លោកអភិបាលស្រុកសាមគ្គីមានជ័យរងការចោទប្រកាន់ថា បានប្រើកាំភ្លើងបាញ់គោ១ក្បាលងាប់ពេលគោនោះចូលស៊ីស្មៅនៅក្នុងសាលាស្រុក
ខេត្តកំពង់ឆ្នាំង( ព័ត៌មានបឋម ) ក្រុមប្រជាពលរដ្ឋបានចោទ ប្រកាន់ លោក វ៉ន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យថា បានប្រើកាំភ្លើងបាញ់សត្វគោ១ក្បាលចំកណ្ដាលក្បាលមួយគ្រាប់ បណ្ដាលឱ្យងាប់នៅក្នុងសាលាស្រុកនៅពេលគោ ចូលស៊ីស្មៅក្នុងសាលាស្រុក ប៉ុន្តែលោកបដិសេធថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅវេ លាម៉ោង១៥ និង៣០ នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។ទាក់ទងនឹងព័ត៌មានខាងលើនេះនៅវេលាម៉ោង១៩ និង៣០នាទី យប់ថ្ងៃ ទី៣០ ខែមេសានេះ លោក វន ស៊ីថា អភិបាលស្រុកសាមគ្គីមានជ័យបានឆ្លើយបដិសេធន៍តាមទូរស័ព្ទថា លោកមិនបានប្រព្រឹត្តដូចការ ចោទ ប្រកាន់ និងការផ្សាយរបស់បណ្ដាញសង្គមនោះទេ ។
ពេលនេះ លោកកំពុងតែឲ្យសមត្ថកិច្ចនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុកត្រួតពិនិត្យស្រាវជ្រាវធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ថាតើសត្វគោនោះជាប់ដោយសារអ្វី ។ ចំពោះអ្នកសារព័ត៌មានដែលបានផ្សាយក្នុងបណ្ដាញសង្គមសូមយកភស្តុតាង មកបញ្ជាក់ឲ្យច្បាស់ផងថា ...







