ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

 “ហាមបោះចោលសំរាម” បើមានករណីរំលោភ បំពាន នឹងត្រូវ ផាកពិន័យចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល

 “ហាមបោះចោលសំរាម” បើមានករណីរំលោភ បំពាន នឹងត្រូវ ផាកពិន័យចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនហ៊ុនចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល ការរៀបចំក្រាលថ្មក្រានិតនៅតាមចិញ្ចើមផ្លូវជុំវិញតោពីរ ក្នុងក្រុងព្រះសីហនុថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក គួច ចំរើន បានណែនាំដល់បណ្ដាក្រុមហ៊ុនសាងសង់ផ្លូវត្រូវយកចិត្តទុកដាក់ ដោយទទួលខុសត្រូវខ្ពស់ក្នុងការពន្លឿនការងារឱ្យបានឆាប់រហ័ស ធានាបានបរិមាណនិងគុណភាព សោភ័ណភាព ដោយមិនត្រូវទុកសំណល់ការដ្ឋាននៅលើដងផ្លូវធ្វើឱ្យបាត់បង់សោភណ័ភាព ។ លោក គួច ចំរើន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ចូលរួមសហការថែរក្សាបរិស្ថាន អនាម័យ ។...
កម្ពុជា-សិង្ហបុរី បេ្តជ្ញារួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

កម្ពុជា-សិង្ហបុរី បេ្តជ្ញារួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី មានបេ្តជ្ញារួមគ្នាក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយលោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។ លោក បណ្ឌិត អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់លោក ម៉ាយឃើល តាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ លោកមរដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល...
សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម បិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» 

សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម បិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពង់ចាម៖ សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីបិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤ លើកទី២ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងយុគសម័យទំនើបនេះ នគរបាល មិនអាចបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដោយគ្មានការឆ្លងកាត់ ការអប់រំបណ្ដុះបណ្ដាលនោះទេ ។ ការអប់រំបណ្តុះបណ្ដាល ពិតជាដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាព និងកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ លោកអភិបាល ខេត្ត បានថ្លែងអំណរគុណ ទៅដល់សាលាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបំពេញភារកិច្ចអប់រំបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ ឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងមានសមត្ថភាព ប្រកប ដោយវិជ្ជាជីវៈពេញ...
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញកសិករប្រមូលផលស្រូវឲ្យបានទាន់ពេល ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញកសិករប្រមូលផលស្រូវឲ្យបានទាន់ពេល ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧត្តរមានជ័យ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ែន កុសល អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ បានចុះពិនិត្យមើលទីតាំងថ្មីដែលត្រូវបង្កើតមជ្ឈមណ្ឌលផលិតពូជស្រូវ និងសកម្មភាពប្រមូលផលស្រូវរដូវរស្សានៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ។ តាមប្រសាសន៍របស់លោកអភិបាលខេត្តបានឲ្យដឹងថា ខេត្តនេះមានសំណាងល្អជាងខេត្តដទៃទៀតដែលមិនបានជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដំណាំស្រូវ។ លោកបាននញ្ជាក់ថា នៅរដូវរស្សាកន្លងមកខេត្តសម្រេចដាំដុះស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់បានចំនួន ៩ ៥៧៨៦ហ.ត ហើយបច្ចុប្បន្នកំពុងមមាញឹកប្រមូលផលស្រូវជាបណ្តើរៗសរុបបានចំនួន ៤ ១៤៨០ហិកតា គិតមកទល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ ហើយអ្វីដែលប្រជាកសិករកំពុងប្រឈមគឺប្រមូលផលមិនទាន់ ដោយ សារខ្វះម៉ាស៊ីនច្រូត។ លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់កសិករនៅកំពង់ឆ្នាំង

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់កសិករនៅកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។ ស្របពេលប្រជាកសិករកំពុងញាប់ដៃ ញាប់ជើងព្រោះស្រូវឲ្យបានទាន់ ពេលវេលា។ តាមការបញ្ជាក់ពីបងប្អូនប្រជាកសិករថាពូជដែលទទួលបានមានដំណុះល្អ ហើយសង្ឃឹមថានឹងទទួលបានផលល្អ។ លោករដ្ឋមន្ត្រីបានចូលរួមអបអរចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ លោករដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច...
តែងតាំងសមាសភាពគណៈកម្មាធិការជាតិចំនួន១៦នាក់សម្រាប់ដោះស្រាយបញ្ហាជនអនាថា

