ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងកសិកម្ម ជំរុញឲ្យកសិករពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព

ក្រសួងកសិកម្ម ជំរុញឲ្យកសិករពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូ ជួបជាមួយក្រុមបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ និងបន្លែ ចំនួន៥០គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែតុលានេះ ។ តាមរាយការណ៍ របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបានឲ្យដឹងថា តាមរយ:កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បច្ចុប្បន្ននៅក្នុងស្រុកគោលដៅចំនួន ៧ ឃុំចំនួន ៣៩ និងភូមិចំនួន ១៤២ កសិករអ្នកទទួលផលសរុបចំនួន ៩ ៧៦០គ្រួសារ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា កម្មវិធីបានរៀបចំចងក្រងបណ្តុំអាជីវកម្មចំនួន ៦៥ រួមមាន៖ - បណ្តុំអាជីវកម្មបន្លែ ១៨(៣៥៤គ្រួសារ) បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន ២៥ (៥៧៣គ្រួសារ) - បណ្តុំអាជីវកម្មស្វាយចន្ទីចំនួន ២(១២០គ្រួសារ) - បណ្តុំអាជីវ កម្មដំឡូងមី ៣(១៤៤គ្រួសារ) - បណ្តុំអាជីវកម្មចិញ្ចឹមគោសាច់ ៤(១៤៥គ្រួសារ) - បណ្តុ...
សុំណុំរឿងចេញសែកស្អុយចំនួន២៤ម៉ឺនដុល្លារ តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសទណ្ឌិត ស៊ុន សារឿន ត្រឹមព្យួរទោសក្រៅគុកពីរឆ្នាំ

សុំណុំរឿងចេញសែកស្អុយចំនួន២៤ម៉ឺនដុល្លារ តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសទណ្ឌិត ស៊ុន សារឿន ត្រឹមព្យួរទោសក្រៅគុកពីរឆ្នាំ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ុន សារឿន ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងបង្ខំឲ្យសងប្រាក់ជំពាក់គេ ចំនួន២៤ម៉ឺនដុល្លារ ក្នុងបណ្តឹងឆបោកប្រាក់គេជាងកន្លៈលានដុល្លារអាមេរិក។ លោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានី និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ បានបង្គាប់លោក ស៊ុន សារឿន ឲ្យបង់ប្រាក់សំណងជំងឺចិត្តចំនួនមួយម៉ឺនដុល្លារ​​​ ទៅលោក សុខ ច័ន្ទដារា ដែលជាដើមបណ្តឹង។ តាមពាក្យបណ្តឹងនៅក្នុងសំណុំរឿងឆបោកប្រាក់ ហើយចេញសែកមិនមានសាច់ប្រាក់នេះ ម្ចាស់ប្រាក់បានទាមទារឲ្យលោក ស៊ុន សារឿន អាយុ៥២ឆ្នាំ សងបំណុល ដែលគិតសរុបជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ ប៉ុន្តែលោកចៅក្រម រស់ ពិសិដ្ឋ មិនបានសម្រេចតាមការទាមទារខាងលើឡើយ ដោយគ្រាន់តែបង្គាប់ឲ្យលោក ស៊ុន សារឿន សងត្រឹមតែចំនួនទឹកប្រាក់ ដែលមានបញ្ជាក់នៅក្នុងសែកស្អុយតែប៉ុណ្ណោះ។ នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី៣...
លោក ឃួង ស្រេង៖ បញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវដឹកសំរាមចេញពីក្នុងក្រុងឱ្យអស់នៅយប់នេះ

លោក ឃួង ស្រេង៖ បញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវដឹកសំរាមចេញពីក្នុងក្រុងឱ្យអស់នៅយប់នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យ អភិបាលខណ្ឌទាំង១៤ត្រូវដឹកជញ្ជូនយកសំរាមចេញពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ចាប់ផ្តើមជាបន្ទាន់ចាប់ពីយប់នេះ។ លោក ឃួង ស្រេង បានជំរុញបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ នៅរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២០នេះ នៅសាលា រាជធានីភ្នំពេញ។ លោក ឃួង ស្រេង ក៏បានបញ្ជាឱ្យអភិបាល អភិបាលរងទទួលបន្ទុកយកចិត្តទុកដាក់ តាមដាន និងពិនិត្យសកម្មភាពប្រមូលសំរាមនៅយប់នេះឱ្យបានហ្មត់ចត់ តាមស្មារតីនៃកិច្ចប្រជុំទៅអនុវត្តឱ្យមានប្រសិទ្ធភាព។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញទៅតាមខណ្ឌនីមួយៗរួចហើយ ប៉ុន្តែបើមានតម្រូវចាំបាច់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបន្ថែមទៀតនោះ សុំអភិបាលខណ្ឌ ចាត់ចែងជួលរថយន្តបែនដឹកដីឱ្យមកដឹកសំរាមដោយគិតតម្លៃ...
រដ្ឋបាលរាជធានី កំពុងឈូសឆាយ ការ៉ាស់សាំងសូគីមិចច្រមុះជ្រូកក្បាលថ្នល់ ដើម្បីសម្រួលការកកស្ទះចរាចររណ៍

