លោកហេរ៉ូ សុជាតិ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល
ភ្នំពេញ៖ ក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (Universal Peace Federation )» លោកហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាល ទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុន TOP4 REATY CO..LTD និងសហការី សូមអបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពបំផុត។
ការទទួលពានរង្វាន់នេះ ពិតជាបង្ហាញពីការផ្ដល់តម្លៃ និងមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដម ចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាំឲ្យប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាព សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហព័ន្ធសន្តិភាពសកល។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមខ្ញុំបាទ ជាអគ្គនាយកក្រុមហ៊ុន TOP4 REATY CO..LTD និងសហការី សូមលើកហត្ថប...








