ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តបាត់ដំបង ថ្ងៃទី​១៤​ ខែមីនានេះ​

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​ខេត្តបាត់ដំបង ថ្ងៃទី​១៤​ ខែមីនានេះ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ លើក​ទី​៦ នៅ​ខេត្តបាត់ដំបង នា​ថ្ងៃ​សៅរ៍ ទី​១៤​ ខែមីនា​នេះ​។ ​មុន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទន្លេ នៅ​បាត់ដំបង សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្រុង​ស្រុក និង​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤​មីនា​ផងដែរ​។​ ​ពិធីបុណ្យ​ទន្លេ លើក​ទី​៦ ប្រារព្ធ​ឡើង រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០ នៅ​ទី​រួម​ខេត្តបាត់ដំបង ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្តិភាព និង​ទន្លេ​នៃ​វិបុលភាព​»​។ សូមបញ្ជាក់ថា ពិធីបុណ្យ​ទន្លេ មាន​ព្រឹត្តិការណ៍​ទេសចរណ៍​ជាច្រើន ត្រូវបាន​រៀបចំឡើង ដូចជា ព្រឹត្តិការណ៍​កីឡា ការសម្ដែង​សិល្បៈ និង​ការតាំងពិព័រណ៍ ជាដើម​។ ​ក្រសួងទេសចរណ៍ បាន​ប្រកាស​ថា ការរៀបចំ​ពិធីបុណ្យ​ទន្លេ ក៏ដូចជា ពិធីបុណ្យ​សមុទ្រ គឺ​មិន​ត្រឹមតែ​ចង់ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ...
លោក ជុំ កុសល បញ្ជាក់ថា សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ

លោក ជុំ កុសល បញ្ជាក់ថា សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ ។ ខ្មែរយើងគឺ ជាជាតិសាសន៍មួយដែលប្រកាន់ខ្ជាប់នូវគុណធម៌ច ជួយទុក្ខធុរ:គ្នាក្នុងគ្រាអាសន្ន មិនដែលមើលរំលងឬដើរ ជៀសទុកចោលឡើយ ។ ប៉ុន្តែក្នុងរយ:ពេលដែលកើតមានមេរោគឆ្លងផ្លូវដង្ហើមប្រភេទថ្មីដែលមានឈ្មោះថា Covid-19នេះគួបផ្សំជាមួយនឹងការបំពុល បំភិតបំភ័យ បំភ្លៃ បំផ្លើសព័ត៌ មានពីមនុស្សអាក្រក់មួយចំនួនផងនោះទើបធ្វើឲ្យមានមនុស្សខ្លះខ្វះការពិចារណាក៏កើតមានការភ័យខ្លាចជ្រុល រហូតបាត់បង់គុណធម៌ពីក្នុងខ្លួនអស់។ លើសពីនេះ ទោះឃើញមនុស្ស ប្រកាច់ប្រកិនដង្ហើយរកឲ្យជួយ សង្គ្រោះនៅចំពោះមុខក៏គេមិនរវល់ជួយ ហើយសុខចិត្តដើរហួស និងមានអ្នកខ្លះសុខចិត្តឈរថតសកម្មភាពពីចម្ងាយមកផ្សព្វផ្សាយលើហ្វេសបុករបស់ខ្លួនទៅ វិញ ។ តើ បងប្អូននៅតែបន្តឥរិយាបថខ្លាចជ្រុល រហូតដើររំលងអ្នកត្រូវការឲ្យយើងជួយជីវិតគេនៅចំពោះមុខបែបនេះតទៅទៀត ឬ ?សូមបងប្អូនស្វែងយល់ឲ្យច្បាស់អំពីការផ្តល់ព័ត៌មានស្តីពីស្ថានភាពជំងឺពីគ្រូពេទ្យឲ្យបានច្បាស់លា...
អគ្គនាយកដ្ឋានកាំកុងត្រូល ចែកក្រមាដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាន ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺវីរុស COVID-19 

