ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យកសិករខ្មែរ ដាំដុះបន្លែគ្មានជាតិគីមី និងមានសុវត្ថិភាព

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យកសិករខ្មែរ ដាំដុះបន្លែគ្មានជាតិគីមី និងមានសុវត្ថិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីភាពក្នុង កម្មវិធីទស្សនៈកិច្ចសិក្សារបស់កសិករគំរូដាំដុះបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ លោក កៅ ថាច  បានប្រាប់ដល់បងប្អូនកសិករគំរូ អំពីមូលហេតុចម្បងមួយចំនួន ដែលនាំឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមគាំទ្រគម្រោង កសិដ្ឋានបន្លែសុវត្ថិភាពកោះធំ នេះចេញជារូបរាងឡើងក្នុងគោលបំណងរួមាន៖ ១.អំពីការផ្គត់ផ្គង់បន្លែរបស់បងប្អូនកសិករខ្មែរចូលទីផ្សារនៅមានកំរិត និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះ យើងត្រូវធ្វើការនាំចូលបន្លែបន្ថែមពីក្រៅប្រទេស។ ក្នុងករណី យើងទាំងអស់គ្នាពិតជាបានទទួលស្គាល់ហើយថា បន្លែនាំចូលទាំងនោះមួយចំនួនបានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខមាលភាពបងប្អូនប្រជាពលរដ្ឋអ...
កម្ពុជា មានតំបន់ទេសចរណ៍ធម្មជាតិជាកន្លែងទាក់ទាញទេសចរនៅភាគឦសាន

កម្ពុជា មានតំបន់ទេសចរណ៍ធម្មជាតិជាកន្លែងទាក់ទាញទេសចរនៅភាគឦសាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តរតនគិរី ស្ថិតនៅភាគឦសានដែលមានចម្ងាយប្រមាណជាង៥០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ខេត្តរតនគិរីមានតំបន់ទេសចរណ៍ប្រមាណ២៤កន្លែង ដែលកំពុងទាក់ទាញទេសចរទៅកម្សាន្តពីមួយឆ្នាំទៅមួយឆ្នាំ។ តំបន់ទេសចរណ៍ធម្មជាតិទាំងនោះមានដូចជា៖ បឹងយក្សឡោម ទឹកជ្រោះកាចាញ ភ្នំឥស្សីបតមៈ (ស្ថិតក្នុងក្រុងបាលុង)ទឹកជ្រោះចាអ៊ុង វាលថ្មរំប្លង់ (ស្ថិតក្នុងស្រុកអូរជុំ) ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ៍ ទឹកជួរតាតតៃ បឹងលំកុដ យក្សឱម យក្សការ៉ា ជម្រកសត្វព្រៃ(ស្ថិតក្នុងស្រុកលំផាត់) ឧទ្យានជាតិវីរជ័យ (ស្ថិតក្នុងស្រុកតាវែង និងវើនសៃ) ទឹកជួរទឹង(ស្ថិតក្នុងស្រុកតាវែង) និងកោះសំពៅ(ស្ថិតក្នុងស្រុកកូនមុំ)។ បើទោះខេត្តរតនគិរីនៅឆ្ងាយយ៉ាងក្តី ក៏ខេត្តមានសណ្ឋាគារគ្រប់គ្រាន់សម្រាប់បម្រើភ្ញៀវទេសចរក្នុងការមកស្នាក់នៅនាពេលបុណ្យជាតិធំៗផងដែរ៕...
ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា បានយកអំណោយ និងថវិកាជូនដល់កម្មករសំណង់ម្នាក់កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរ

ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា បានយកអំណោយ និងថវិកាជូនដល់កម្មករសំណង់ម្នាក់កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុម​ការងារមូលនិធិឧកញ៉ា ហ៊ួត ជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០បានយកអំណោយផ្តល់ជូន​កម្មករសំណង់ ដែលជួបគ្រោះ​ថ្នាក់​ពេលបំពេញការងារ នៅការដ្ធានមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅថ្មីៗនេះ។ អំណោយ​ទាំង​នោះ​រួមមាន​ជាថវិកាចំនួន ៤០ម៉ឺនរៀល និង អង្ករ១ប៉ាវ ​ចែក​ជូនដល់ ជន​រង​គ្រោះ​ឈ្មោះ សា ហ័ង ដែល​កំពុង​សម្រាក ព្យាបាល​ នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត បន្ទាប់​ពី វះកាត់​តឆ្អឹងដៃ និង​ថ្គាមរួច។ សូម​បញ្ជាក់​ថា “មូលនិធិឧកញ៉ា​ ហ៊ួត​ ជា” ជា​មូលនិធិ​សប្បុរសធម៌​មួយ ​បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​កម្មករ​សំណង់​ទាំងអស់​ ទូទាំងប្រទេសដែលគ្រោះថ្នាក់ការងារពេលកំពុងធ្វើការ ប្រសិន​បើ​បង​ប្អូន​ធ្វើ​ការ​លើ​វិស័យ​សំណង​មាន​គ្រោះ​ថ្នាក់ អាច​ទាក់​ទង​មក​ក្រុម​ការងារ​លោក​ឧកញ៉ា ហើយក្រុម​ការងារ​លោក​ឧកញ៉ា នឹង​ទាក់ទង​ទៅ​វិញ ដើម្បី​សិក្សា​ពី​វិធី​ជួយ​បន្ត៕  ...
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ចំនួន២ករណី

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ចំនួន២ករណី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផលចំនួន២ករណីរួមមាន៖ - ការចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ​។ - ចុះអង្កេតស្រាវជ្រាវបណ្តឹងរបស់ពលរដ្ឋមួយរូប គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់មន្ត្រីនគរបាល៧រូប នៃស្នងការដ្ឋាននគរបាលខេត្ត ថាបានឃុបឃិតប្រឌិតរឿងចោទប្រកាន់ចាប់បង្ខាំងរូបគាត់ដោយខុសច្បាប់ រួចធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំ និងតុលាការ បំភ្លៃខុសពីការពិត ហើយវាយដំទាត់ធាក់ដាក់ខ្នោះគាត់ថែមទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕ ប្រភព៖ អគ្គាធិការដ្ឋាន...
ធនាគារជាតិនៃកម្ពុជា៖ ផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ការទទួលបានបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធ Cloud

ធនាគារជាតិនៃកម្ពុជា៖ ផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ការទទួលបានបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធ Cloud

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ការទទួលបានបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធ Cloud ដែលរៀបចំឡើងដោយវិទ្យាស្ថាន Amazon Web Services និងវេទិកាគ្រឹះស្ថានរូបិយវត្ថុនិងហិរញ្ញវត្ថុផ្លូវការ (OMFIF) តាមរយៈប្រព័ន្ធអនឡាញ។ សូមបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមពីធនាគារកណ្ដាល វិស័យឯកជន អង្គការអន្តរជាតិ បញ្ញត្តិករ សាស្រា្តចារ្យ ព្រមទាំងវិទ្យាស្ថានស្រាវជ្រាវនានា និងមានគោលបំណងផ្សព្វផ្សាយនូវរបាយការណ៍បរិយាបន្នហរិញ្ញវត្ថុដែលសង្កត់ធ្ងន់លើសេវាហិរញ្ញវត្ថុឌីជីថលអាចធ្វើឱ្យប្រសើរឡើងនូវគោលដៅគោលនយោបាយបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិក និងតួនាទីរបស់ប្រព័ន្ធ Cloud និងការត្រិះរិះពិចារណារបស់បញ្ញត្តិករនិងអ្នកតាក់តែងគោលនយោបាយចំពោះបញ្ហាប្រឈមក្នុងការទទួលយកប្រព័ន្ធ ...
អភិបាលខេត្តកោះកុង លើកទឹកចិត្តកសិករ ដែលដាំបន្លែដោយគ្មានប្រើប្រាស់ថ្នាំគីមី

អភិបាលខេត្តកោះកុង លើកទឹកចិត្តកសិករ ដែលដាំបន្លែដោយគ្មានប្រើប្រាស់ថ្នាំគីមី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យការដាំបន្លែតាមបែបបច្ចេកទេស ដោយគ្មានប្រើប្រាស់ថ្នាំគីមី របស់ប្រជាពលរដ្ឋនៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០។ លោកស្រីអភិបាលខេត្ត បានកោតសរសើរដល់បងប្អូន ដាំដុះបន្លែតាមបែបបច្ចេកទេស ដោយគ្មានប្រើប្រាស់ថ្នាំគីមី ។ លោកស្រីបានលើកទឹកចិត្តនិងជំរុញឲ្យបងប្អូនទាំងអស់បន្តដាំដុះឲ្យបានច្រើន សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់ទីផ្សារ និងចូលរួមថែរក្សាសុខភាពអ្នកប្រើប្រាស់នផងដែរ ។ ជាមួយគ្នានេះដែរទាក់ទងនិងបច្ចេកទេស លោកស្រីបានស្នើសុំឲ្យមមានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕...
មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ៤៣គីឡក្រាមនៅផ្សារបាណន់

មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ៤៣គីឡក្រាមនៅផ្សារបាណន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។ មន្ត្រីជំនាញ បានត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ។ ជាមួយគ្នានោះបានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាកតម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវា ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរូមមាន៖ - ពពុះសណ្ដែក ចំនួន ១គីឡូក្រាម - មីកំប៉ុង ចំនួន ៥៤កំប៉ុង ស្មើនឹង ៦គីឡូក្រាម - ទឹកក្រូច ចំនួន ២៤ដបចំណុះ ១.៥លីត្រ ស្មើនឹង ៣៦គីឡូក្រាម សរុប...
 សម្តេចតេជោ ផ្តល់ម៉ាស២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​ ​ជូន​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា 

 សម្តេចតេជោ ផ្តល់ម៉ាស២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​ ​ជូន​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបរិច្ចាគ​ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួន ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ សម្តេច​តេ​ជោ បាន​ចាត់តាំង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០។​ តាម​លិខិត​ផ្ញើជូន​លោកស្រី អោ​ង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បានបញ្ជាក់ថា «​ខ្ញុំ​សូម​សំដែង​ជាថ្មី​ម្តងទៀត​នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ជូន​លោកជំទាវ​ចំពោះ​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​សកល​នៅ​មី​យ៉ាន់​ម៉ា នាពេល​ថ្មីៗ​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាពជា​អ្នកដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព​របស់លោក​ជំទាវ​ក្នុង​ការដឹកនាំ​មី​យ៉ាន់​ម៉ា ឆ្ពោះទៅរក​ភាព​រីកចម្រើន​ដ៏​ប្រសើរ​ក្នុង​កិច្ច​ផ្សះផ្សារ និង​កសាង​ជា...
ការធ្វើបច្ចុប្បន្នភាពប្រពន្ធត្រួតពិនិត្យ និងបញ្ចូលទិន្នន័យជនបរទេសអន្តោប្រវេសន្ត ទៅក្នុងប្រព័ន្ធ IMS 

ការធ្វើបច្ចុប្បន្នភាពប្រពន្ធត្រួតពិនិត្យ និងបញ្ចូលទិន្នន័យជនបរទេសអន្តោប្រវេសន្ត ទៅក្នុងប្រព័ន្ធ IMS 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំ ស្ដីពីដំណើរការផលិតប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់ជនបរទេសអន្តោប្រវេសន្ត ការកត់ត្រាចូលក្រាំងបញ្ជីទិន្នន័យ និងការតម្លើងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោបរវេសន្ត (IMS) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ លោក ឧត្តមសេនីយ៍ឯក ឌឹម រ៉ា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ ការផលិតបញ្ជីស្ថិតិសម្រាប់ប្រថាប់ត្រាក្រសួងមហាផ្ទៃ បានចំនួន ១០ខេត្ត រួមមាន ខេត្តស្វាយរៀង ខេត្តកោះកុង តកំពត ឧត្តរមានជ័យ ប៉ៃលិន មណ្ឌលគិរី  កែប  ស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ ព្រមទាំងកំពុងផលិត និងផ្ទៀងផ្ទាត់ ចំនួន ១៥ រាជធានី-ខេត្ត ក្នុងរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង កំពង់ចាម  ក្រចេះ ពោធិ៍សាត់  ត្បូងឃ្មុំ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ  កំពង់ស្ពឺ តា...
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង លោក​ សាម៉ន បណ្ឌិត្យ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង លោក​ សាម៉ន បណ្ឌិត្យ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក​​ សាម៉ន បណ្ឌិត្យ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ហើយនេះបើតាមព័ត៌មានដែលសារព័ត៌មាន ដេលីខ្មែរទទួល​បាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ដោយទទួលបាន​ការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន​​  និងយោងលើសមត្ថភាពជាក់ស្តែង ការរួមនិងបេសកកម្មបម្រើ​សង្គមជាតិពិតប្រាកដ​​ ​ ទើប​មានឱកាស​ដល់ថ្ងៃនេះ ។​​មុន​នេះ លោក​​​   សាម៉ន បណ្ឌិត្យ ជាអតីតអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖...