ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សាខា ក.ប.ប. ខេត្តបាត់ដំបង នាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ នៅក្នុងកម្មវិធីបុណ្យអុំទូក

សាខា ក.ប.ប. ខេត្តបាត់ដំបង នាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ នៅក្នុងកម្មវិធីបុណ្យអុំទូក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បាត់ដំបង)៖ ដោយទទួលបានការណែនាំពី លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តបាត់ដំបង បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញវេចខ្ចប់ស្រេច ជាពិសេសទំនិញឧបភោគបរិភោគ ដែលបាននិងកំពុងដាក់តាំងលក់នៅក្នុងឱកាសកម្មវិធីបុណ្យអុំទូក នៅទីរួមខេត្តបាត់ដំបង។ ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានចុះយកសំណាកគំរូណែមសាច់ត្រី គ្រឿងសមុទ្រ បង្កង សរសៃគុយទាវ មី និងប្រហិតចម្រុះសរុបចំនួន ១៩គំរូ មកធ្វើតេស្តបឋម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់នានា ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលកំពុងដើរលេងកម្សាន្ត។ យោងតាមលទ្ធផលត្រួតពិនិត្យយ៉ាងហ្មត់ចត់ មន្ត្រីយើងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ណាមួយលើសំណាកគំរូទាំងនោះឡើយ៕...
មន្ត្រី ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករម្ហូបអាហារដាក់លក់ទំនិញមិនមានអនុលោមភាព

មន្ត្រី ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករម្ហូបអាហារដាក់លក់ទំនិញមិនមានអនុលោមភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(តាកែវ/កំពង់ធំ)៖ ទំនិញវេចខ្ចប់ស្រេច ទំនិញឧបភោគបរិភោគ និងភេសជ្ជៈ ជាច្រើនមុខត្រូវបានមន្ត្រីជំនាញ ក.ប.ប. ធ្វើការត្រួតពិនិត្យ និងធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់នានាដែលនាំឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ស្ថិតក្នុងទីផ្សារសំខាន់ៗនៃខេត្តខាងលើនេះ។ យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ មន្ត្រីយើងពុំបានរកឃើញទំនិញមានសារធាតុគីមីដាក់តាំងលក់នោះទេ យ៉ាងណាមិញ បានរកឃើញទំនិញចម្រុះមិនមានអនុលោមភាពសរុបចំនួន ២១គីឡូក្រាម។ ទំនិញទាំងនោះត្រូវបានមន្ត្រីយើងដកហូត និងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលតាំងលក់ទំនិញមិនមានអនុលោមភាព ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។...
កម្លាំងប្រដាប់អាវុធខេត្តតាកែវបួននាក់ កាងបទល្មើសនេសាទខុសច្បាប់នៅព្រំដែនវៀតណាម ប្រមូលលុយរាប់រយលាន

កម្លាំងប្រដាប់អាវុធខេត្តតាកែវបួននាក់ កាងបទល្មើសនេសាទខុសច្បាប់នៅព្រំដែនវៀតណាម ប្រមូលលុយរាប់រយលាន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
តាកែវ៖ កងកម្លាំងប្រដាប់អាវុធបួននាក់ កំពុងកាងបទល្មើសនេសាទខុសច្បាប់នៅតាមព្រំដែនទឹកកម្ពុជា-វៀតណាម ដោយតម្រូវឲ្យបង់ប្រាក់ដើម្បីចូលនេសាទដោយប្រើឧប្បករណ៍ហាមឃាត់ក្នុងតំបន់អភិរក្សនារដូវបិទនេសាទនេះ។ ក្រុមមន្ត្រីកងរាជអាវុធហត្ថ ដែលកាងបទល្មើសនេសាទនេះ ត្រូវបានប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា មានឈ្មោះ បូ និងឈ្មោះ ម៉េង មិនស្គាល់អង្គភាព, ឈ្មោះ សុខ លេះ ជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តតាកែវ និងឈ្មោះ រឹម មេបញ្ជាការនគរបាលការពារព្រំដែន កងអនុសេនាតូចទី១។ ប្រជាពលរដ្ឋ បានបញ្ជាក់ថា មន្ត្រីទាំងបួននាក់ចេញមុខកាងដាច់សម្រាប់ប្រជានេសាទ ដែលបង់លុយឲ្យពួកខ្លួនតាមកំណត់។ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ក្រុមអ្នកសារព័ត៌មាន បានចុះទៅព្រំដែនជាប់ប្រទេសវៀតណាម គឺស្រុកកោះអណ្តែត, ស្រុកបូរីជលសារ និងស្រុកអង្គរបូរី ក្នុងភូមិសាស្ត្រខេត្តតាកែវ សង្កេតឃើញមានបទល្មើសនេសាទយ៉ាងច្រើនមានទាំងជនជាតិវៀតណាមផងដែរ ដែលចូលមកនេសាទក្នុងដែនទឹករបស់កម្ពុជា។ ប្រជ...
មន្ត្រីស៊ើបអង្កេត ក.ប.ប.បន្តវិធានការលើស្ថានីយ ដេប៉ូ ប្រេងឥន្ធនៈប្រកបអាជីវកម្មមិនសុចរិតចំពោះអ្នកប្រើប្រាស់ បានមន្ត្រីជំនាញពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