រដ្ឋបាលរាជធានី កំពុងឈូសឆាយ ការ៉ាស់សាំងសូគីមិចច្រមុះជ្រូកក្បាលថ្នល់ ដើម្បីសម្រួលការកកស្ទះចរាចររណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ការ៉ាស់សាំងសូគីមិចនៅច្រមុះជ្រូកក្បាលថ្នល់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រុះរើ និងឈូសឆាយ ខណៈការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ ។ រដ្ឋបាលរាជធានីភ្នំពេញបាន សុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសុំប្ដូរទីតាំងការ៉ាសសាំងខាងលើចេញ ដើម្បីកែសម្រួលប្រព័ន្ធសារាចរនៅតំបន់ក្បាលថ្នល់តែងតែស្ទះចរាចរណ៍រាល់ថ្ងៃ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា  គម្រោងនៃការកែសម្រួលប្រព័ន្ធសារាចរនៅតំបន់ក្បាលថ្នល់ ឱ្យកាន់តែប្រសើរឡើង បានឈានដល់ការរុះរើ និងឈូសឆាយ ទីតាំងការ៉ាស់សាំងសូគីមិច ខណៈ ការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ ។ ក្រុម ការងារបាន ដាក់គ្រឿងចក្រដើម្បីឈូសឆាយអនុវត្តទៅតាមគម្រោង ក្នុងការកែសំរួលប្រពន្ធចរាចរណ៍នៅតំបន់នេះ ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសុំគោល ការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសូមយកការ៉ាស សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»កិច្ចប្រជុំនេះ បានរៀបចំកិច្ចពិភាក្សាតាមរបៀបវីរៈនិងសេចក្តីព្រាងប្រកាសអន្តរក្រសួង

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»កិច្ចប្រជុំនេះ បានរៀបចំកិច្ចពិភាក្សាតាមរបៀបវីរៈនិងសេចក្តីព្រាងប្រកាសអន្តរក្រសួង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ បានរៀបចំកិច្ចប្រជុំ ថ្នាក់ដឹកនាំ ក្រោមការសម្របសម្រួលផ្ទាល់ពី លោក​​​ ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ បានពិភាក្សាតាមរបៀបវីរៈដូចជា ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកូដិចជាតិ។ពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការពិន័យជាប្រាក់ និងការ​​បែង​ចែកប្រាក់ចំណូលពីការពិន័យជាប្រាក់ លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ លើសពីនេះ ពិភាក្សាលើសេចក្តីព្រាងលិខិតបង្គាប់ការរបស់ក្រុមការងារចំពោះកិច្ចស្ដីពី ការអនុវត្តការងារបង្ក្រាបបទល្មើសក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ចំពោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបទល្មើសនានាដែលបំពាននឹងកម្មសិទ្ធិបញ្ញា ពិ...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុនតិចឡូជី ប្រាក់ណាខន ប្រទេសថៃ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុនតិចឡូជី ប្រាក់ណាខន ប្រទេសថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ត្រូវបានសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន ប្រទេសថៃ បានសម្រេចផ្តល់នូវសញ្ញាបត្រ បណ្ឌិតកិត្តិយស ករុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ។ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បាននាំយកនូវឯកសណ្ឋានបណ្ឌិតកិត្តិយសនេះប្រគល់ជូនដល់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។ សញ្ញាបត្របណ្ឌិត កិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះលោករដ្ឋមន្ត្រីដែលបានបម្រើការងារជាយូរមកហើយជូនរាជរដ្ឋាភិបាលដើម្បីជួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថេរភាពសម្រាប់ប្រទេសកម្ពុជាតាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយនៅក្នុងសមិទ្ធផលជាច្រើនរបស់ប្រទេស កម្ពុជា។ ក្រោមការដឹកនាំរបស់ របស់លោក ខៀវ កាញារីទ្ធ ប...
នារីម្នាក់ដែលរៀបផែនការធ្វើស៊ីឧកញ៉ា ត្រូវបានគណនីហ្វេសប៊ុកមួយ A chen love បង្ហោះសាររឿងករណីមិនសងលុយម្ចាស់បំណុល

នារីម្នាក់ដែលរៀបផែនការធ្វើស៊ីឧកញ៉ា ត្រូវបានគណនីហ្វេសប៊ុកមួយ A chen love បង្ហោះសាររឿងករណីមិនសងលុយម្ចាស់បំណុល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន! នារីម្នាក់ដែលមានបញ្ហាជាមួយលោកឧកញ៉ាកាលពីថ្ងៃមុននៅសណ្ឋាគារ lavoge ខេត្តព្រះសីហនុត្រូវ បានគណនីហ្វេសប៊ុកមួយ A chen love បង្ហោះជាសាធារណៈក្នុងករណីគេចវេសមិនសងបំណុលនិងរំលោភសេចក្តីទុកចិត្ត។ កាលពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២០នេះគណនីហ្វេសប៊ុកមួយឈ្មោះ chen love បង្ហោះជាសាធារណៈក្នុងករណីគេចវេសមិនសងបំណុល ហើយបានបង្ហោះមានខ្លឹមសារ ទាំងស្រុងលើបណ្តាញហ្វេសប៊ុករបស់ខ្លួនទៀតផង។ ម្ចាស់គណនីឈ្មោះ A chen love បាននិយាយថា" ខ្ញុំមិននឹកស្មានថាមនុស្សម្នាក់នឹងដល់ថ្នាក់នឹងសោះ កិច្ចសន្យាថាទុកពេលសង២ទៅ៣ខែ ផុតកំណត់នឹង មានន័យថាគាត់សងហើយ ធ្វើចឹងបានទៀត? ធ្លាប់តែលឺក្នុងកំប្លែង ដល់ថ្ងៃផុតកំណត់អត់សងដាច់ ពេលនេះជួបផ្ទាល់ មានមនុស្សចឹងដែរ ! " កាលពីពេលថ្មីៗកន្លងទៅនេះម្នាក់នេះក៏បានផ្សាភ្ជាប់ការជំពាក់លុយរវាងប្អូនលោកឧកញ៉ា ជាប់នឹងលោកឧកញ៉ាដើម្បីគំរាមទារប្រាក់ពីលោកឧកញ៉ាដោយដឹងថាលោកឧកញ៉ាជាមនុស្សមានកេរ្តិ៍ឈ្មោះនិងកិត្តិយ...
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បើកសវនាជំនុំជម្រះ ករណីលោក ស៊ុន សារឿន ឆបោកប្រាក់គេជាងកន្លៈលានដុល្លារ, ចៅក្រមសួរ, លោក ស៊ុន សារឿន ពិបាកឆ្លើយ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បើកសវនាជំនុំជម្រះ ករណីលោក ស៊ុន សារឿន ឆបោកប្រាក់គេជាងកន្លៈលានដុល្លារ, ចៅក្រមសួរ, លោក ស៊ុន សារឿន ពិបាកឆ្លើយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០  ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកសវនាជំនុំជម្រះ ករណីបុរសម្នាក់អះអាងជាមន្ត្រីយោធា ដែលរងបណ្តឹងឆបោកប្រាក់គេជាងកន្លៈលានដុល្លារ ហើយគេចវេសមិនព្រមសង។ សវនាការនេះ គឺធ្វើឡើងក្នុងបណ្តឹងរបស់លោក សុខ ច័ន្ទដារា ប្តឹងលោក ស៊ុន សារឿន អាយុ៥២ឆ្នាំ ឲ្យសងបំណុល ដែលគិតសរុបជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ  ហើយលោក ស៊ុន សារឿន បានជំពាក់ហើយមិនបានសង។ នៅក្នុងសវនាការអស់ជាច្រើនម៉ោង លោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានី និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ បានសួរលោក ស៊ុន សារឿន ឲ្យពន្យល់បកស្រាយចំពោះសំណុំរឿងព្រហ្មទណ្ឌឆបោកប្រាក់ពីលោក សុខ ច័ន្ទដារ៉ា ជាងកន្លៈលានដុល្លារ ហើយចេញសែកអត់សាច់ប្រាក់ឲ្យម្ចាស់បំណុល។ ចំពោះសំណួរនេះ លោក ស៊ុន សារឿន ឆ្លើយថា «ចេញសែក ដោយសារលោក សុខ ច័ន្ទដារ៉ា ជំពាក់លុយខ្ញុំ»។ «ចុះបើគេជំពាក់លុយ ម៉េចចេញសែកជំពាក់គេ? សែកអត់លុយទៀត! តើលោកដឹងថា ខុសច្បាប់ទេ?...
ឃាត់ខ្លួនប្រធាននិងបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី ចំនួន៤នាក់

ឃាត់ខ្លួនប្រធាននិងបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី ចំនួន៤នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖  សមត្ថកិច្ចកងរាជអាវុធហត្ថបានរឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យL.O.D៤នាក់ ក្រោយពីទៅរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលដោយមិនមានការអនុញ្ញាតពីម្ចាស់ឬអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងព្រះរាជអាជ្ញា ។ កាលពីថ្ងៃទី៣៩ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អមសាលាដំបូង ខេត្ត​កំពង់​ឆ្នាំង​ បានបញ្ជាឲ្យកម្លាំងកងរាជ​អាវុធហត្ថ​ស្រុកជលគិរី ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុម​ហ៊ុនអចលនទ្រព្យអិលអូឌី L.0.D.ដើម្បីនាំមកធ្វើការសាកសួរ ។ លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ករណីនេះបានកើតមាននៅក្នុងចំណុចភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានបុគ្គលិករបស់ក្រុម​ហ៊ុន​អចលន​ទ្រព្យ​អិលអូឌី L.O.D ដែលមានសាខានៅខេត្តកំពង់ឆ្នាំង នៃ ស្រុកជលគិរី បានឲ្យបុគ្គលិក៣នាក់ ចូលផ្ទះកូនបំណុល ម្នាក់ដើម្បីយកម៉ូតូដែលបានបង់រំលោះត្រឡប់មកវិញ ដោយកាត់សោរច្រវ៉ាក...
អាជ្ញាធរខេត្ដបន្ទាយមានជ័យ ដឹកនាំកម្លាំង គារកំប្លោកចេញនៅតំបន់អភិរក្សពូជត្រីភ្នៀត ក្នុងស្ទឹងសិរីសោភ័ណ

អាជ្ញាធរខេត្ដបន្ទាយមានជ័យ ដឹកនាំកម្លាំង គារកំប្លោកចេញនៅតំបន់អភិរក្សពូជត្រីភ្នៀត ក្នុងស្ទឹងសិរីសោភ័ណ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាល ខេត្ដបន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះជាង២០០នាក់ ចុះរុញនិងបារកំប្លោកចេញពីស្ទឹងសិរីសោភ័ណ ត្រង់ទីតាំងវត្តសេនាប្រជុំពលភ្នៀត(វត្តភ្នៀត)ស្ថិតក្នុងសង្កាត់ភ្នៀត ក្រុងសិរី សោភ័ណ ដើម្បីសោភ័ណភាពបរិស្ថានក្នុងស្ទឹង ហើយជាកន្លែងអភិរក្សត្រី និងធនធានជីវៈចម្រុះក្នុងស្ទឹងឱ្យបាននៅគង់វង្ស។ នៅថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។ លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា ស្ទឹងសិរីសោភ័ណត្រង់តំបន់ភ្នៀតនេះ ជាកន្លែងអភិរក្សពូជត្រីមួយយ៉ាងសំខាន់ ហើយក៏ជា ប្រភពទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋយើងផងដែរ ។ ការបារសម្អាតកំប្លោកនេះ គឹក្នុងគោលបំណង ជួយសម្អាតបរិស្ថាន ដើម្បីធ្វើឱ្យទឹកស្អាត សម្រាប់ត្រីរស់នៅនិងសម្រាប់ប្រជាពល រដ្ឋបាន ប្រើប្រាស់ផងដែរ។ លោកអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ពិសេសបងប្អូនប្រជាពលរដ្ឋគប្បីបង្កើនការយកចិត្តទុកដាក់ ចូលរួមថែរក្សាអនាម័យ សម្អាតបរិស្ថានឱ្យប...