តែងតាំងសមាសភាពគណៈកម្មាធិការជាតិចំនួន១៦នាក់សម្រាប់ដោះស្រាយបញ្ហាជនអនាថា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖  សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា។ សូមបញ្ជាក់ថា សមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា នេះមានលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន ដែលមានសភាពចំនួន១៦នាក់៕...
តែងតាំ សម្តេចរាជបុត្រីព្រះអនុជ​​ នរោត្តម អរុណរស្មី ជាប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា​

តែងតាំ សម្តេចរាជបុត្រីព្រះអនុជ​​ នរោត្តម អរុណរស្មី ជាប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជា «ប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា»៕  ...
 គ្រួសារប្រឈមនឹងការខ្វះខាតក្នុងជីវភាពបានទទួលអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា

 គ្រួសារប្រឈមនឹងការខ្វះខាតក្នុងជីវភាពបានទទួលអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ បាននាំយកអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ទៅប្រគល់ជូនគ្រួសារដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាព នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ នៅ​ភូមិទ្រាជេីង​ ឃុំស្រែថ្មី​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង។ ដោយលោកទាំងពីរបានទទួលដំណឹងពីការបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ពីការលំបាកខ្វះខាតក្នុងជីវភាពរបស់លោក រស់​ សារឹម​ និងប្រពន្ធឈ្មោះ​ ជាម​ កុសល​ មានមុខរបរជាជាងសំណង់មានកូនតូចៗចំនួន០២នាក់​ក្នុងបន្ទុក ដោយសារជីវភាពខ្វះខាតទើបធ្វើឲ្យអ្នកទាំងពីរ សម្រេចចិត្តនាំកូនតូចៗទៅធ្វើការជាមួយនៅតាមការដ្ឋានសំណង់នានាដែលខ្លួនកំពុងធ្វើ គ្រួសារនេះរស់នៅ​ភូមិទ្រាជេីង​ ឃុំស្រែថ្មី​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។ អំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានផ្តល់ជូនរួមមាន៖ ១-ត្រីខ ចំនួន ១០០កំប៉ុង ២-មី ចំនួន៥កេសតូច ៣-ទឹកដោះគោខាប់ ចំនួន៤៨កំ...
មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញមានភាពមិនប្រក្រតីស្ថានីយដេប៉ូចែកចាយប្រេងឥន្ធនៈ ០៩ ទីតាំង

មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញមានភាពមិនប្រក្រតីស្ថានីយដេប៉ូចែកចាយប្រេងឥន្ធនៈ ០៩ ទីតាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រគួតប្រជែង និងបង្រាបការក្លែងបន្លំ ក.ប.ប. សាខា ខេត្តកណ្តាល ការសហការជាមួយអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៣៥ ទីតាំង នៅតាមបណ្តោយផ្លូវលេខ២១ ចំនួន ២៥ស្ថានីយ/ដេប៉ូ, នៅសង្កាត់រការខ្ពស់ និងព្រែកគយ ស្រុកស្អាង ចំនួន ០៤ស្ថានីយ/ដេប៉ូ និងនៅស្រុកកៀនស្វាយ ចំនួន ០៦ស្ថានីយ/ដេប៉ូ ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ៣៥ ។ លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖ -ស្ថានីយ/ដេប៉ូ ចំនួន ០៥ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។ -ស្ថានីយ/ដេប៉ូ...

ទីប្រឹក្សាស្ថានឯកអគ្គរដ្ឋទូតចិនចង់ដឹងពីសម្ព័ន្ធភាពនយោបាយរបស់ ​​លោកញឹក ប៊ុនឆៃ 

សង្គម និងកម្សាន្ត
ភ្នំពេញៈ លោក Wu Chuanbing ទីប្រឹក្សាស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគេហដ្ឋានលោកញឹក ប៊ុនឆៃ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ញឹក ប៊ុនឆៃ បានថ្លែងថា ដោយទទួលបានដំណឹងថា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច រួបរួមគ្នាឡើងវិញ ដោយគណៈប្រតិភូចិនចង់ឲ្យបញ្ជាក់ច្បាស់អំពីការរួបរួមគ្នានេះ និងពាក់ព័ន្ធការធ្វើសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ រវាងគណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ លោកបានអះអាងថា នៅចុងខែវិច្ឆិកានេះ ឬដើមខែធ្នូ គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច នឹងចាប់ផ្តើមដំណើរការអំពីការបង្រួបបង្រួមគ្នារវាងគណបក្សទាំងពីរសម្រាប់ការចូលរួមបោះឆ្នោត...