ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍ជាង៨ម៉ឺននាក់ ទៅលេងកម្សាន្តក្នុងឱកាសចូលឆ្នាំចិន-វៀតណាម

ខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍ជាង៨ម៉ឺននាក់ ទៅលេងកម្សាន្តក្នុងឱកាសចូលឆ្នាំចិន-វៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ព្រះសីហនុ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅខេត្តព្រះសីហនុយ៉ាងច្រេីនកុះករ ក្នុងឆ្នាំ២០២០ បានកើនឡើង បើធៀបរយះពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។ លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦មករានេះ មានភ្ញៀវទេសចរប្រមាណ ៨៧.៧៦៥នាក់ កើនឡើង ២៤.៥២%( ឆ្នាំ ២០១៩ មាន ៧០.៤៨០នាក់) ។ ភ្ញៀវជាតិប្រមាណនាក់ ៧៤.៤៩៥នាក់ កើនឡើង៦៧.១៧%(ឆ្នាំ ២០១៩ មាន ៤៤.៥៦០នាក់) ។ ភ្ញៀវអន្តរជាតិប្រមាណនាក់ ១៣.២៧០នាក់ ថយចុះ៤៨.៨០%(ឆ្នាំ ២០១៩ មាន ២៥.៩២០នាក់) ។ លោកប្រធានមន្ទីរទេសចរណ៍បញ្ជាកទៀតថា តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានប្រមាណ ៤១ជើងហោះហើរ ថយចុះ២២ ជើង (ឆ្នាំ២០១៩ មាន ៦៣ជើង) -ភ្ញៀវសរុបប្រមាណ ២.៩០៧នាក់ ថយចុះ៥៣.៨៥% (ឆ្នាំ២០១៩ មាន ៦.៣០០នាក់) -ភ្ញៀវជាតិប្រមាណ១៣៥នាក់ ថយចុះ៣៧.១៧% (ឆ្នាំ២០១៩មាន ១៣៥នាក់) -អន្តរជាតិប្រមាណ២.៧...
អ្នកឆ្លងកាត់ច្រកទ្វារអន្តរជាតិ​ ប៉ោយប៉ែត នឹងទទួលបាន ម៉ាស ពាក់សម្រាប់ការពារ វីរុសកូរ៉ូណា ដោយឥតគិតថ្លៃពីអាជ្ញាធរច្រកទ្វារព្រំដែន

អ្នកឆ្លងកាត់ច្រកទ្វារអន្តរជាតិ​ ប៉ោយប៉ែត នឹងទទួលបាន ម៉ាស ពាក់សម្រាប់ការពារ វីរុសកូរ៉ូណា ដោយឥតគិតថ្លៃពីអាជ្ញាធរច្រកទ្វារព្រំដែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកឆ្លងកាត់ច្រកទ្វារអន្តរជាតិ​ ប៉ោយប៉ែត នឹងទទួលបាន ម៉ាស ពាក់សម្រាប់ការពារ វីរុសកូរ៉ូណា ដោយឥតគិតថ្លៃពីអាជ្ញាធរច្រកទ្វារព្រំដែន នៅពេលជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយ រុសកូរ៉ូណាប្រភេថ្មី បានឆ្លងរាលដាល និងសម្លាប់មនុស្ស​ អស់ជាច្រើននាក់មកហើយ គិតមកដល់បច្ចុប្បន្ននេះ ដែលជាហេតុនាំឲ្យមានការព្រួយបារម្ភ និងដើម្បីបង្ការ ក៏ដូចជាយកចិត្តទុកដាក់ចំពោះ សុវត្ថិ ភាពប្រជាពលរដ្ឋកម្ពុជា នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នឹងធ្វើការចែក ម៉ាស់ ចំនួន ១លានម៉ាស់ រយៈពេល១ខែ ដល់អ្នកដែលឆ្លង កាត់ ច្រកទ្វារទ្វារអន្តរជាតិនេះ ដោយឥតគិតថ្លៃតែម្តង ។ ការចែកម៉ាស ដោយឥតថ្លៃនេះ នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ២០២០តទៅ ដោយអង្គភាពនគរបាល​​ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលចែកជូនទៅដល់ ភ្ញៀវជាតិ អន្តរជាតិ ក៏ដូចជាពលរដ្ឋ ទូទៅដែលឆ្លងកាត់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទាំងអស់ ដើម្បីការពារ និងបង្ការការឆ្លង នូវវីរុសកូរ៉ូ...
លោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ សូមគោរពជូនពរជ័យ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន

លោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ សូមគោរពជូនពរជ័យ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងបុគ្គលិកទាំងអស់ ក្នុងឱកាសចូលឆ្នាំចិន សូមគោរពជូនពរជ័យ ចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រា បុត្រី និងចៅប្រុស ចៅស្រី ជួបនូវពុទ្ធពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសឆ្នាំថ្មី ជូនសម្តេចទាំងពីរមានសុខសិរីប្រពៃបវរ សូមមានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាមានសុខសន្តិភាព និងរីកចម្រើន។...
លោក លូ គឹមឈុន និងភរិយា សូមគោរពជូនពរជ័យ ចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន

លោក លូ គឹមឈុន និងភរិយា សូមគោរពជូនពរជ័យ ចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនិងលោកជំទាវ បុត្រា បុត្រី ព្រមទាំងបុគ្គលិកទាំងអស់ ក្នុងឱកាសចូលឆ្នាំចិន សូមគោរពជូនពរជ័យ ជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រា បុត្រី និងចៅប្រុស ចៅស្រី ជួបនូវពុទ្ធពរ ទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសឆ្នាំថ្មី ជូនសម្តេចទាំងពីរមានសុខសិរីប្រពៃបវរ សូមមានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាមានសុខសន្តិភាព និងរីកចម្រើន។  ...
ផ្ទះចំនួន២ខ្នង ត្រូវអគ្គិភ័យឆាបឆេះក្នុងឱកាសចូលឆ្នាំចិន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ផ្ទះចំនួន២ខ្នង ត្រូវអគ្គិភ័យឆាបឆេះក្នុងឱកាសចូលឆ្នាំចិន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖  អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន វៀត ណាម នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  ។ ករណីនេះកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២០ បណ្តាលឲ្យ ឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ម៉ីន.ផា ភេទប្រុសអាយុ៤៨ឆ្នាំ ផ្ទះទំហំ៨ម៉ែត្រ×១៦ម៉ែត្រធ្វើពីឈើរប្រក់គ្បឿង ឆេះទាំងស្រុង និងខូចខាតបាតបង់សំភារៈមួយចំនួនមានមាសចំនួន៥តំឡឹង ប្រាក់ដុល្លារចំនួន៤០០០០ដុល្លារ ​និងប្រាក់រៀលចំនួន៧០ លាន រៀល និងសំភារះប្រើប្រាស់មួយចំនួនទៀត ។ ចំណែកម្ចាស់ផ្ទះឈ្មោះលី.លាង ភេទប្រុ សអាយុ៥៨ឆ្នាំ ផ្ទះទំហំ១០ម៉ែត្រ×១៦ម៉ែត្រ ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សំភារៈរួមមានប្រាក់ដុល្លារចំនួន៣០០០ដុល្លារ ម៉ាស៊ីនកិនស្រូវចំនួន០១គ្រឿង-ម៉ាស៊ីធ្វើនំបញ្ចុក ០១គ្រៀងនិងសំភារៈប្រើប្រាស់មួយចំនួនទៀត។ ហេតុការណ៍អគ្គីភ័យនេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ...
រដ្ឋមន្ត្រី ថោង ខុន៖ សាលាសិល្បៈក្បាច់គុនសៅលិញនៃខេត្តហឺណាន នឹងជួយបង្ហាត់ក្បាច់គុន ដល់កម្ពុជា

