ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ប្រជាពលរដ្ឋស្រុកកំពង់ត្របែកសំណូមពរដល់សម្តេចតេជោ ពិនិត្យទៅលើក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ យកលុយពីប្រជាពលរដ្ឋលក់ សត្វ គោ និង ក្របី

ប្រជាពលរដ្ឋស្រុកកំពង់ត្របែកសំណូមពរដល់សម្តេចតេជោ ពិនិត្យទៅលើក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ យកលុយពីប្រជាពលរដ្ឋលក់ សត្វ គោ និង ក្របី

សង្គម និងកម្សាន្ត
ប្រជាពលរដ្ឋស្រុកកំពង់ត្របែកសំណូមពរដល់សម្តេចតេជោ ពិនិត្យទៅលើក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ យកលុយពីប្រជាពលរដ្ឋលក់ សត្វ គោ និង ក្របី ភ្នំពេញៈ ប្រជាពលរដ្ឋររស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រួតពិនិត្យទៅលើក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ យកលុយពីប្រជាពលរដ្ឋដែលលក់ សត្វ គោ និង ក្របី (ចិញ្ចឹម ដោយ ខ្លួនឯង ) ទៅ អោយឈ្មួញវៀតណាម ដោយតម្រូវអោយបង់លុយឲ្យទៅក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ ទើបអាចនាំគោចេញទៅលក់នៅវៀតណាមបាន។ ប្រជាពលរដ្ឋលក់គោក្របីឆ្លងដែនទៅ ប្រទេសវៀតណា តាមច្រកទ្វារព្រុំដែន កម្ពុជា វៀតណាម ស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអោយដឹងថា ក្រុមហ៊ុន លោក ជឹម សុខ ហែកក្រដាស យក ថ្លៃសេវា មានតម្លៃខ្ពស់ គោឬក្របីមួយក្បាល តម្លៃ ១០មុឺនរៀលមិនថាតូចមិនថាធំ នោះទេ ពលរដ្ឋថា តម្លៃនេះ វាលេីសនិងគោលការ របស់ក្រសួង ដែលធ្វេីឲ្យប៉ះពាល់ដល់ជីវ...
មន្រ្តីជំនាញ ក.ប.ប.ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតបាននៅលើទីផ្សារ

មន្រ្តីជំនាញ ក.ប.ប.ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតបាននៅលើទីផ្សារ

សង្គម និងកម្សាន្ត
ទំនិញមិនមានអនុលោមភាពប្រមាណ ៣០គីឡូក្រាមត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតបាននៅលើទីផ្សារ ចំណីអាហារ ឬម្ហូបអាហារគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សទទួលទានដើម្បីទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ។ លើសពីនេះទៅទៀតនោះ ទំនិញគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារគឺសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់បម្រើនូវសេចក្ដីត្រូវការរបស់មនុស្សក្នុងការប្រើប្រាស់ប្រចាំថ្ងៃក្រៅពីម្ហូបអាហារ ជាពិសេសកំឡុងពេលដាក់បិណ្យ និងមុនភ្ជុំបិណ្យ ប្រជាពលរដ្ឋយើងត្រូវការជាចាំបាច់។ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. បានបន្តរកឃើញ និងដកហូតនូវទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព គឺខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ក៏ដូចជាផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទូទៅចំនួន ៣៥.៥គីឡូក្រាម និងព្រមទាំងធ្វើការពិន័យដល់ម្ចាស់ទំនិញទៅតាមនីតិវិធីផងដែរ។ គួរបញ្ជាក់ថា ការរកឃើញ និងកដហូតបាននូវទំនិញមិនមានអនុលោមភាពនេះ គឺធ្វើឡ...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើជាសហដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ។ ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានចេញសេចក្ដីប្រកាសព័ត៌មានរួម ឱ្យដឹងថាកិច្ចប្រជុំបានដំណើរការក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព ភាតរភាព និងយោគយល់គ្នាទៅវិញទៅមក។ ភាគីទាំងពីរទទួលស្គាល់នូវសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងមានឆន្ទៈក្នុងការរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំបានផ្តល់តម្លៃខ្ពស់ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកិច្ចសហប្រតិបត្តិការ...
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈខេត្តក្រចេះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើដែលក្រុមឈ្មួញយកមកទម្លាក់ទុកនៅកណ្តាលផ្លូវ

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈខេត្តក្រចេះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើដែលក្រុមឈ្មួញយកមកទម្លាក់ទុកនៅកណ្តាលផ្លូវ

