ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៣៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,១៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៧,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...

មន្ត្រីក.ប.ប. រកឃេីញនិងដកហូតទំនិញខូចគុណភាពបានចំនួន ៨០គីឡូក្រាមនៅលេីទីផ្សារក្នុងខេត្តកំពត ខេត្តសៀមរាប និងខេត្តស្វាយរៀង

សង្គម និងកម្សាន្ត
ដោយអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនដេីម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញលេីទីផ្សារក្នុងខេត្តកំពត ខេត្តសៀមរាប និងខេត្តស្វាយរៀង នៅថ្ងៃទី១២ និង១៣ ខែតុលា ឆ្នាំ២០២១នេះ ដោយបានរកឃេីញទំនិញជាគ្រឿងឧបភោគ បរិភោគដែលខូចគុណភាពចំនួន ៨០គីឡូក្រាម។ ទំនិញដែលបានដកហូតខាងលេីនឹងត្រូវយកមករក្សាទុកដេីម្បីកម្ទេចចោលនៅពេលក្រោយ៕...
មន្ត្រីក.ប.ប.​ បានរកឃេីញបង្គា​ និងបង្កងទឹកសាបមានចាក់បញ្ចូលចាហួយប្រមាណ​ ៥០គីឡូក្រាម

មន្ត្រីក.ប.ប.​ បានរកឃេីញបង្គា​ និងបង្កងទឹកសាបមានចាក់បញ្ចូលចាហួយប្រមាណ​ ៥០គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ​)៖​ ដោយមានការណែនាំពី លោក​​​ ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន​ ក.ប.ប.​ មន្ត្រីក.ប.ប.​ ប្រចាំសាខារាជធានីភ្នំពេញ​ បាននាំយករថយន្តពិសោធន៍ចល័តចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រ​ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ​ ៥៨៩​ (ផ្លូវត្រឡោកបែក)​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនេះ​ មន្ត្រីជំនាញមិនបានរកឃេីញសារធាតុ Formaline លេីគ្រឿងសមុទ្រទាំងនោះ​ឡេីយ​ តែបានរកឃេីញថាបង្គា​ និងបង្កងទឹកសាបចំនួន​ ៥០.៥០គីឡូក្រាម​ មានចាក់បញ្ចូលសារធាតុចាហួយដេីម្បីកេងប្រវ័ញ្ច​លេីប្រជាពលរដ្ឋជាអ្នកប្រេីប្រាស់។ ក្រោយពីបានត្រួតពិនិត្យឃេីញដូចនេះ​ មន្ត្រីជំនាញបានធ្វេីការពិន័យ​ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មេីសនឹងច្បាប់៕...
អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​«ក.ប.ប.»រៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីពិនិត្យពិភាក្សាលើឯកសារគតិយុត្តក្រោមច្បាប់ចំនួន០៤

អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​«ក.ប.ប.»រៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីពិនិត្យពិភាក្សាលើឯកសារគតិយុត្តក្រោមច្បាប់ចំនួន០៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២១នេះ​បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី លោក​​ លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការី ដើម្បីពិនិត្យពិភាក្សាលើឯកសារគតិយុត្តក្រោមច្បាប់ចំនួន០៤ គឺ៖ ១.សេចក្តី​ព្រាងប្រកាសស្តីពីលក្ខខណ្ឌតម្រូវព័ត៌មានអាហារូបត្ថម្ភសម្រាប់ការដាក់ស្លាកផលិតផល​ម្ហូប​អាហារវេចខ្ចប់ស្រេច ២.សេចក្តីព្រាងប្រកាសស្តីពីនីតិវិធីវាយតម្លៃផ្តល់វិញ្ញាបនបត្រនិងនិមិត្តសញ្ញាទំនុកចិត្តចំពោះអ្នក ប្រើប្រាស់ប្រេងឥន្ធនៈ ៣. សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើការចែកចាយនិងដាក់លក់គ្រឿងសម្អាង ៤. សេចក្តីព្រាងប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការជូនដំណឹងរបស់គណៈកម្មាធិកា...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ២៥ នាក់ ,រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៦៨ នាក់, ជាសះស្បើយ៣៥៩នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ២៥ នាក់ ,រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៦៨ នាក់, ជាសះស្បើយ៣៥៩នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៦៨ នាក់, អ្នកជាសះស្បើយចំនួន ៣៥៩ នាក់ និងអ្នកស្លាប់ថ្មីចំនួន ២៥ នាក់។
រដ្ឋសភាបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយមានរបៀបវារៈចំនួន ៤ លើកយកមកពិនិត្យ និងពិភាក្សា

រដ្ឋសភាបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយមានរបៀបវារៈចំនួន ៤ លើកយកមកពិនិត្យ និងពិភាក្សា

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយមានរបៀបវារៈចំនួន ៤ លើកយកមកពិនិត្យ និងពិភាក្សា ក្នុងនោះក៏មានការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិផងដែរ។...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១៥ នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧២ នាក់, ជាសះស្បើយ ៤៩៤ នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១៥ នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧២ នាក់, ជាសះស្បើយ ៤៩៤ នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៧២ នាក់, អ្នកជាសះស្បើយចំនួន ៤៩៤ នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៥ នាក់ ។
មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលរកឃើញស្ថានីយដេប៉ូប្រេងឥន្ធនៈ ៤ ទីតាំងមិនមានភាពអនុលោម

មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលរកឃើញស្ថានីយដេប៉ូប្រេងឥន្ធនៈ ៤ ទីតាំងមិនមានភាពអនុលោម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលនៅ​​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១បានរកឃើញស្ថានីយដេប៉ូប្រេងឥន្ធនៈ ៤ កន្លែងមិនមានភាពអនុលោម ក្នុងចំណោម ១០ ស្ថានីយ ដេប៉ូដែលបានត្រួតពិនិត្យក្នុងក្រុងច្បារ​មន ខេត្តកំពង់ស្ពឺ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចំពោះម្ចាស់ស្ថានីយ/ដេប៉ូ​ដែលធ្វេីអាជីវកម្មមិនសុចរិតទាំងនោះត្រូវបានមន្ត្រីស៊េីបអង្កេតធ្វេីការពិន័យស្របតាមនីតិវិធីនៃច្បាប់​ រួមទាំងតម្រូវឱ្យម្ចាស់អាជីវកម្មធ្វេីការកែតម្រូវឱ្យបានត្រឹមត្រូវផងដែរ។...
ក្រសួងការងារប្រកាស​​បើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតចំនួន ៥ ៤១៥នាក់ នៃរោងចក្រ សហគ្រាសចំនួន ៧៤ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើងនិងកាបូប

ក្រសួងការងារប្រកាស​​បើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតចំនួន ៥ ៤១៥នាក់ នៃរោងចក្រ សហគ្រាសចំនួន ៧៤ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ស្បែកជើងនិងកាបូប

សង្គម និងកម្សាន្ត
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាន​ចេញនូវ​​សេចក្តីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតចំនួន ៥ ៤១៥នាក់ នៃរោងចក្រ សហគ្រាស ចំនួន ៧៤ ក្នុងវិស័យកាត់​ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូបដែលស្ថិតនៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្ដាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១៧ នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៦៧ នាក់, ជាសះស្បើយ ៣៩៩ នាក់

ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១៧ នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៦៧ នាក់, ជាសះស្បើយ ៣៩៩ នាក់

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៦៧ នាក់, អ្នកជាសះស្បើយចំនួន ៣៩៩ នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៧ នាក់ ។