ក្រុមហ៊ុនអចនទ្រព្យMilky WayRealty Investments Plcបានដាក់សម្ពោធឲ្យតំណេីរការជាផ្លូវការហើយ
ភ្នំពេញ:ក្រុមហ៊ុនMilky Way Realty Investments Plc ប្រកាសដាក់សម្ភោទក្រុមហ៊ុន និងApp អចលនវត្ថុថ្មីរបស់ខ្លួនជាផ្លូវការដែលប្រារព្ធធ្វេីឡេីងនៅ Hayatt Regency Phnom Penhកាលពីព្រឹកថ្ងៃទី ២៣ខែមិថុនាឆ្នាំ២០២២នេះ។
លោក ប៉ាត់ ចំណាន ដែលជាសហស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Milky Way Realty Investments Plc បានមានប្រសាស៍ថា ដោយមើលឃើញ ពីសន្ទុះការរីកចម្រើនគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា។
ក្នុងនោះវិស័យអចលនទ្រព្យនៅតែមានសញ្ញាណល្អ បើប្រៀបធៀប ជាមួយវិស័យផ្សេងៗ ដែលទាំងនេះជាឱកាស សម្រាប់ការវិនិយោគ(ទិញ-លក់-ជួល)ដ៏ល្អប្រសើរ។
សំណង់អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស ឃ្លាំង បុរី វីឡា ខុនដូកំពុងមានសកម្មភាពយ៉ាងផុសផុលក្នុងចរន្តវិវឌ្ឍន៍នៃអចលនទ្រព្យ ក្នុងតំបន់ និងពិភពលោក។
ដោយងាកមកប្រទេសកម្ពុជាវិញការអភិវឌ្ឍនិងគម្រោងនានាកំព...