រដ្ឋមន្ត្រី ថោង ខុន៖ សាលាសិល្បៈក្បាច់គុនសៅលិញនៃខេត្តហឺណាន នឹងជួយបង្ហាត់ក្បាច់គុន ដល់កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ចិន៖  លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានគណកម្មធិការ ជាតិ អូឡាំកម្ពុជា បានឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនៅខេត្តហឺណាន បានទៅទស្សនៈកិច្ចសាលាសិល្បៈក្បាច់គុនសៅលិញថាហ្កូវ (Shaolin Tagou Martial Arts School) នៅទីក្រុងទឹងហ្វឹង នៃខេត្តហឺណាន់។ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តហឺណាន ក្នុងការជួយដល់វិស័យកីឡាកម្ពុជាសាលាក្បាច់គុនដ៏ធំនេះនឹងផ្ដល់កិច្ចសហការបណ្ដុះបណ្ដាលក្បាច់គុន កុងហ្វ៊ូ (រួមមាន វូស៊ូ ឬ តាជី) ដល់កម្ពុជា ។ ដោយផ្ដើមពីការបណ្ដុះបណ្ដាលគ្រូកម្ពុជា និងទទួលការបណ្តុះបណ្តាលកីឡាករកម្ពុជាតាមសំណូមពរជាក់ស្តែងរបស់កម្ពុជា សំដៅធ្វើឲ្យកីឡាកម្ពុជាមានសមត្ថភាពចូលរួមការប្រកួតក្បាច់គុន កុងហ៊្វូ (វូស៊ូ តាជី) ដែលជាកីឡាយុទ្ធសីលមួយរបស់ចិន ដែលកំពុងល្បីល្បាញលើពិភពលោក ហើយដែលជាប្រភេទកីឡា មួយដែលមានបញ្ចូលក្នងការប្រកួតក្នុងតំបនអាសុី និងអាសុីអាគ្នេយ៍ ASEAN GAMES ផងដែរ។ ការហាត់រៀនកីឡានេះក៏នឹងចូលរួមលើកកម្ពស់កីឡា សុខភ...
សម្ដេចតេជោ៖ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេង ហេង គ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០នេះតទៅ! អរគុណសន្តិភាព

សម្ដេចតេជោ៖ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេង ហេង គ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០នេះតទៅ! អរគុណសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី ២៤ ខែមករា ឆ្នាំ ២០២០ ដែលត្រូវនឹងថ្ងៃនៃពិធីសែនបុណ្យចូលឆ្នាំប្រពៃ ណី ចិននេះ  បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកាត់សែ ស្រឡាយ ចិនទាំងអស់សូមប្រុងប្រយ័ត្នចំពោះគ្រោះអគ្គសភ័យ និងបើកបរដោយគោរពច្បាប់ចរាចរណ៍នៅពេលបើកបរទៅគ្រប់ទីកន្លែង។ សម្ដេចតេជោ ហ៊ុន សែន បានលើឡើងតាម Page Facebook បើមានខ្លឹមសារដើមទាំងស្រុងយ៉ាងដូច្នេះថា ៖ « ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០ ខ្ញុំនិងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិននៅថ្ងៃទី ២៤ មករា នេះ ។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និង ទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីសភ័យកើតឡើងដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។ ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។ សូមបើក...
ពិធីចាប់ត្រីក្នុងបឹងបុរាណរបស់អ្នកខេត្តសៀមរាបនឹងធ្វើឡើង​​នៅចុង​​សប្តាហ៍នេះ​​

ពិធីចាប់ត្រីក្នុងបឹងបុរាណរបស់អ្នកខេត្តសៀមរាបនឹងធ្វើឡើង​​នៅចុង​​សប្តាហ៍នេះ​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ពិធីរកត្រីរួមគ្នានៅបឹងបុរាណ​ទៅតាមទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែមករា ចុងសប្តាហ៍នេះ។ ពិធីរកត្រីរួមគា្នក្នុងបឹងអភិរក្ស តែងតែធ្វើជារៀង​រាល់ឆ្នាំមិនខាន ដើម្បីចាប់ត្រីមកទុកសម្រាប់ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា។ ពិធីនេះសម្រាប់តែអ្នកភូមិបង្កោងប៉ុណ្ណោះ សម្រាប់អ្នកភូមិផ្សេងមិនត្រូវបានអនុញ្ញាត​ឱ្យចុះចាប់នោះទេ៕...
សម្ពោធសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី  ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សម្ពោធសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី  ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធ ផលនានា នៅក្នុងវត្តមាគ៌ាបរិយត្តិធម៌ ហៅវត្តក្បាលដំរី» ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ សម្តេចប្រធានរដ្ឋសភាមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន ក្នុងនោះមាន វត្តអារាម សាលារៀន មន្ទីរពេទ្យ និងអាគារសំខាន់ៗរបស់រដ្ឋ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងអស់នៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អ្វីៗត្រូវបាន ស្តារ កសាង និងអភិវឌ្ឍន៍ឡើងវិញ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដូចអ្វីដែលយើងទាំង អស់គ្នាបានឃើញស្រាប់។ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមាន វត្ត អារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត សំណង់អគារធំៗ ជាពិសេសស្ពានឆ្...
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