអាស៊ាន នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញ ចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីបើកជាផ្លូវការ នៃការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ក្រៅពីបណ្ដាមេដឹកនាំអាស៊ានទាំងអស់ គឺមានការអញ្ជើញចូលរួម ពីអគ្គលេខាធិការអាស៊ាន មន្ត្រីប្រតិភូបណ្ដារប្រទេសនានា រួមនឹងអ្នកកាសែតជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ។
បន្ទាប់ពី ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១រួចមក មេដឹកនាំអាស៊ាន និងប្រតិភូពីបណ្ដារប្រទេសនានា ក៏បាន អញ្ជើញទស្សនាការតាំងពិព័ណ៌ផលិតផលស្នាដៃ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន
ភ្នំពេញ: នៅវិមានសន្តិភាព នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានា ធិបតី នៃប្រទេសហ្វីលីពីន ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ -៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ បានឲ្យដឹងពីលទ្ធផលនៅក្រោយជំនួបនេះថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីហ្វីលី ពីន បានពិភាក្សាគ្នាលើបញ្ហាអាស៊ាន ធ្វើយ៉ាងណា រក្សាឲ្យបាននូវសាមគ្គីភាពនិងមជ្ឈភាព អាស៊ាន។
ក្នុងនេះដែរ ប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍, កសិកម្ម, ការនាំអង្ករចេញទៅប្រទេសហ្វីលីពីន, វិស័យព័ត៌មានវិទ្យា, ឡូជីស្ទីក និ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយជាមួយ នាយករដ្ឋមន្ត្រីឡាវ
ភ្នំពេញ: បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី នៃប្រទេសហ្វីលីពីនហើយនោះនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ជាបន្តទៀត។
នៅក្នុងនេះ សម្ដេចតេជោ និងលោក វិផាវ៉ាន់ បានពិភាក្សាគ្នាលើ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងលើបញ្ហាអាស៊ានផង ។
ក្នុងនេះ សម្ដេចតេជោ និងលោក វិផាវ៉ាន់ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ហើយបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ថាមពល និងការតភ្ជាប់ ដែលជាកត្តាជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងអាស៊ាន សម្ដេចតេជោ និងលោក វិផាវ៉ាន់ បានឯកភាពគ្នាថា នឹងបន្តស...
អ្នកឧកញ៉ា គិត ម៉េង បានស្នើអាស៊ានត្រូវបញ្ចេញសំលេងអន្តរាគមន៍ឱ្យបញ្ចប់ជាបន្ទាន់នូវជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី រួចចាប់ផ្តើមចចារដោយសន្តិវិធី និងតាមរយៈការទូត
ភ្នំពេញ: នៅក្នុងកិច្ចប្រនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពា ណិជ្ជកម្ពុជាបានលើកបង្ហាញនូវបញ្ហាមួយចំនួនដែលនាំការគំរាមកំហែងសម្រាប់ការធ្វើធុរកិច្ច។
បញ្ហាទាំងនោះ មានដូចជាសង្គ្រាមនៅអ៊ុយក្រែន, ការប្រែប្រួលអាកាសធាតុ, ការរាតត្បាតនៃជំងឺឆ្លង, វិបត្តិសេដ្ឋកិច្ចសកល, កំណើនអតិផរណា,បញ្ហារបស់មី យ៉ាន់ម៉ា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាដើម។
ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាន់យកនូវជំហរមជ្ឈភាពរបស់អាស៊ាន និងអាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានស្នើអាស៊ានត្រូវបញ្ចេញសំលេងអន្តរាគមន៍ឱ្យបញ្ចប់ជាបន្ទាន់នូវជម្លោះរវាងអ៊ុយក្រែន និងរុស្ស៉ី និងអនុញ្ញាតឱ្យមានការចាប់ផ្តើមចចារដោយសន្តិវិធី និងតាមរយៈការទូត។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានស្នើអាស៊ានត្រូវតែបន្តធ្វើជាចំណុចស...
សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន
ភ្នំពេញ: បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអន្តរសភាអាស៊ានហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀតនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះបានអញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន។
សូមជំរាបថា យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្មដ៏មានសក្តានុពល។
យុវជនក្នុងតំបន់អាស៊ានអាយុចន្លោះពី១៥ ទៅ៣៤ឆ្នាំ មានចំនួនប្រមាណ ២១៣លាននាក់ ហើយមានការរំពឹងថា ចំនួនយុវជនអាចកើនដល់ ២២០លាននាក់នៅឆ្នាំ២០៣៨។
អាស៊ាន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាព របស់យុវជន តាមរយៈការដាក់ចេញនូវគោលនយោបាយនានាគាំទ្រដល់ការអប់រំ និងផ្តល់បណ្តុះបណ្តាលជំនាញផ្សេងៗ ជាពិសេសការអប់រំផ្នែកឌីជីថល ដើម្បីឱ្យសង្គមមានការអភិវឌ្ឍរីកចម្រើន៕...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានទទួលជួបពិភាក្សាការងារជាមួយ លោក ប្រាយុទ្ធ ចាន់ អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០- ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាលើប្រធានបទមួយចំនួនដូចជាបញ្ហាអាស៊ាន ការអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យអប់រំ វិស័យទេសចរណ៍ ពាណិជ្ជកម្ម សន្តិសុខ ការប្រែប្រួលអាកាសធាតុ និងសំណល់រឹងក្នុងសមុទ្រ ការតភ្ជាប់ និងពិភាក្សាពីបញ្ហានៃការដោះមីនជាដើម។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នានៅក្នុងការរក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន និងបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស សំដៅកសាងធនធានមនុស្សដើម្បីច...
សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយអន្តរសភាអាស៊ាន
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន នៅវេលាម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះបាន អញ្ជើញចូលរួមប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា-AIPA) ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំនេះសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេសសមាជិកអាយប៉ា ចូលរួមកិច្ចប្រជុំទល់មុខជាមួយមេដឹកនាំអាស៊ាន។
កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅ រាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត។
ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ាន គឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយច...