អគ្គនាយកដ្ឋានកាំកុងត្រូល ចែកក្រមាដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាន ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺវីរុស COVID-19 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីផ្សព្វផ្សាយ អំពីវិធានការណ៍ការពារ ទប់ស្កាត់ជំងឺរលាក សួត ដែលបង្កដោយវីរុស COVID-19 និងចែកក្រមា ជូនដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០​។ ក្នុងពិធីនេះស្ថិតក្រោមអធិបតីភាព  លោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានផ្តល់ក្រមាជូនមន្ត្រីនៃអគ្គនាយកដ្ឋានក្នុងម្នាក់ៗទទួលបានក្រមាចំនួន ២ សម្រាប់ប្រើប្រាស់ ។ លោកផាន អូន បានបញ្ជាក់ថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ពោលគឺអនុញ្ញាតឱ្យអ្នកត្បាញក្រមាខ្មែរ រកបានទីផ្សារកាន់តែទូលាយ ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួន ហើយក៏អាចជួយទប់ស្កាត់ការរីករាលដាលនៃ ជំងឺរលាកសួតដែលបង្កឡើងដោយវីរ៉ុស COVID-19 និងកាត់បន្ថយការឡើងថ្លៃនៃ “ម៉ាស់” នាពេលបច្ចុប្បន្នផងដែរ។ សូមបញ្ជាក់ថា ពិធីនេះ រៀបចំឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
លោក​ឧកញ៉ា លី ហួរ ៖​ គាំទ្រ​​សេចក្តីអំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដាក់ចេញ​វិធានការ ៣​ចំណុច

លោក​ឧកញ៉ា លី ហួរ ៖​ គាំទ្រ​​សេចក្តីអំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដាក់ចេញ​វិធានការ ៣​ចំណុច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ភ្នំពេញ​៖ ​លោក​ឧកញ៉ា លី ហួរ ​ប្រធានសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ ឋាន​កម្ពុជា បានចេញ​សារលិខិត​គាំទ្រ​នូវ​សេចក្តីអំពាវនាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ សមាគម ក៏បាន​ប្រកាស​នូវ​វិធានការ ៣​ចំណុច ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន ដែល​បាន​កើតឡើង​ដោយសារ​ការរីក​រាលដាល​នៃ​មេរោគ ខូ​វីដ​១៩ មកលើ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា​។ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម ៖ ​...
 លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ បដិសេធបុគ្គល២រូបផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ​​និងសេចក្តីថ្លៃថ្នូរ​​ ​​​​​​​​

 លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ បដិសេធបុគ្គល២រូបផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ​​និងសេចក្តីថ្លៃថ្នូរ​​ ​​​​​​​​

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
យោងតាម​​សេចក្តីប្រកាសព័ត៌មាន​​របស់​​ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ អគ្គនាយក​ក្រុមហ៊ុន​​ វិចិត្រដារ៉ាអ៊ីនធ័រប្រាយ ឯក នៅថ្ងៃទី៩ ខែមីនានេះ បាន​​​បដិសេធនិង​​ច្រាន​​ចោលទាំងស្រុង​​នូវ​​​ការចុះផ្សាយរបស់អង្គភាពវេបសាយ​​​​​ICD TV on line (www.icdtvonline -worlpress) ​​​​ដែលមាន​​​​ចាងហ្វាង​​​ ឈ្មោះ ខន ខេន ​​​​​​​​​អាស័យដ្ឋាន​ផ្ទះលេខ ១១៤ ភូមិឈើទាល ឃុំព្រែកទទឹង ស្រុកស៊ីធរកណ្តាល​​ ខេត្តព្រៃវែង លេខទូរសព្ទលេខ ០៣១​​​២១៩១១២៩​ និង ​​​​​អង្គភាពឈ្មោះ​​គេហទំព័រខ្មែរប្រជាប្រិយ(www.kpnhotnews.com ) ដែលមានអាស័យដ្ឋាន​ផ្ទះលេខ ​​១៤១ ផ្លូវលេខ ១០១ ​ភូមិលេខ ៥ សង្កាត់​​ផ្សារដើមថ្កូវ​​​ ខណ្ឌចំកាមន រាជធានីភ្នំពេញ ​លេខទូរសព្ទ០១៦៣៣១៨៩១​​​ ​​​ដែល​​​​​​​​​មានចាងហ្វាងឈ្មោះលោក ញ៉ែម ចាន់ណា​​ ​​។​​​​ លោកឧកញ៉ា​បាន​​បញ្ជាក់​ក្នុងលិខិត​របស់ខ្លួនថា«ចំពោះ​​បុគ្គលជាម្ចាស់អង្គភាពទាំងពីរ​​ខាងលើ​ ​​​​​ដែលបាន​យករូប​ភាព​របស់ខ្ញុំបាទ​​​ទៅច...
លោក កៅ ថាច និងភរិយាអបអរសាទរខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២០

លោក កៅ ថាច និងភរិយាអបអរសាទរខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកស្រី សួរ សុខគីម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរ ខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ ៨មីនាក្រោមប្រធានបទ “មានសន្តិ​ភាព មានការងារលើកកម្ពស់សមភាពយេនឌ័រ” ដែលមានបុគ្គលិកចូលរួមប្រមាណជិត៩០នាក់។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ មានការកើនឡើងជាលំដាប់ពីចំនួន៥៤នាក់ ដល់១១៤នាក់ ដែលក្នុងនោះបុគ្គលិកជាស្ត្រីមានកំណើនពីចំនួន ១១នាក់ ស្មើនឹង២៣% ដល់ចំនួន៣៦នាក់ស្មើនឹង៣២% នៃចំនួនបុគ្គលិកសរុប។ ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំធនាគារ បុគ្គលិកជាស្ត្រីត្រូវបានផ្តល់ឱកាសក្នុងការចូលរួមដោយស្មើភាពទាំងក្នុងកម្រិតការងារទូទៅ និងក្នុងកម្រិតការងារបច្ចេកទេស ។ ទន្ទឹមនេះ បុគ្គលិកជាស្ត្រីត្រូវបានដំឡើងតួនាទីជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារ និងក៏ដូចជាចូលរួមលើកកម្ពស់សមភាពយេនឌ័រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភ...
ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម Covid-19 ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តលជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅក្រោមឱវាទក្រសួងទេសចរណ៍ នៅក្រុងសៀមរាប ខេត្តសៀមរាប។...
លោក ឯល រ៉ូហ្សែតនិងលោកស្រី ឆឹង សុជាតិ  គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​​ថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០

លោក ឯល រ៉ូហ្សែតនិងលោកស្រី ឆឹង សុជាតិ  គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​​ថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឯល  រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងលោកស្រី ឆឹង សុជាតិ  គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​​ថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០។ លោក ឯល រ៉ូហ្សែត និងភរិយា  សូម​​អបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្នុងឱកាសទិវានេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រសិទ្ធពរជ័យ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា។ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ មានអាយុយឺនយូរ ដើម្បីដឹកនាំកាក បាទក្រហមកម្ពុជា ជួយសង្គ្រោះជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ច្រកល្ហកនៃតំបន់ដាច់ស្រយល ជាពិសេស ដឹកនាំនារីៗចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យសម្បូរសប្បាយរុងរឿងជាបន្តបន្ទាប់ទៅមុខទៀត។ «ស្រ្តីដើម្បី​សុខ​សន្ដិភាព និងវឌ្ឍនភាព»គោរពជូន ពីខ្ញុំបាទ ឯល ឯរ៉ូហ្សែត និងភរិយា​ ព្រមទាំងបុត្...
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងលោកជំទាវ នង ស្រីពេជ្រ គោរពជូន ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុងឱកាសខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងលោកជំទាវ នង ស្រីពេជ្រ គោរពជូន ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុងឱកាសខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយក ក្រុមហ៊ុន វិចិត្រ តារា អេនធើប្រាយ ឯក និងលោកជំទាវ នង ស្រីពេជ្រ  សូម​​អបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០។ ក្នុងឱកាសទិវានេះ ខ្ញុំបាទនិងភរិយា សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រសទ្ធពរជ័យ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា មានបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ មានអាយុយឺនយូរ ដើម្បីដឹកនាំកាក បាទក្រហមកម្ពុជា ជួយសង្គ្រោះជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ច្រកល្ហកនៃតំបន់ដាច់ស្រយល ជាពិសេសដឹកនាំនារីៗចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យសម្បូរសប្បាយរុងរឿងជាបន្តទៅមុខទៀត។ «ស្រ្តីដើម្បី​សុខ​សន្ដិភាព និងវឌ្ឍនភាព» គោរពជូន ពីខ្ញុំបាទ ភិរម្យ ចិវិត្រដារ៉ា  និងភរិយា ​ ព្រមទាំងបុត្រា បុត្រី និងសហការីទាំងអស់។...
លោក ហេង សួរ និងភរិយា សូមអបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ជូន ចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

លោក ហេង សួរ និងភរិយា សូមអបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ជូន ចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជាជីវ: និងលោកជំទាវ គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​​ថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០។ ឯកឧត្ដម ហេង សួរ និងលោកជំទាវ  សូម​​អបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្នុងឱកាសទិវានេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រសិទ្ធពរជ័យ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា។ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ មានអាយុយឺនយូរ ដើម្បីដឹកនាំកាក បាទក្រហមកម្ពុជា ជួយសង្គ្រោះជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ច្រកល្ហកនៃតំបន់ដាច់ស្រយល ជាពិសេសដឹកនាំនារីចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យសម្បូរសប្បាយរុងរឿងជាបន្តបន្ទាប់ទៅមុខទៀត។ «ស្រ្តីដើម្បី​សុខ​សន្ដិភាព និងវឌ្ឍនភាព» ពីខ្ញុំបាទ ហេង សួរ និងភរិយា ​ ព្រមទាំងបុត្រា ...