សង្គម និងកម្សាន្ត
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈខេត្តក្រចេះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើដែលក្រុមឈ្មួញយកមកទម្លាក់ទុកនៅកណ្តាលផ្លូវ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈនៅថ្ងៃទី 16 ខែកញ្ញាឆ្នាំ 2022 វេលាម៉ោង9:35នេះបានចុះបង្ក្រាបបទល្មើសផលអនុផលព្រៃឈើដែលក្រុមឈ្មួញយកមកទម្លាក់ចោលនៅចំណុចភូមិវឌ្ឍនៈឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ។ ការចុះបង្ក្រាបនេះដែរដកហូតបាន(ឈើសាក្រមឃ្លុំ)ដែលជាប្រភេទឈើលេខ 1ចំនួន 32           ដុំសរុបធម្មស្មើនឹង2 ទៅ 3  ម៉ែត្យគីប។ រីឯវត្ថុតាងខាងលើត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់វឌ្ឍនៈយកទៅរក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីបន្ត។ ចំពោះចំណាត់ការបង្ក្រាបនេះដែរពលរដ្ឋរស់នៅឃុំវឌ្ឍនៈមានការត្រេកអរជាខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីរដ្ឋបាលព្រៃឈើឃុំវឌ្ឍនៈ។ជាចុងក្រោយពលរដ្ឋស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើខេត្តក្រចេះបន្តការបង្ក្រាបឲ្យបានម៉ីងម៉ាត់បំផុតចំពោះបទល្មើស...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ UIKU Kocaefeជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ UIKU Kocaefeជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា

សង្គម និងកម្សាន្ត
(ភ្នំណេញ)​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។ នារសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី បានពិភាក្សា និងផ្លាស់ប្ដូរយោប់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងតួកគី ជាពិសេសរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី និងបានពិភាក្សាអំពីព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមួយចំនួនទៀត។ សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូត និងបានថ្លែងអំណរគុណរដ្ឋាភិបាលតួកគី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជា ជ...
លោក កែវ បាភ្នំប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជននិងជារដ្ឋមន្ត្រីបានសរសេរ សៀវភៅមួយក្បាលដែលមានចំនួន ៦០១ទំព័រ

លោក កែវ បាភ្នំប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជននិងជារដ្ឋមន្ត្រីបានសរសេរ សៀវភៅមួយក្បាលដែលមានចំនួន ៦០១ទំព័រ

សង្គម និងកម្សាន្ត
ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវ មួយចំនួនដែលមនុស្សភាគច្រើនមិនបាន ដឹង។ លោកកែវ បាភ្នំប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជននិងជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរ សៀវភៅមួយក្បាលដែលមានចំនួន ៦០១ទំព័រ។ សៀវភៅនេះបានបញ្ចេញនូវរឿង សម្ងាត់ប្រមាណ៧០ទៅ៨០ភាគរយដែល មនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំ យល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនា ពេលនេះ។ ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន៥មុឺនច្បាប់និង ចាត់ចែងឱ្យមានការបកប្រែជាភាសា អង់គ្លេសដើម្បីឱយមិត្តភក្តិរបរទេសបាន ផងដែរ។ ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ៕...
ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៣០គីឡូក្រាមត្រូវបានដកហូត

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៣០គីឡូក្រាមត្រូវបានដកហូត

សង្គម និងកម្សាន្ត
ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៣០គីឡូក្រាមត្រូវបានដកហូត នាថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តកំពត ខេត្តព្រះវិហារ ខេត្តកណ្ដាល ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងរាជធានីភ្នំពេញ បានបន្តស្វែងរកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទមុនពេលបុណ្យភ្ជុំបិណ្ឌ ក៏ដូចកំឡុងពេលដាក់បិណ្ឌ ដោយស្រាវជ្រាវរកសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ គោលបំណងគឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ក្នុងកំឡុងពេលដាក់បិណ្ឌ និងមុនភ្ជុំបិណ្ឌក៏ដូចជាបរិភោគផងដែរ។ យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៣៩.៨៤គីឡូក្រាម ដោយពិន័យអន្តរការណ៍ទៅ...
លោក វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II)

លោក វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II)

សង្គម និងកម្សាន្ត
នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតរដ្ឋមន្ត្រី អ៉ិត សំហេង បានដឹកនាំគណៈប្រតិភូរបស់ក្រសួង ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបាន សោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា។...
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង១៧៥គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើតដោយគិតថ្លៃចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នាឱកាសបុណ្យភ្ជ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង១៧៥គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើតដោយគិតថ្លៃចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នាឱកាសបុណ្យភ្ជ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចុះពិនិត្យសមិទ្ធផលនៅក្នុងក្រុងព្រះសីហនុ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចុះពិនិត្យសមិទ្ធផលនៅក្នុងក្រុងព្រះសីហនុ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន៥.០០០ម៉ែត្រគីប មុននឹងបន្តអញ្ជើញទៅពិនិត្យការដា្ឋន​សាង​សង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅតំបន់ចុងឆ្នេរអូរឈើទាល ដែល​មានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន​២០.០០០​ម៉ែត្រគីប។ រោងចក្រប្រព្រឹត្តិកម្មនេះ នឹងចម្រោះ ឬធ្វើប្រព្រឹត្តិកម្មទឹកពីកខ្វក់ ឬមាន​ជាតិពុលឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុនបញ្ចេញទៅ​ក្នុងសមុទ្រដើម្បីធ្វើឱ្យឆ្នេរសមុទ្រក្លាយជាឆ្នេរស្...