មន្ត្រីស៊ើបអង្កេត ក.ប.ប.បន្តវិធានការលើស្ថានីយ ដេប៉ូ ប្រេងឥន្ធនៈប្រកបអាជីវកម្មមិនសុចរិតចំពោះអ្នកប្រើប្រាស់ បានមន្ត្រីជំនាញពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ធំ)៖ស្ថិតក្នុងភូមិសាស្ត្រស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ស្ថាននីយ ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងត្រូវបានមន្ត្រី ក.ប.ប.ប្រចាំនៅខេត្តខាងលើធ្វើការត្រួតពិនិត្យដោយបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន២ ប្រកបអាជីវកម្មមិនស្មោះត្រង់តាមរយៈការព្យាយាមកេងបន្លំពីអ្នកប្រើប្រាស់។ ដេប៉ូប្រេងឥន្ធនៈទាំងពីរត្រូវបានមន្ត្រីជំនាញពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងបានឱ្យធ្វើកិច្ចសន្យាកែ តម្រូវភ្លាមៗ។...
នគរបាលខេត្តបាត់ដំបង ចាប់ខ្លួនកូនប្រធានភូមិគោករកា ស្រុកគាស់ក្រឡ ពាក់ព័ន្ធគ្រឿងញៀន

នគរបាលខេត្តបាត់ដំបង ចាប់ខ្លួនកូនប្រធានភូមិគោករកា ស្រុកគាស់ក្រឡ ពាក់ព័ន្ធគ្រឿងញៀន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បាត់ដំបង៖ នគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសម្នាក់ ជាកូនប្រសាររបស់លោកប្រធានភូមិគោករកា ឃុំដូនបា ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់។ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៀន រិទ្ទ តែនគរបាលសរសេរថា ឈ្មោះ សៀន ចាន់ ត្រូវបានចាប់ខ្លួននៅចំណុចព្រៃទង ភូមិគោករកា ឃុំដូនបា ស្រុកគាស់​ក្រឡ ខេត្តបាត់ដំបង​ ដោយអនុវត្តតាមយោបល់ដឹកនាំ​របស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​។ របាយការណ៍បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា «លោកវរសេ​នីយ៍ឯក​ ប៉ាង​ ហៀង​ អធិការនគ​រ​បាលស្រុកគាស់ក្រឡ​ បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿង​ញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សា​ទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករ​ណី ក្នុងបទល្មើស...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានរៀបចំពិធីជួយសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចាស់ព្រឹទ្ធាចារ្យ គណ:កម្មការ អាចារ្យវត្ត

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានរៀបចំពិធីជួយសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចាស់ព្រឹទ្ធាចារ្យ គណ:កម្មការ អាចារ្យវត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឃុំទងត្រឡាច:លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាចនៅព្រឹកថ្ងៃអាទិត្យ ០២ខែតុលា ឆ្នាំ២០២២នេះបានរៀបចំពិធីជួយសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងចាស់ព្រឹទ្ធាចារ្យ គណ:កម្មការ អាចារ្យវត្ត។ ពិធីនេះត្រូវបានលោកឧកញ៉ាបញ្ជាក់ថា គឺក្នុងគោលបំណងពង្រីកចលនាសិទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងសលាឃុំទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរខេត្តកំពង់ចាម។ http://freshnewsasia.com/index.php/en/localnews/259426-2022-10-03-05-47-02.html ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ មេឃុំ ក្រុមប្រឹក្សាឃុំ និងក្រុមយុវជនសកម្មរបស់គណៈបក្សប្រជាជនកម្ពុជា ឃុំទងត្រឡាច។ លោកឧកញ៉ា ឡូវ ហ៊ឺង បានរំលេចអំពីដំណើរដ៏វែងឆ្ងាយ នៃការសម្រេចបាននូវភាពជោគជ័យ ដ៏ធំធេងនេះគឺពិតជាកើតឡើងដោយសារយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តឈរលើស្មារតីទទួ...
ពលរដ្ឋខ្មែររៀបចំកម្មវិធីអកអំបុកភូមិខ្ញុំយ៉ាងគក្រើកនៅខេត្តKanagawa ប្រទេសជប៉ុន

ពលរដ្ឋខ្មែររៀបចំកម្មវិធីអកអំបុកភូមិខ្ញុំយ៉ាងគក្រើកនៅខេត្តKanagawa ប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តូក្យូ៖ស្ទើរតែមិនជឿទោះបីជាមិននៅទឹកដីកំណើតក៏ពិតមែន ប៉ុន្តែពលរដ្ឋខ្មែរដែលកំពុងតែធ្វើការនិងស្នាក់នៅក្នុងស្រុកអាយ៉ាសេខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុនមួយក្រុមនេះបានធ្វើរឿងដ៏គក្រើកមួយកាលពីថ្ងៃទី០២ខែតុលានេះ គឺ« រៀបចំកម្មវិធីអកអំបុកភូមិខ្ញុំ»ធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងខេត្តកាណាហ្គាវ៉ាប្រទេសជប៉ុន។ ពិធីនេះ រៀបចំឡើង ដោយ លោក ទុយ រី ប្រធាគណៈកម្មការបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន រួមនិងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)ប្រចាំខេត្តKanagawa បានរៀបចំកម្មវិធីអកអំបុកភូមិខ្ញុំ ដែលជាកម្មវិធីប្រពៃណីជាតិខ្មែរដ៏កម្រមិនធ្លាប់មានពីមុនមក ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនឹងបង្កើនភាពសប្បាយរីករាយ។ លោក យឹម សំអឿន ប្រធានសាខាបក្សព្រមទាំងអនុប្រធាន និងសមាជិក សមាជិការគណបក្សប្រជាជន ប្រចាំនៅស្រុកអាយ៉ាសេ ខេត្ដកាណាហ្គាវ៉ារួមនិងថ្នាក់ដឹកនាំដទៃទៀតសុទ្ធតែមានឆន្ទៈខ្ពស់ដូចគ្នា ក្...
ភាពមិនមានអនុលោមក្នុងវិស័យប្រេងឥន្ធនៈត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញលើដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងទៀត

ភាពមិនមានអនុលោមក្នុងវិស័យប្រេងឥន្ធនៈត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញលើដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងទៀត

សង្គម និងកម្សាន្ត
ភាពមិនមានអនុលោមក្នុងវិស័យប្រេងឥន្ធនៈត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញលើដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងទៀត ថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពត រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ ដើម្បីស្វែងរកភាពមិនអនុលោមណាមួយក្នុងវិស័យមួយនេះ និងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនស្មោះត្រង់ពីសំណាក់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈនូវការកេងប្រវ័ញ្ចដោយចេតនា ពីអតិថិជនដែលជាអ្នកប្រើប្រាស់។ តាមលទ្ធផលឃើញថាដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព ក្នុងចំណោម ៣២ទីតាំងដែលបានត្រួតពិនិត្យ និងចាត់វិធានការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។...
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងលោកជំទាវ តំណាងឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួម​​ពិធីកាន់បិណ្ឌវេនទី១១ និងពិធីរាប់បាត្រនៅវត្តឧណ្ណាលោម

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន និងលោកជំទាវ តំណាងឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួម​​ពិធីកាន់បិណ្ឌវេនទី១១ និងពិធីរាប់បាត្រនៅវត្តឧណ្ណាលោម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងស​ហការី ជា​​ដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តិចក្រសួងការពារជាតិ បានអញ្ជើញ​ចូលរួម​ពិធីកាន់បិណ្ឌ វេនទី១១ និងពិធីរាប់បាត្រ នៅវត្តឧណ្ណាលោមពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២២នេះ​ នាយឧត្តមសេនីយ៍ យន្ត មីន សូមប្រគេនពរជ័យជូន ចំពោះសម្ដេចអគ្គមហាសង្ឃរាជកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាទីសក្ការ: និងអរគុណដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីជាបងប្អូន និងភ្ញៀវកិត្តិយស ព្រមទាំងក្រុមការងារខុទ្ទកាល័យសម្ដេចពិជ័យទាំងអស់គ្នាដែលបានចូលរួមចាប់មគ្គផលទាំងអស់គ្នា។ បន្ថែមពីនេះលោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន ឌីអ់ិលអេ (DLA)ក៏បានដឹកនាំសហការីចូមរួមពិធីកាន់បិណ្ឌ រាប់បាត្រ របស់ ឯកឧត្ដម នាយឧត្ដមសេនីយន៍ យន្ត មីន រដ្ឋលេខាក្រសួងការពារជាតិ នៅវត្តឧណ្ណាលោមផងដែរ។​...